ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឃាត់ខ្លួនជនស​ង្ស័យ២នាក់ ពីបទលួ​ចគោអ្នកស្រុក
Mo,03 Februar 2020 (Time 08:53 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 390នាក់)


ខេត្តកំពង់ស្ពឺ៖ជនសង្ស័យដែលជំនាញខាងលួចគោអ្នកស្រុក ទៅលក់ ត្រូវបានកម្លាំងព្រហ្មទ​ណ្ឌ​ស្រុក ​សហការជាមួយ​ប៉ុស្ដិ៍រលាំងចកចាប់ឃាត់ខ្លួន កាលពីថ្ងៃសៅរ៍ ៨កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២​៥៦៣ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១៨ និង១០នាទីយប់ នៅចំណុចខាង​លិចភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បន្ទាប់ពីជនសង្ស័យទាំងពីរនាក់ ធ្វើ​សកម្ម​ភាពលួចគោអ្នកស្រុកដាក់លើឡានបម្រុងដឹកយកទៅលក់ ។
សមត្ថកិច្ចបានឲ្យដឹ​ងថា ជនសង្ស័យមានឈ្មោះឌី សៀ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងឈ្មោះកូយ ហេង ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិមហាលំពាំងទី១ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

នៅចំពោះមុខស​មត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាព ថាពួកខ្លួនពិតជាបានបើកឡានដើរលួចគោ អ្នកស្រុកពិតប្រា​កដមែន ដែលនេះមិនមែនជាលើកទី១នោះទេ ។
​សមត្ថកិច្ចបញ្ជាក់​ថា ជនសង្ស័យដែលឃាត់ខ្លួននេះពាក់ព័ន្ធករណីចោរកម្មលួចគោ ជាច្រើនក្បា​លរ​បសប្រ​ជាពលរដ្ឋ ក្នុងនោះមានគោញី ចំនួន០១ក្បាល សម្បុរក្រហម ស្នែងពក របស់ឈ្មោះ ថែម គន្ធា ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលបាន​បាត់​កាលពីវេលាម៉ោង១៥:០០នាទីនាថ្ងៃខែខាងលើ។

បន្ទាប់ពីទទួលពាក្យប​ណ្តឹងរបស់ម្ចាស់​គោរួចមកសមត្ថកិច្ចបានកោះហៅជនសង្ស័យឈ្មោះ ឌីសៀ មកសាកសួរ។
​ក្រោយពេលសាកសួរឈ្មោះឌី សៀ បានឆ្លើយសារភាពថា គោខាងលើខ្លួនបានធ្វើសកម្មភាព លួចនៅចំណុចខាងលិចភូមិអន្លង់គង់ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពិតប្រាកដមែន ដោយបើករថយន្តដើរលួច។

បច្ចុប្បន្ន ជំនាញផ្នែកព្រហ្មទ​ណ្ឌស្រុក កំពុងតែសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ចំណែក​សត្វគោសមត្ថកិច្ចបានទាក់ទងហៅម្ចាស់យកទទួលយកទៅ​ប្រើប្រាស់វិញអស់ហើយ នៅថ្ងៃ​ទី២ ខែកុម្ភៈ ឆ្នាំ២០២០៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
353 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
92721 នាក់
ខែនេះ :
508425 នាក់
3 ខែនេះ :
1117109 នាក់
សរុប :
17721873 នាក់