ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តសៀមរាប​ បើកសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារ នៃការអនុវត្តផែន​ការសកម្ម​ភាពឆ្នាំ២០១៩​ និងទិសដៅអនុវត្តបន្តឆ្នាំ២០២០
Do,06 Februar 2020 (Time 02:55 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 407នាក់)


ខេត្តសៀមរា​ប​៖ឯកឧត្តម អ៊ាន​ ឃុន​ ប្រធានក្រុមប្រឹក្សាខេត្តស្ដីទី​ និងឯកឧត្ដម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្ត​សៀមរាប​ នាថ្ងៃព្រហស្បតិ៍ ១៣កើត​ ខែមាឃ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃ​ទី០៦​ ខែកុម្ភៈ​ ឆ្នាំ២០២០​ប បានអញ្ជើញជាអធិប​តីក្នុងពិធីបើ​កសិក្ខាសាលា​ឆ្លុះបញ្ចាំង​លទ្ធផលការងារ នៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០១៩​ និងទិសដៅអនុវត្តបន្តឆ្នាំ២០២០ របស់​គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃក្រុមប្រឹក្សាខេត្ត ដែលនឹងដំណើរកា​រទៅមួយថ្ងៃពេញ  តាមកម្មវិធីដែលបានគ្រោងទុក។

ពិធីនេះនេះមានការអញ្ជេីញចូលរួមពី​ លោកជំទាវ ស៊ិន ណម ប្រធានគណៈកម្មាធិការ ពិគ្រោះយោ​បល់កិច្ចការស្ត្រី​ និងកុមារខេត្ត ឯកឧត្តម​ លោកជំទាវ​ សមាជិក​ សមាជិកា​ក្រុមប្រឹក្សាខេត្ត សមាជិក​ សមាជិកា​គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារក្រុង ស្រុក គ.ក.ន.ក ឃុំ សង្កាត់ សរុបចំនួន​ ២៧២នាក់​។ 

លោកជំទាវ ស៊ិ​ន ណម ប្រធាន គ.ក.ស.ក ខេត្តមានមតិស្វាគមន៍ ដោយបានបញ្ជាក់ថា សិក្ខាសាលា​នេះ​នឹងផ្ដល់នូវបទពិសោធន៍ល្អៗ​ ដល់សិក្ខាកាមក្នុងការយកទៅអនុវត្តឆ្នាំបន្ត ហើយក៏ជា​កម្លាំងច​លករជម្រុញឲ្យមានការអភិវឌ្ឍនៅថ្នាក់ក្រោមជាតិ និងកាន់តែលើកកម្ពស់សមភាព យេនឌ័រ ស្ត្រី យុវវ័យ កុមារ និង ជនងាយរងគ្រោះនៅមូលដ្ឋាន។ ម្យ៉ាងទៀត សិក្ខាសាលាឆ្លុះបញ្ចាំងនេះនឹងផ្តល់ ឱកាសឲ្យអ្នក ចូលរួម ទាំងអស់មានទំនាក់ទំនង និងសហការគ្នាក្លាយជា​ធ្លុងមួយក្នុងការលើក​កម្ពស់​ព្រមទាំងជំរុញការបញ្ជ្រាបយេនឌ័រ និងបង្កើនភាព អង់អាច ដល់ស្រ្តី ដើម្បីឲ្យស្របតាម​ផែនការយុទ្ធ​សា​ស្រ្ត នារីរតនៈរបស់ក្រសួង កិច្ចការនារី។

ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបាន​លើកឡើងពាក់ព័ន្ធ នឹងគោលបំណងកំ​ណែទម្រង់នានា របស់ រាជរដ្ឋាភិបាលកម្ពុជាដែលកំពុងយកចិត្តទុកដាក់ អនុវត្តនាពេលបច្ចុប្បន្ន ក្នុងគោលបំណងលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកប ដោយសមធ៌ម មានតម្លាភាព និង គណនេ​យ្យ​ភាពសំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ 

ឯកឧត្តម បានបន្តថា ក្នុងឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលក៏បាន ជំរុញ និងផ្ទេរមុខងារបន្ថែមទៀត​មករដ្ឋបាលថ្នាក់ក្រោមជាតិ និងបានធ្វើសមាហរណកម្មមន្រ្តីបុគ្គលិក ដែលកំពុងបំរើការ​ងារនៅតា​មរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងការិយាល័យជំនាញនានា នៅក្នុងថ្នាក់ក្រុង ស្រុក ខណ្ឌ ទៅក្នុងរច​នាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីធានានូវប្រសិទ្ធភាព និរន្តរភាពការងារ និងធានាបាន នូវអត្ថប្រយោជន៍នានារបស់បុគ្គលិកបន្ទាប់ពីពេលធ្វើសមាហរណកម្ម ហើយរចនាសម្ព័ន្ធនេះក៏​នឹងប្រ​កាសចូលកាន់តំណែងនាពេលខាងមុខនេះ។

ទន្ទឹមនឹងនេះ ដើម្បីអនុវត្តមុខងារទាំងនេះប្រកបដោយ ប្រសិទ្ធភាព និង កសាងនូវភាពជឿកជាក់​ក្នុងការអនុវត្ត មុខងារដែលផ្ទេរមក ឯកឧត្តមក៏បានសំណូមពរ លោកជំទាវ ឯកឧត្តម លោក លោក​ស្រី និងអ្នកពាក់ព័ន្ធទាំងអស់ យកចិត្ត ទុកដាក់ចូលរួមអនុវត្តទាំង​អស់គ្នាដោយស្មារតីទទួល​ខុសត្រូវខ្ពស់ និងមានឆន្ទៈម្ចាស់ការរៀងៗខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4704 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
97072 នាក់
ខែនេះ :
512776 នាក់
3 ខែនេះ :
1121460 នាក់
សរុប :
17726224 នាក់