ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រធានាធិបតី​កូរ៉េខាងត្បូង អរគុណ​សម្ដេច​តេជោ ចំពោះការផ្ដួចផ្ដើម​គំនិត ​នៅក្នុង​ការរៀប​ចំកិច្ច​ប្រជុំ​កំពូល​អាស៊ាន-កូរ៉េ​ លើកដំបូង
Di,04 Februar 2020 (Time 09:33 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 442នាក់)


រាជធានីភ្នំពេញ​៖ក្នុងជំនួបរវាង សម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ​រាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម មូន ​ជេអ៊ីន (Moon Jae-In) ប្រធានាធិបតី នៃសាធារណ​រដ្ឋ​កូ​រ៉េ​ខាងត្បូង នៅរសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម មូន ជេអ៊ីន បានមានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំ​កំពូលអាស៊ាន-កូរ៉េ ដែលគំនិតផ្តួចផ្តើម​របស់សម្តេចតេជោ​ បានដំណើរការ​ទៅដោយ​ជោគជ័យ និងបានអរគុណសម្ដេចតេជោ ចំពោះការផ្ដួចផ្ដើមគំនិត​នៅក្នុងការរៀប​ចំកិច្ចប្រជុំ​លើក​ដំបូង ដែលបានប្រព្រឹត្ត​ទៅកាលពីខែវិច្ឆិកាល២០១៩កន្លងទៅ។

ឯកឧត្តមបានគូស​បញ្ជាក់ថា យើងបានអនុវត្តនូ​វគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ដែលទទួលបាន​ជោគជ័យយ៉ាង​ត្រចះត្រចង់។ពាក់ព័ន្ធជាមួយនឹងកិច្ច​សហប្រតិបត្តិការទ្វេភាគី ឯកឧត្តម បានគូ​សបញ្ជាក់ថា ទំនាក់ទំនងប្រទេសទាំងពី​រ បានឡើងដ​ល់កម្រិតមួ​យចាស់ទុំ និងបានបញ្ចប់​កិច្ចព្រម​ព្រៀង​ពាក់ព័ន្ធជាមួយនឹងការផ្តល់​ជំនួយផ្នែកច្បាប់ ព្រម​ទាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពី​ការមិនយកពន្ធត្រួតគ្នារ​វាងប្រទេសទាំងពីរផងដែរ។
ឯកឧត្តមរីករាយចំពោះ​ដំណើរការនៃទំនាក់ទំនងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិកា​រនៃប្រ​ទេសទាំង​ពីរ ហើយឯកឧត្តមសង្ឃឹមថា កម្ពុជានឹងគាំទ្រកិច្ច​ប្រជុំពាក់​ព័ន្ធនៃកំណើន​សេដ្ឋកិច្ចបៃតង​ដែលនឹងរៀបចំនៅប្រទេសកូរ៉េនៅចុងឆ្នាំនេះផងដែរ។

ជាការឆ្លើយតប សម្ដេច​តេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ទំនាក់ទំន​ងទ្វេភាគីរវាងកម្ពុជា និងកូរ៉េ បានក្លាយ​ទៅជាទំនាក់ទំនងស៊ីជម្រៅ ពេញលេញ ក្រោយពីការ​បង្កើតឡើងនៅក្នុងឆ្នាំ១៩៩៦ និង​មាន​កិច្ចព្រមព្រៀងជាច្រើនរវាងប្រទេស​ទាំងពីរដែលបានចុះជាមួយគ្នា ដើម្បីពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការរ​វាងប្រទេសទាំងពីរ។
សម្ដេចតេជោពិតជារីករាយដែល​បានឃើញកិច្ចព្រមព្រៀង​ការមិនយកពន្ធត្រួតគ្នា ដែលត្រូវ​បាន​ចុះហត្ថលេខាកាលពីចុងឆ្នាំ២០១៩ ដែលកិច្ចព្រមព្រៀងនឹងផ្តល់ភាពងាយស្រួល សម្រាប់អ្នក​វិនិយោគប្រទេសទាំងពីរ ក្នុងការបណ្ដាក់ទុនរកស៊ី។

សម្ដេចបានបញ្ជាក់ថា ការកែទម្រង់ការវិនិយោគ នឹងផ្ដល់ឱកាសសារជាថ្មីចំពោះអ្នកវិនិយោគ ហើយ​សង្ឃឹមថា ឯកឧត្តមប្រធានាធិបតីនិ​ងជួយជំរុញ​ឲ្យអ្នកវិនិយោ​គិនកូរ៉េបន្តមក​ដាក់ទុន​វិនិយោគ​នៅកម្ពុជា។សម្ដេចបានបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរកម្ពុជា-កូរ៉េ បានបន្តកើន​ឡើងនៅឆ្នាំ២០១៩ កន្លងទៅ ក្នុងន័យនេះ​សម្ដេចតេជោ​ចង់ឃើញឲ្យមានកា​រនាំចេញផលិត​ផលរបស់កម្ពុជាបន្ថែមទៀតមកកាន់ទីផ្សារកូរ៉េ។សម្ដេចចង់ឃើញការបន្តធ្វើកិច្ចសហប្រ​តិបត្តិការ​បន្ថែមទៀតលើវិស័យកសិកម្ម នៅប្រទេសកម្ពុជា។សម្ដេចតេជោ បានស្នើឱ្យឯកឧត្តមប្រធានាធិបតី ជួយគាំទ្រក្នុងការពង្រឹង​ការវិនិយោគលើវិស័យកសិកម្មនៅប្រទេសកម្ពុជា ជាពិសេ​សកិច្ចសហ​ប្រតិបត្តិ​ការលើវិស័យកសិកម្ម និងជម្រុញការកែច្នៃផ​លិតផលកសិកម្មសម្រាប់​នាំចេញមកកាន់កូរ៉េ និងបន្ត បន្តកិច្ចព្រមព្រៀងចាស់​ពាក់ព័ន្ធវិស័យទេសចរណ៍ ក្នុងការបន្តព​ង្រឹងកិច្ចស​ហប្រតិបត្តិ​ការរវាងប្រជាជន និងប្រជាជននៃ​ប្រទេសទាំងពីរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5064 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
97432 នាក់
ខែនេះ :
513136 នាក់
3 ខែនេះ :
1121820 នាក់
សរុប :
17726584 នាក់