ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ស្ត្រីម្នាក់បានស្លាប់ យ៉ាង​អាណោចអធម ដោយសារបុរស​ជាប្អូនថ្លៃ វាយសម្លា​ប់នឹងចបកាប់ដី
Mi,26 Februar 2020 (Time 03:03 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 448នាក់)


ខេត្ត​កំពង់ធំ៖ដោយសារជនសង្ស័យមានសតិមិននឹងនរ និងជាមនុស្សបែកថ្នាំផងនោះ ទើបវាយ​សម្លា​ប់បងថ្លៃស្រីនឹងចបកាប់ដី បណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម ខណៈដែលប្តីជន​រង​គ្រោះ​(បង​បង្កើត​ជនបង្ក)​ បាន​ឌុបឪពុកទៅរកថ្នាំនៅម្តុំវត្តប្រាសាទអណ្តែតឲ្យប្អូនផឹក គឺ​ចំងាយប្រហែល​៣គីឡូ​ម៉ែត្រ។
ករណីដែលគួរឱ្យរន្ធត់នេះបានកើតឡើងកាលពី​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅភូមិសំពៅមាស ឃុំ​សានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សពជនរងគ្រោះមានឈ្មោះ ជា សុផល ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិ/ឃុំកើតហេតុខាងលើ ដែល​មានប្តីឈ្មោះ សយ ស៊ីន អាយុ៤៣ឆ្នាំ មានកូនចំនួន​៤(បួន)នាក់។រីឯជនបង្កមានឈ្មោះ សយ សួ ភេទប្រុស អាយុ៣៣ឆ្នាំ ត្រូវជាប្អូនថ្លៃជនរងគ្រោះ រស់នៅជាមួយគ្នា។

ពាក់ពន្ធ័ករណីខាងលើនេះបើ​តាមការបំភ្លឺពីប្តីជនរងគ្រោះ ដែល​ត្រូវជាបង​បង្កើតជនបង្ក​បានបញ្ជាក់​ថា ប្អូន​របស់គាត់(ដែលជាជនបង្ក)ទើបតែមកពីភ្នំពេញបាន​ចំនួន៤ប្រាំថ្ងៃ គឺមាន​អាការៈ​មិនប្រក្រតី គឺនិយាយមិ​នសូវដឹងខុសត្រូវ ចេះតែដើរមិនចូលផ្ទះ។
ប្តីជនរងគ្រោះបញ្ជាក់ថា មុនពេលកើតហេតុខ្លួន(ប្តីជនរងគ្រោះ)បានឌុបឪពុកទៅរកថ្នាំនៅម្តុំ វត្តប្រា​សា​ទអណ្តែត ដើម្បី​ឲ្យប្អូនផឹក គឺចំងាយប្រហែល៣គីឡូម៉ែត្រ ដោយប្រពន្ធ​ដេក​នៅក្រោមផ្ទះ លុះត្រលប់​មកផ្ទះវិញ​ឃើញប្រពន្ធ​ដេកស្លាប់​នៅលើ​គ្រែរក្រោមផ្ទះ ដោយឃើញ​ស្នាមបែក​លើក្បាល​ជា​ច្រើនកន្លែង។

ភ្លាមនោះ​កម្លាំង​សមត្ថកិច្ចជំនាញខេត្ត និងស្រុក​ព្រមទាំងពេទ្យ​មណ្ឌលសុខភាព បានចុះដល់​ទីកន្លែងកើត​ហេតុពិនិត្យសាកសព ឃើញមានស្លាកស្នាម​របួសជាច្រើនក​ន្លែងនៅចំ​ណុចក្បាល​លើផ្ទៃមុខ។សមត្ថកិច្ចជំនាញ សដ្ឋានថាជនរងគ្រោះស្លាប់ បណ្ដាល​មកពីការ​ប៉ះទង្គិច​នឹងវត្ថុរឹង​ចំក្បាលនិងផ្ទៃមុខ។នៅកន្លែងកើតហេតុរកឃើញវត្ថុតាងចបកាប់ដីចំនួន១។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុគឺបណ្តាលមកពីជនសង្ស័យមានសតិមិននឹងនរ ដោយមា​នសារធាតុ​ញៀន(បែកថ្នាំ)។បច្ចុប្បន្ន​ជនបង្កដែល​ត្រូវជាប្អូនថ្លៃ​ជនរងគ្រោះ ត្រូវបានឃាត់ខ្លួន​នៅអធិការរដ្ឋាន​នគរបាលស្រុកកំពង់ស្វាយ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ដោយឡែកសពត្រូវបានប្រគល់ជូន​ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6340 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
98708 នាក់
ខែនេះ :
514412 នាក់
3 ខែនេះ :
1123096 នាក់
សរុប :
17727860 នាក់