ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
វគ្គផ្សព្វផ្សាយ ស្ដីពីច្បាប់សំណង់ ដល់អាជ្ញាធរមានសមត្ថកិច្ច មន្ត្រីជំនាញ និងវិស័យ​ឯកជនក្នុង​ខេត្តកំពត
Mi,26 Februar 2020 (Time 06:51 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 468នាក់)


ខេត្តកំពត៖ខេត្តកំពតក្រោមកិច្ចស​ហការរៀប​ចំឡើង​ដោយក្រុមការងារក្រសួង និងមន្ទីរ​ដែន​ដីនគររូ​បនីយកម្ម និងសំណង់ខេត្ត នៅព្រឹកថ្ងៃពុធ ៤កើតខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវ​នឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ២០២០ បានបើកវគ្គផ្សព្វផ្សាយ អំពីច្បាប់ស្ដីពីសំ​ណង់ដល់អាជ្ញាធរ​មានស​មត្ថកិច្ច មន្ត្រីជំនាញ​ និងវិស័យឯកជនក្នុងខេត្តកំពត ក្រោមធិបតីភាព​ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេ​ខាធិការ តំណាង​ឯកឧត្តម​ ជា សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឯកឧត្តម​ ជាវ តាយ​ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម​ ជឹង​ ផល្លា​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត។

មានសន្ទរកថាស្វាគមន៍ ឯកឧត្តម​ ជាវ តាយអភិបាលខេត្ត បានសំដែ​ងអំណរគុណដ​ល់ក្រសួង​រៀបចំដែនដីនគរូបនីយកម្មនិងសំណង់​ ជាពិសេស​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រីជាសុ​ ផារ៉ា​ ដែល​បានយកចិត្តទុកដា​ក់ និងជំរុញឲ្យមានវគ្គផ្សព្វផ្សាយច្បាប់សំណង់ ដ៏មានសារសំខាន់នេះឡើង​ ដើម្បី​បញ្ជ្រាបជូន​ដល់អាជ្ញាធរអ្នកពាក់ព័ន្ធ​ និងអ្នកប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់ ក្នុងគោល​បំណង​ពង្រឹងគុណភាព និងសុខមាលភាពដល់អ្នកប្រើប្រាស់។

ពាក់ព័ន្ធនឹងវិស័យសំណង់ ក្នុងខេត្តកំពត​ឯកឧត្តមជាវ តាយ​ អភិបាលខេត្ត ក៏បាន​លើកឡើងឲ្យដឹ​ងដែរថា ក្នុងឆ្នាំ២០១៩កន្លងទៅនេះ ខេត្តកំពតបាន​បង្កើតគណៈ​កម្មការត្រួត​ពិនិត្យ និងគ្រប់គ្រង​សំណង់ ដោយមានកិច្ចស​ហការចូល​រួមពីគ្រប់ជំនាញពាក់ព័ន្ធ ធ្វើឲ្យវិស័យសំ​ណង់ក្នុង​ខេត្តមា​នសន្ទុះ​រីកចម្រើន និងមានលក្ខណៈល្អប្រសើរ។

ជាលទ្ធផលរដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុកបាន​ចេញលិខិតអនុញ្ញាតសាងសង់បានចំនួន២៣៨ គម្រោង ដែលមានផ្ទៃក្រឡា​សរុប៩០.២៩៩ម៉ែត្រការ៉េ ទុនវិនិ​យោគសរុប​៣​១៨៧​ ៣០០ដុល្លា​រអាមេរិក បើប្រៀបធៀបនៅឆ្នាំ២០១៨ មានកំណើន៨០% ដោយមានត្រឹមតែ១៤២ គម្រោងមាន​ផ្ទៃក្រឡាសរុប៥២.០០៨ ម៉ែត្រការ៉េ មានទុនវិនិយោគ១៧.៧២២.៥៨៦ដុល្លារអាមេរិក៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7360 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
99728 នាក់
ខែនេះ :
515432 នាក់
3 ខែនេះ :
1124116 នាក់
សរុប :
17728880 នាក់