ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ដាក់ថ្នាំបំពុលសត្វឆ្កែងាប់ យកម៉ូតូពលរដ្ឋអស់១គ្រឿង ដោយសុវត្ថិភាព
Fr,21 Februar 2020 (Time 03:10 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 372នាក់)


ខេត្តព្រៃវែង៖ម៉ូតូ​ពលរដ្ឋ១គ្រឿង​ ត្រូវបានក្រុមចោរចូល​ទៅកាត់សោលួច​យក​ពីក្រោមផ្ទះ​ទៅដោយ​សុវត្ថិភាព បន្ទាប់ពី​ដាក់ថ្នាំបំពុល​ស​ត្វ​ឆ្កែងាប់។

ករណីដែលបង្កឱ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើង​កាលពីថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២០ នៅត្រង់​ចំណុចព្រែកផ្ទោល ស្ថិតភូមិព្រែកក្រូច ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

ជនរងគ្រោះដែល​បាត់បង់ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ មួយគ្រឿង​ពាក់ស្លាក​លេខ កណ្ដាល 1N-4063នោះមានឈ្មោះ ឈួន ហេង ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ កសិករ មានទីលំនៅ​កន្លែងកើតហេតុខាងលើ ដោយសារក្រុមចោរបា​នដាក់ថ្នាំបំពុល​ក្នុងសាច់គោឱ្យ​ឆ្កែ​ម្ចាស់ផ្ទះស៊ី ហើយពេលឆ្កែស៊ី​ហើយពុលងាប់ ក្រុមចោរក៏មានធ្វើសកម្មភាពចូល​ទៅកាត់សោ​លួចយកម៉ូតូ​ពីក្រោមផ្ទះបាត់ដោយសុវត្ថិភាពតែម្តង។

បើតាមម្ចាស់ផ្ទះជាជនរងគ្រោះ​បានឱ្យដឹងថា​ មុនពេលកើតហេតុ ជនរងគ្រោះ​បានយកម៉ូតូ​ទៅផ្ញើ​ដាក់ក្រោមផ្ទះ​ឪពុក ចាក់សោ.ក គ្មាន​បន្ទប់ទុក​ដាក់ត្រឹមត្រូវ​នោះទេ លុះដល់វេលាម៉ោងប្រហែល១ និង១៥នាទីរំលងអធ្រាត្រ​ឈានចូល ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២០ ក្រុមចោរបានបំ​ពុលឆ្កែងាប់​អស់​មួយក្បាល​នៅចម្ងាយពីផ្ទះប្រវែង១៣០ម៉ែត្រ រួចកាច់សោ ក អូសចេញ​តាមវាលស្រែ​ខាង​ក្រោយ​ផ្ទះទៅបាត់តែម្តង ។

លុះព្រឹកឡើងម្ចាស់​ឃើញឆ្កែងាប់នៅជិ​តពំនូកចំបើង ដោយមានសាច់គោសម្រាប់បំពុលឆ្កែមួយថង់ ហើយបា​ត់ម៉ូតូពីក្រោមផ្ទះ ក៏រត់ទៅប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល​ព្រែកតាសរ ធ្វើកា​រស្រាវ​ជ្រាវរកមុខសញ្ញា ដើម្បីចាប់ខ្លួនយកម​កចាត់ការតាមនីតិវិធី​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3348 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
140486 នាក់
ខែនេះ :
514243 នាក់
3 ខែនេះ :
1110446 នាក់
សរុប :
17632500 នាក់