ឯកឧត្តមជា សុផារ៉ា សម្រេចផ្លាស់ប្តូរ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល
រាជធានីភ្នំពេញ៖ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាលលោក លឹម ចាន់សូភី ត្រូវបានឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ សម្រេចបញ្ចប់ភារកិច្ច ដោយតែងតាំងលោក សុក កាន់ណារិទ្ធ ជាប្រធានមន្ទីររៀបចំដែនដីខេត្តកណ្តាល ជំនួសលោក លឹម ចាន់សូភី។
ចំណែកលោក លឹម ចាន់សូភី ត្រូវបានចាត់ឱ្យមកបម្រើការងារនៅនាយកដ្ឋានអភិរក្សសុរិយោដីចំណុះអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្តនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕
ព័ត៌មានលំអិតសូមអាននូវសេចក្តីប្រកាសរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដែលមានដូចខាងក្រោម៖