ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រកាសសេចក្ដីសម្រេច ស្ដីពីការតែងតាំង គណៈកិត្តិយស អនុសាខា និងប្រកាស​សេចក្ដី​សម្រេច ស្ដីពីការទទួលស្គាស់ សមាសភាពគណៈកម្មាធិការអនុសាខា ទាំង១២ក្រុង-ស្រុក
Di,04 Februar 2020 (Time 07:04 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 373នាក់)


ខេត្តសៀមរាប៖នាព្រឹកថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ​ខែ​កុម្ភៈ ឆ្នាំ២០២០ សាខាកាកបាទក្រ​ហមកម្ពុជា ខេត្តសៀមរាប បានរៀបចំពិធី​ប្រកាសសេចក្ដី​សម្រេច​ស្ដី​ពីការតែងតាំងគណៈកិត្តិយសអនុសាខា និងប្រកាសសេចក្ដី​សម្រេចស្ដីពីការ​ទទួលស្គាស់​សមា​ស​ភាពគណៈ​កម្មាធិការ​អនុសាខា ទាំង១២ក្រុង-ស្រុក ក្រោមគណៈអធិបតីភាព ឯកឧត្តម ទៀ សីហា ប្រធាន​គណៈកម្មាធិការសាខា និងឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ប្រធានកិត្តិយសសាខា និងមានកា​រអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកិត្តិយស គណៈកម្មាធិការសាខា អនុសាខា ក្រុមប្រតិបត្តិ មន្ត្រីប្រចាំការអនុសាខា សរុបជា២០០អង្គ/នាក់ នៅសណ្ឋាគារ សោម៉ាទេវី អង្គរ​។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអ្នកឧកញ៉ា សៀង ណាំ ប្រធានកិត្តិយសសាខា បានលើក​ឡើង​ថា ជាការពិតណាស់ដែលថា កាកបាទក្រហមកម្ពុជា ជាស​មាគមជា​តិបំពេញការងារ​មនុស្ស​ធម៌​ដែល​ជាប្រចាំត្រូវបើកចំហ និងទូលាយទទួលនូវការឧបត្ថម្ភជាស្បៀងអាហារ និងសម្ភារ​ចាំបាច់​សម្រាប់ជួយជ​នរងគ្រោះ ក្នុងនោះថ​វិកាក៏ជាកត្តា​សំខាន់ ដើម្បីបំពេញការ​ងារមនុស្សធម៌បាន​គ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា សម្រាប់សេចក្តី​ ត្រូវការចាំបាច់របស់​គ្រួសាររងគ្រោះ​មហន្តរា​យគ្រប់ប្រភេទ​។ដែលតាមរយៈនេះ សូមឱ្យគណៈកិត្តិយស និងគណៈកម្មាធិការអនុសាខា កាកបាទ​ក្រហមកម្ពុជា ក្រុង-ស្រុកទាំង១២ ត្រូវបន្តយក​ចិត្តទុកដាក់សហការគ្នា ពិភាក្សារ​កវិធីសាស្ត្រផ្សេងៗ​ថ្មីៗ ដើម្បីស្វែងរកសប្បុ​រសជនគ្រប់មជ្ឈដ្ឋានក្នុងភូមិសាស្រ្តរបស់ខ្លួន ក្នុងនោះពីបណ្ដាព្រឹត្តិការណ៍ ឬបុណ្យទាន និងពីសំណា​ក់វត្តអារាមនានា ដែលព្រះអង្គមាន​លទ្ធភាពប្រទាន​ទេយ្យទានសម្រាប់​ជនរងគ្រោះតាម​រយៈអនុសាខា។

ឯឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ក៏បា​នប្រគល់ជូននូវភារកិច្ចមួយចំនួនជូនដល់ គណៈកិត្តិយ​ស គណៈកម្មាធិ​ការអនុសាខាទាំង​១២ក្រុង-ស្រុករួមមាន៖
១- ទីស្នាក់ការអនុសាខា ត្រូវចាត់តាំងមន្ត្រីប្រចាំការ២រូបដែ​លជាជំនួយការជូនគណៈកម្មាធិកា​រអនុសាខា។
២- រៀបចំការប្រជុំ​គណៈកិត្តិយស គណៈកម្មាធិកាអនុសាខា ដើម្បីធ្វើការបូកសរុបស​កម្មភាពប្រចាំ​ឆ្នាំ និងលើកទិសដៅអភិវឌ្ឍន៍អនុសាខាបន្ត។
៣- ផ្សព្វផ្សាយ​ចលនាកាកបាទក្រហម លើកកម្ពស់សេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និងការពារត​ម្លៃមនុស្សធម៌រប​ស់ជនរងគ្រោះ។
៤- ជំរុញការងា​រពង្រីកសមាជិកភាព តម្រង់គោលដៅអប្បបរមា១% (មួយភាគរយ) នៃចំនួនប្រ​ជា​ពលរដ្ឋក្នុង​ក្រុង-ស្រុក របស់ខ្លួន។
៥- ខិតខំកៀរគររកមូលនិធិ ពីគ្រប់មជ្ឈដ្ឋានដើម្បីគាំទ្រសកម្មភាពមនុស្សធម៌ ក្នុងការឆ្លើយ​តមគ្រោះ​មហន្តរាយក្នុងភូមសាស្ត្រក្រុង-ស្រុក បានទាន់ពេលវេលា។
៦- ផ្ដល់ព័ត៌​មានចាំបាច់បន្ទាន់ពីហេតុការណ៍ ឧបទ្ទវហេតុនៅភូមសាស្ត្រខ្លួនមកសាខាខេត្ត។
៧- គ្រប់គ្រងតម្រង់ទិសដៅការងារក្រុមកាកបាទក្រហមកម្ពុជា ឃុំ-សង្កាត់ ។
៨- គ្រប់គ្រង និ​ងថែរក្សាអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាតាមភូមិ។
៩- ពង្រឹង និងពង្រីកសកម្មភាព​យុវជនកាកបាទក្រហមកម្ពុជា តាមសាលារៀន។
១០- គ្រប់គ្រង និងអនុវត្តសម្មភាពគម្រោង/កម្មវិធីនានារបស់សាខា ក្នុងភូមិសាស្ត្រ ក្រុង-ស្រុក។
១១- គ្រប់គ្រងហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់អនុសាខា​តាមទម្រង់ការហិរ​ញ្ញវត្ថុរបស់កាកបា​ទក្រហ​មកម្ពុជា និងធ្វើរបាយការឆ្នាំជូនសាខាខេត្ត។
១២- ធ្វើរ​បាយការណ៍សម្មភាពអនុសាខា ប្រចាំខែ ប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំជូនសា​ខាតាម​កាល​កំណត់។
ឯកឧត្តម​បន្ថែមថា ទាំងនេះ គឺជា​ភារកិច្ចសំខាន់ៗដែលអនុសា​ខាត្រូវយកចិត្តទុកដាក់អនុវត្ត ដើម្បី​ឈានទៅអនុវត្តន៍​ពាក្យស្លោក “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” ឬ “ទីណាមា​នការលំបាក ទីនោះមានកាក​បាទក្រហមកម្ពុជា”៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
872 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
93240 នាក់
ខែនេះ :
508944 នាក់
3 ខែនេះ :
1117628 នាក់
សរុប :
17722392 នាក់