ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តមប​ណ្ឌិត ជាម ច័ន្ទសោ​ភ័ណ ណែនាំ​ដល់សិស្សានុសិ​ស្ស ត្រូវខិ​តខំរៀនសូត្រ ពង្រឹង​ចំណេះ​ដឹង​ជំនាញរបស់​ខ្លួនបាន​ឲ្យរឹ​ងមាំ
Mi,05 Februar 2020 (Time 03:29 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 404នាក់)


ខេត្តត្បូងឃ្មុំ​៖ដោ​យសារប្រទេ​សជាតិមានសុខ​សន្តិភាពពេញលេញ និងការ​អភិវឌ្ឍន៍រីកចម្រើ​ន​យ៉ាង​ឆាប់រហ័ស ស្ថិត​ក្រោមការ​ដឹកនាំ​ដ៏​ឈ្លាសវៃ និងត្រឹមត្រូវពី​សំណាក់​សម្តេច​តេជោហ៊ុន សែន នាយ​ករដ្ឋមន្ត្រីនៃកម្ពុជា ដែលទាមទារ​អ្នកមា​នសមត្ថ​ភាពចេះ​ពិតប្រាកដនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគ​ណៈអភិបាលខេត្តត្បុងឃ្មុំ បានណែនាំឱ្យសិស្សានុសិស្ស​ទាំងអស់​ត្រូវខិតខំរៀ​នសូត្រ ពង្រឹងចំណេះ​ដឹងជំនាញរបស់ខ្លួន​ឱ្យរឹងមាំ ព្រោះ​ថាទីផ្សារការងា​របច្ចុប្បន្ន មានកា​រប្រកួតប្រជែងខ្លាំង ដែល​ទាមទារក្មួយៗ ត្រូវមានសមត្ថ​ភាព​មាន​ចំណេះដឹង មានជំនាញ និងមា​នប​ទពិសោធន៍ច្បាស់លាស់ ជាពិសេសភាសានិងកុំព្យូទ័រ ក្នុង​ការ​ស្វែងរកការងារ​បានតាម​សេច​ក្តីប្រាថ្នា ដែលជាប្រកួត​ប្រជែងចាប់យកឳកាសការងារ បន្ទាប់​ពីការប្រកួត​ប្រជែងនៅ​ថ្នាក់វិទ្យា​ល័យ និងមហាវិទ្យាល័យ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បុងឃ្មុំ ថ្លែងបែបនេះ​ក្នុងពិ​ធីបញ្ចុះ​បឋម​សិលា និងបើកការដ្ឋានសាងសង់អគារ​សិក្សាថ្មីចំនួន២ខ្នង ៤ជាន់ ស្មើនឹង៥៦បន្ទប់ និង​ហេដ្ឋារចនាសម្ព័ន្ធនានា នៃវិទ្យាល័យហ៊ុនសែន តំបែរ កាលពី​ព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ដោយ​មា​នការអញ្ជើញចូលរួមពីអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និង​មន្ត្រីគ្រប់​លំដាប់ថ្នាក់​នៃ​សាលាស្រុកតំបែរ ព្រមទាំង​សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ កងវិស្វកម្ម ប្រជាពលរដ្ឋ​យ៉ាងច្រើនកុះករផងដែរ។
ស្ថិតក្នុងឳកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចែកជូនថវិការ​ដល់​លោកគ្រូអ្ន​កគ្រូ គ្រូពេទ្យ ក្រុមកាយរិទ្ធ យុវជនកា​កបាទក្រហម ស.ស.យ.ក. កងវិស្វកម្ម កងក​ម្លាំងក្នុងម្នាក់ៗទទួលបានថវិការ​ចំនួន​២០.០០០រៀល និងសិស្សានុសិស្សក្នុងម្នាក់ៗទទួល​បានថវិការ​ចំនួន​៥.០០០រៀលផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
605 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
92973 នាក់
ខែនេះ :
508677 នាក់
3 ខែនេះ :
1117361 នាក់
សរុប :
17722125 នាក់