ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញជាអធិបតីក្នុង​ពិធីក្រុង​ពាលី ឆ្លង​សាលា​កុដ្ឋ២ខ្នង នៅវត្តឥន្ទ្របត្តបុរី ហៅ វត្តអង្គរខាងត្បូង
Sa,08 Februar 2020 (Time 03:23 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 381នាក់)


ខេត្តសៀមរាប៖​នៅរសៀលថ្ងៃ ១៤កើត​ ខែមាឃ ឆ្នាំកុរ ឯកស័ក្ត ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០២០ ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត និងលោកស្រី យូ សុភា អភិ​បាល​រងខេត្ត បានអញ្ជើញចូលរួមពិធីក្រុងពាលី ឆ្លងសាលាកុដ្ឋ២ខ្នង នៅវត្តឥន្ទ្របត្តបុរី ហៅ វត្តអង្គរខាង​ត្បូង ក្រោមវត្តមានអញ្ជើញចូលរួមរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារ​ណ​ការនឹងដឹកជញ្ជូន និង ឯកឧត្តមឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាង រាស្ត្រមណ្ឌលសៀមរាប ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត  អាជ្ញាធរអប្សរា មន្ត្រីរាជការ សីលវន្ត័ សីលវតីជាចូលរួមផងដែរ ។ 

ពិធីក្រុងពាលីនេះ បានធ្វើ​ឡើងតាមបែបព្រហ្មញ្ញសាសនាសុទ្ធសាធ ដែលនៅក្នុងនោះរួមមាន ពីធី​ថ្វា​យ​នូវគ្រឿងសក្ការៈ ប្រកាសឧទ្ទិសបួងសួង និងប្រគុំថ្វាយភ្លេងពិណពាធចំពោះបារមីវត្ថុស័ក្តសិទ្ធ ហើយ​ដែលមួយផ្នែកនៃពិធីនេះ គឺបូជាព្រះភូមិ និង បូជាថ្វាយស្តេចក្រុងពាលី  ដើមី្បសុំ​នូវសេច​ក្តីសុខ ក្នុងឱកាសរៀបចំធ្វើពិធីបុណ្យឆ្លងសាលាកុដ្ឋ ដើមី្បប្រគេនថ្វាយដល់ព្រះសង្ឃគងចាំព្រះ វស្សានៅក្នុងទីវត្ត ឥន្ទ្របត្តបុរី ហៅ វត្តអង្គរខាងត្បូង បានប្រប្រសាសន៍ទៅតាមពុទ្ធានិ​ញ្ញានៃព្រះ​សម្មាសាម្ពុទ្ធព្រះបរមគ្រូនៃយើង  ។

សូមបញ្ជាក់ផងដែរថា សមទ្ធិផលនេះកើតឡើងដោយទឹកចិត្តសប្បុរសរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការនឹងដឹកជញ្ជូន និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំមន្ត្រី​រាជការក្រោមឱវាទ ព្រះសង្ឃ ពុទ្ធបរិស័ទ ក្រោមដំបូលសន្តិភាពតែមួយ នៃការដឹកនាំដ៏ឈ្លាស​វៃរបស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ម៉្យាងទៀតការក្រុងពាលីនេះ គឺដើមី្បបូជាថ្វាយ​ចំពោះ ព្រះពុទ្ធសាសនា និង ជាវត្ថុសម្រាប់តំកល់បូជានីក្នុងទីវត្តអារាម នៃទឹកដីមហាន​គរនៃយើង​នេះ ។     

ពិធីបួងសួង ក៏ដូចជាពិធីក្រុងពាលីផងដែរ គឺជាពិធីដែលស្ថិតក្នុងជំនឿតាម​បែបព្រលឹងដែលប្រជា​ជន​ខ្មែរ​យើងមានជំនឿជឿថា នៅលើលោកនេះ អ្នកខ្លាំងពូកែដែលបានចែកឋានទៅ ពិតជាបានប្រើ​ប្រាស់​ព្រលឹងរបស់ខ្លួន នៅតាមថែរក្សាកូនចៅជំនាន់ក្រោយៗ នឹងមើលការខុសត្រូវដោយ ឬទ្ធានុ​ភាព​ជួយគាំទ្រកូនចៅដែលប្រព្រឹត្តិអំពើល្អ និង មានមនសិការស្នហាជាតិ ស្រឡាញ់ការពារ​ទឹកដីមា​តុភូមិ កេរ្តិ៍ដំណែលដូនតាដោយពិតប្រាកដ។

ការក្រុងពាលីនាបច្ចុប្បន្ននេះ បងប្អូនពុទ្ធបរិស័ទខ្មែរយើង តែងមានជំនឿទៅលើពិ​ធីកម្មមួយជាចេ​តនាកម្ម មុននឹងធ្វើពិធីអ្វីមួយ គឺតែងតែរៀបចំពិធីសែន ក្រុងពាលី ក្នុងការឧទ្ទិសចំណែបុណ្យ​ជូនដល់សេ្តចក្រុងពាលីតែមួយគត់ មិនគិត ដល់ការផ្សាយមេត្តាចិត្ត ការចែករំលែកបុណ្យជាទូលាយ ស្របទៅតាមកុសលចេតនានៃសទ្ធាឡើយ ។

ក្នុងនោះលោកតាអាចារ្យ ក៏បានធ្វើការបួងសួង ដល់ព្រះបារមីដែលគង់ប្រ​ថាប់នៅលើទឹកដី​ប្រវត្តិ​សាស្ត្រខេត្តសៀមរាប ដែល មានបារមីព្រះអង្គចេក ព្រះអង្គចម លោកយាយទេព តាដំបងដែក បារមីលោករាជ្យ ព្រះអង្គធំខ្នងភ្នំគូលែន ព្រមទាំងបារមីព្រះឥន្ធ ព្រះព្រហ្ម ដែលគង់​នៅតាមប្រាង្គ​ប្រាសាទនៅលើទឹកដីអង្គរ តាមជួយបីបាច់ថែរក្សាដល់ថ្នាក់ដឹកនាំ​កំពូលៗនៃព្រះរាជាណា​ចក្រក​ម្ពុជា និង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និង លោកជំទាវ  រួមទាំងថ្នាក់ដឹកនាំមន្ត្រីរាជ​ការទាំ​ងអស់  ដែលបានកសាងនូវសមទ្ធិផលជា មរតក សម្រាប់វិស័យព្រះពុទ្ធសាសនា ឲ្យជួបតែសេចក្តី​សុខចម្រើនតទៅអនាគត ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7193 នាក់
ម្សិលមិញ :
6119 នាក់
សប្តាហ៍នេះ :
42920 នាក់
ខែនេះ :
422255 នាក់
3 ខែនេះ :
1110364 នាក់
សរុប :
17880408 នាក់