ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បាញ់៦គ្រាប់ ដើម្បីរំដោះម៉ូតូចេញពីហាងម៉ាស្សា ឈ្មោះ(លី លី) ​រត់គេចខ្លួនត្រូវសត្ថកិច្ច ឃាត់ខ្លួន​បាន​នៅខេត្តកោះកុង
Fr,07 Februar 2020 (Time 05:53 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 438នាក់)


រាជធានីភ្នំពេញ៖បន្ទាប់ពីផ្ទុះអាវុធចំនួន៦គ្រាប់នៅហាងម៉ាស្សាកោសជប់ ឈ្មោះ(លី លី) ស្ថិតក្នុង​ភូមិ​ក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ដោយសារគ្មានលុយឲ្យថ្លៃម៉ាស្សា រួចរំដោះម៉ូតូចេញពីហាងម៉ាស្សា រត់គេច​ខ្លួនត្រូវ​សត្ថ កិច្ចចាប់ឃាត់ខ្លួន​បាន​នៅ​ខេត្តកោះកុង កាលពីល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០​។

ការឃាត់ខ្លួនជនសង្ស័យបានធ្វើឡើងបន្ទាប់ពីកម្លាំងអា​វុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការណ៍​ជាមួយ​កម្លាំងការិយា​ល័យព្រហ្មទ​ណ្ឌអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការស្រាវ​ជ្រាវយ៉ាងយកចិត្ត​ទុកដាក់រហូតឈានដល់កំណត់មុខសញ្ញាដែល​រត់គេចខ្លួន ទើបកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បន្តទៅសហការ​ជាមួយកម្លាំងអាវុធហត្ថខេត្តកោះកុង ធ្វើការឃាត់ខ្លួនជនសង្ស័យ មកកាន់​ទីបញ្ជា​កា​រអាវុធ​ហត្ថរាជធានីភ្នំពេញតែម្តង។

បើ​តាមសមត្ថកិច្ចបាន​ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ លន់ ជីវ័ន ហៅមាស ជាមន្ត្រីយោធា។ប្រភពដដែររបន្តថា​ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបាន​សារភាពថា មូលហេតុដែលខ្លួនបាញ់​នោះគឺដោយសារខ្លួនមិនស្រួលខ្លួនរសេះរសោះ ក៏សម្រេចចិត្ត​ទៅកោសខ្យល់​នៅហាង​ម៉ាស្សាខា​ងលើ នៅពេលដែលចូលដល់ក្នុងបន្ទប់រូបខ្លួន​បានដោះអាវឲ្យគេកោសខ្យល់ ស្រាប់តែ​នារីកោស​ខ្យល់ដែលចូលក្នុងបន្ទប់ បានស្ទាបអង្អែលខ្លួនប្រាណ និងលូកដៃចាប់ប្រដាប់ភេទរបស់ខ្លួន ហើយ​រូបខ្លួនក៏​មើលមុខនារីនោះដឹងថា ជាខ្ទើយ(ប្រុសតែងខ្លួនធ្វើស្រី) រូបខ្លួនមិនចូលចិត្ត​ក៏បានហាមឃាត់ និងរុញច្រាននារីខ្ទើយនោះចេញ បណ្តាលឲ្យមានការ​ប្រតាយប្រតប់គ្នា​ដាច់ឡេវអាវរហែក និងដាច់​សាច់​បំពង់ក ព្រោះតែនារីខ្ទើយនោះខ្វាចនឹងក្រចក ធ្វើឲ្យខ្លួនខឹងជាខ្លាំង ក៏បានចេញក្រៅបន្ទប់ បម្រុង​យកម៉ូតូចេញពីកន្លែងកើតហេតុ តែអ្នកនៅហាងមិនព្រ​មឲ្យយកម៉ូតូចេញ និងទាមទារលុយ​ចំនួន១០ម៉ឺនរៀល ហើយរូបខ្លួនសុំសម្រួល​ត្រឹម១ម៉ឺន៥ពាន់រៀល តែអ្នក​នៅហាងម៉ាស្សា​នោះមិន​ព្រម ទើបពេលនោះរូបខ្លួនខឹងខ្លាំង ក៏សម្រេចចិត្តទៅលួចយកកាំភ្លើងនៅអង្គភាព មកបាញ់គម្រាម​នៅកន្លែង​កោសខ្យល់ចំនួន០៦គ្រាប់ដើម្បីយកម៉ូតូត្រឡប់ទៅវិញ។

​ក្រោយពេលបាញ់រួចរូបខ្លួនបានយកកាំភ្លើងទៅទុកក្នុងអង្គភាពវិញ ដោយមិនឲ្យមានគេដឹង រួច​ក៏ទៅ​សម្ងំលាក់ខ្លួនគីឡូម៉ែត្រលេខ១០ ខណ្ឌឬស្សីកែវ១យប់ បន្ទាប់មក​គេចទៅលាក់ខ្លួន​នៅខេត្តឧត្តម​មានជ័យ៤ថ្ងៃ ក្រោយមកបានប្តូរមកលាក់ខ្លួននៅខណ្ឌឬស្សីកែវវិញបាន០២ថ្ងៃ ចុងក្រោយបា​នរត់គេចទៅខេត្តកោះកុង ស្រាប់តែដល់ចំណុចវត្តគងឆាង ភូមិជីខលើ ស្រុកស្រែអំបិល ខេត្តកោះ​កុង ក៏ត្រូវបានកម្លាំងជំនាញអាវុធហត្ថឃាត់ខ្លួន មកកាន់បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថរាជ​ធានីភ្នំពេញតែ​ម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1860 នាក់
ម្សិលមិញ :
7193 នាក់
សប្តាហ៍នេះ :
39819 នាក់
ខែនេះ :
389487 នាក់
3 ខែនេះ :
1109310 នាក់
សរុប :
17881501 នាក់