ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
មន្ត្រី​ពន្ធនាគារ​ខេត្តព្រៃវែង បើកឡាន​ដឹក​គ្រួសារ​ បុក​ឡាន​ដឹកទំនិញ​ បណ្តាលឱ្យ​ស្លាប់​៣​នាក់​ និង​របួសធ្ងន់៤​នាក់
Mi,05 Februar 2020 (Time 05:39 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 401នាក់)


ខេត្តព្រៃវែង៖ពិតជារន្ធត់ខ្លាំងណាស់ខ្លាំងណាស់​មន្ត្រី​ពន្ធនាគារ​ខេត្ត​ព្រៃ​វែង បើករថយន្ត​កូរ៉ូឡា១​គ្រឿង បុក​រថយន្ត​ហ៊ីយ៉ាន់ដាយ​ពេញទំហឹង​ក្នុងទិសដៅ​ប​ញ្ជ្រា​ស​គ្នា បណ្តាល​ឲ្យ​មនុស្ស៣​នាក់​ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង៤​នាក់​ទៀត​រងរបួស​ធ្ងន់។​​

ករណីនេះបានកើតកាលពី​រសៀលថ្ងៃទី៤ ខែកុម្ភៈនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៨ ស្ថិតក្នុង​ភូមិ​ឆ្កែ​កូន ឃុំ​ជា​ខ្លាង ស្រុក​ស្វាយ​អ​ម្ទ​រ ខេត្តព្រៃវែង​។​

បើតាមប្រភពព័ត៌មានបាន​ឲ្យដឹងថា ​នៅមុន​ពេល​កើតហេតុ​គេបានឃើញរថយន្ត​កូរ៉ូឡា១​គ្រឿង​ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក់​លេខ ភ្នំពេញ 2E-6156 បើកបរ​ដោយ​ឈ្មោះ ម៉ៅ សៅ អាយុ​៣៨​ឆ្មាំ មុខរបរ​បំរើការ​ងារ​នៅ​ពន្ធនាគារ​ខេត្តព្រៃវែង មាន​ទីលំនៅ​ភូមិ​៦ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្តព្រៃ​វែង មាន​អ្នករួមដំណើរចំនួន៦​នាក់ បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ លុះ​បើក​ដល់​ត្រង់​ចំណុច​កើតហេតុ​បាន​បុក​ជាមួយ​រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3E-7722 បើក​មកពី​ទិស​ខាង​ខាង​លិចទៅ​កើត (​ប​ញ្ជ្រា​ស​គ្នា​) ពេញទំហឹង​តែម្តង បណ្តាល​ភាគី​ខាង​រថយន្ត​កូរ៉ូ​ឡា​មាន​គ្នា៧​នាក់ ទាំង​អ្នកបើករ​ថយន្ត​បាន​ស្លាប់ និង​រងរបួសបញ្ជូនទៅសង្គ្រោះនៅឯមន្ទីពេទ្យ​។​

ក្រោយពី​កើតហេតុ អ្នកបើកបរ​រថយន្ត​ហ៊ីយ៉ាន់ដាយ បាន​រត់​គេចខ្លួនបាត់។ចំណែកសពសមត្ថកិច្ចប្រ​គល់​ឱ្យក្រុមគ្រួសារសាច់ញាតដឹកយកទៅធ្វើបុណ្យតាមប្រពៃណី​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5161 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
97529 នាក់
ខែនេះ :
513233 នាក់
3 ខែនេះ :
1121917 នាក់
សរុប :
17726681 នាក់