ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
នគរបាល​ផ្នែកសណ្ដាប់ធ្នាប់ ស្រុកព្រះនេត្រព្រះ និមន្តព្រះសង្ឃ ប្រោសព្រំ នៅតាមដងផ្លូវជាតិ​លេខ៦ ដើម្បីបញ្ជៀស​គ្រោះកាច ឧបទ្រុបចង្រៃ
Mi,19 Februar 2020 (Time 02:58 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 362នាក់)


ខេត្តបន្ទាយមានជ័យ៖ឱកាសបុ​ណ្យចូលឆ្នាំខ្មែរ​ប្រពៃណីជាតិ​ជិតឈានចូល​មកដល់ ដើម្បីបញ្ជៀ​សគ្រោះកា​ច ឧបទ្រុបចង្រៃ​នៅតាមដងផ្លូវជាតិលេខ៦ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២០ លោ​ក មាស រិទ្ធី អធិ​ការនគរបា​លស្រុក​ព្រះនេត្រព្រះដឹកនាំមន្ត្រីក្រោមឱវ៉ាទ ផ្នែក​សណ្ដាប់ធ្នាប់​ជាច្រើន​នាក់និ​មន្តព្រះ​សង្ឃចំនួន៥អង្គសូត្រប្រោសព្រំ​។

លោកអធិការបានប្រាប់អ្នកយ​កព័ត៌មានឲ្យដឹងថា ដើម្បីបញ្ជៀសនូវឧបទ្រុបចង្រៃ​នៅតាមដងផ្លូវ​ជាតិលេខ៦ ហើយ​កន្លងមក​មានគរណីគ្រោះថ្នាក់ច​រាចរណ៍រថយន្ត​បុកមនុស្សស្លាប់ ជាញឹកញាប់​ធ្វើឲ្យក្រុម​គ្រួសារព្រាត់ប្រាស់សាច់ញាត្តិ​មានពេលខ្លះ ពិការអស់មួយជីវិតទៀតផង ទើបលោក រៀបចំនិមន្តព្រះស​ង្ឃចំនួន៥អង្គ ដើម្បីសូត្រប្រោ​សព្រំ និងបញ្ជៀសគ្រោះកាច ឧបទ្រុបចង្រៃ​ឲ្យបំវាសជៀសចេញឲ្យឆ្ងាយ កុំឲ្យប្រ​ជាពលរដ្ឋ​គ្រោះថ្នាក់ចរាចរណ៍បន្តទៀត និងសុំសេចក្ដីសុខសេ​ចក្ដីចម្រើន​ដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវជាតិលេខ៦នេះ ប្រកបដោយសុវត្ថិភាព ចាប់ពីព្រំប្រទល់​ក្រុងសិរីសោភ័ណ ទៅដល់ព្រំប្រទល់ស្រុកក្រឡាញ់ ខេត្តសៀមរាប និងដល់​កន្លែងដែលតែងតែជួបគ្រោះ​ថ្នាក់ចរាចរណ៍ច្រើនទៀតផង​។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា គ្រោះថ្នាក់ចរាចរណ៍នៅស្រុកព្រះនេត្រព្រះនេះ មានមនុស្សស្លាប់​ក្នុង១ឆ្នាំៗ ជាច្រើនរយនាក់ ដូច្នេះលោកបានមូលមតិគ្នាជាឯកច្ឆ័ន នាំគ្នាប្រារព្វធ្វើពិធីសូត្រ​មន្តនេះ​ឡើង ដើម្បីសុំសេចក្តីសុខសេចក្តីចំរើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុន ដែលជិតចូលមកដល់ និងសុំសេចក្តីសុខសេចក្តីចំរើន ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ឲ្យមានការថយចុះផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6585 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
143723 នាក់
ខែនេះ :
517480 នាក់
3 ខែនេះ :
1113683 នាក់
សរុប :
17635737 នាក់