ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រកា​សផ្ទេរ និងចូលកាន់មុខតំណែង ព្រះរាជអាជ្ញា នៃអយ្យកា​រអមសាលាដំបូង​ ខេត្តស្វាយរៀង
Do,27 Februar 2020 (Time 03:25 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 398នាក់)


ខេត្តស្វាយរៀង៖​លោក ខាំ សុផារី វរៈព្រះរាជអាជ្ញាថ្នាក់លេខ២ ត្រូវបាន​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរ​មនាថ នរោត្តម សីហនុមី ព្រះមហាក្សត្រ នៃព្រះរា​ជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជាព្រះ​រាជអាជ្ញា នៃអយ្យការអម​សាលាដំបូងខេត្តស្វាយរៀង តាមរយៈ​ព្រះរាជក្រឹត្យចុះថ្ងៃទី២០ ខែ​កុម្ភៈ ឆ្នាំ២០២០ ជំនួសលោក គង់ ច័ន្ទខេមរិទ្ធ ដែល​ត្រូវបានផ្ទេរទៅកាន់ជា ព្រះរាជអាជ្ញា​ខេត្តប៉ៃ​លិន។

ពិធីប្រកាសប្រកាសផ្លាស់ប្តូមុខដំណែងព្រះរាជអាជ្ញានេះ បានធ្វើឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៧ ខែកម្ភៈ ឆ្នាំ២០២០នេះ នៅសាលប្រជុំអាគារ ’’ឃ’’ សាលាខេត្តស្វាយរៀង ក្រោមអធិបតីភាព​ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រ​សួងយុត្តិធម៌ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត ដោយឯកឧត្ដមស​មាជិកឧត្ដម​ក្រុមប្រឹក្សា នៃ​អង្គចៅក្រម ឯកឧត្ដម លោក ជំទាវ លោក លោកស្រីប្រតិភូក្រសួងយុត្តិធម៌ និងព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រមតុលាការ ចៅក្រមអយ្យការ និងមន្ត្រីរាជការ នៃសាលាដំបូងខេត្ត លោក​ឧត្ដមសេនីយ៍ វរសេនីយមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងបី ប្រធានមន្ទីរ-អង្គភាព អភិបា​លក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតសរុបប្រមាណ២០០នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
11289 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
103657 នាក់
ខែនេះ :
519361 នាក់
3 ខែនេះ :
1128045 នាក់
សរុប :
17732809 នាក់