ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម​ ជាវ តាយ អភិបាលខេត្តកំពត ដឹកនាំកិច្ចប្រជុំគណៈ​អភិបាលខេត្ត ប្រចាំខែមករា​ ឆ្នាំ២០​២០
Di,04 Februar 2020 (Time 04:06 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 440នាក់)


ខេត្តកំពត៖នៅព្រឹកថ្ងៃអង្គារ​ ១១កើត​ ខែមាឃ​ ឆ្នាំកុរ ឯកស័ក​ ពុទ្ធសករាជ ២៥៦៣​ ​ត្រូវនឹងថ្ងៃទី០៤​ ខែកុម្ភៈ​ ឆ្នាំ២០២០ នេះ ឯកឧត្តម​ ជាវ តាយអភិបាល នៃគណៈអភិបាលខេត្ត​ បានដឹកនាំកិច្ច​ប្រជុំគ​ណៈ​អភិបាលខេត្តប្រចាំខែមករា​ ឆ្នាំ២០២០ ដោយកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចញលរួម ពីសំ​ណាក់ លោក លោកស្រីជាអភិបាលរងខេត្ត លោក​ លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត​ ប្រធាន​មន្ទីរ​ អង្គភាពជុំវិញខេត្ត​ អភិបាលក្រុង​ ស្រុក​ នាយកទីចាត់ការ​ប្រធានអង្គភាពចំណុះសាលាខេត្ត​ សរុបចំនួន៧៨នាក់។

របៀបវារៈនៃកិច្ចប្រជុំរួមមាន៖
១-មតិបើកអង្គប្រជុំរបស់​ លោក ជាវ តាយអភិបាលខេត្ត
២-ពិនិត្យពិភាក្សាលើសេចក្ដីព្រាង របាយការណ៍ប្រចាំខែមករា ឆ្នាំ ២០២០​ ស្ដីពីការអនុវត្តការងា​ររបស់​រដ្ឋបាលខេត្ត
៣-ពិនិត្យពិភាក្សាលើការបែងចែកប្រា​ក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការប្រចាំខែមករាឆ្នាំ ២០២០
៤-ពិនិត្យពិ​ភាក្សាលើការរៀបចំពិធីអបអរសាទរ ជ័យលាភីពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន
៥-ការចួល​រួមមតិយោបល់របស់សមាជិកសមាជិកាអង្គប្រជុំ
៦-មតិបូកស​រុបនិងបិទកិច្ចប្រជុំរបស់គណៈអភិបាលខេត្ត
៧-កិច្ចប្រជុំគណៈអភិ​បាលខេត្តពិនិត្យលើសំណើ​សុំតែងតាំង និងសម្រួលភា​រកិច្ចជូនមន្ត្រីរាជការម​ន្ទីរអង្គភាពនិងរដ្ឋបាលក្រុង​ស្រុក។

នៅក្នុងកិច្ចប្រជុំនេះ បើ​យោងតាមរបាយការណ៍លទ្ធផល វឌ្ឍន​ភាពប្រចាំខែមករា​ ឆ្នាំ២០២០ របស់​រដ្ឋ​បាលខេត្ត ទាំងការងារគ្រប់គ្រងរដ្ឋបាលខេត្ត ការងាររបស់មន្ទីរអង្គភាពជំនាញជុំវិញខេត្ត រួមនិង​បញ្ហា​ប្រឈម​ និងដំណោះស្រាយ រដ្ឋបាលខេត្តកំពត ក្នុងរយៈពេលក្នុងខែមករា ២០២០នេះ​ មាន​ការ ដឹកនាំ​គ្រប់គ្រង និងដោះស្រាយទទួលបានលទ្ធផលជាវិជ្ជមាន។ 

ទន្ទឹមនឹងនោះ​រដ្ឋបាលខេត្ដកំព​ត ក៏ដូចជាមន្ទីរអង្គភាពជំនាញជុំវិញខេត្ត បានដាក់ទិសដៅការងា​រអ​នុវត្ត​សម្រាប់ខែបន្ទាប់ ដើម្បីឈានទៅសម្រេចការងារ ឱ្យបានកាន់តែប្រសើរ​ និងរីកចម្រើន​បន្ថែម​ទៀត​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9873 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
100742 នាក់
ខែនេះ :
517739 នាក់
3 ខែនេះ :
1118377 នាក់
សរុប :
17720582 នាក់