ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ប្រារព្ធពិធី​អបអរសាទរ​ខួបលើកទី៦៥ ថ្ងៃកំណើតកា​កបាទក្រហម និងបំពាក់កន្សែងជូន​យុវជនកា​កបាទក្រហមកម្ពុជា
Di,18 Februar 2020 (Time 06:44 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 385នាក់)


ខេត្តព្រះវិហារ៖ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគ​ណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្ត​ព្រះវិហារ និងជាអ​ភិបាលខេត្តព្រះវិហារ ​បានរំលឹ​កពីប្រវត្តិរ​បស់កាកបាទក្រ​ហមកម្ពុជា ជូនសមាជិក សមាជិ​កា និងប្អូនៗយុវជ​នកាកបា​ទក្រហមកម្ពុជា ដែលក្រោមការដឹកនាំ​ប្រកប ដោយគតិបណ្ឌិ​តរ​បស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។
ក្នុងនោះដែរឯកឧត្តមក៏បាន​ផ្តាំផ្ញើដល់យុវជន​អោយខិតខំរៀនសូត្រ ត្រូវធ្វើជាកូនល្អ ​សិស្សល្អ មិត្តល្អ ជៀសអោយឆ្ងាយពីគ្រឿងញៀន ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងត្រូវខិ​តខំធ្វើយ៉ាង​ណាអោយ​ក្លាយខ្លួនជាទំពាំងស្នងឬស្សី និងជាធ​នធានមនុស្សក្នុងការចូលរួមជួយអភិវឌ្ឍន៍សង្គមជាតិ។

ឯកឧត្តមប្រធានគ​ណៈកម្មាធិការសា​ខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារ និងជាអភិបាល​ខេត្ត​ព្រះវិហារ បានមានប្រសាសន៍បែបនេះក្នុងឱកាសដែលឯកឧត្តម អញ្ជើញអធិបតីក្នុង​ពិធីអបអរ​សា​ទ​រខួប​លើកទី៦៥ ( ១៨ កុម្ភៈ ១៩៥៥ -១៨ កុម្ភៈ ២០២០) ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា និងពិធីបំ​ពាក់កន្សែងជូនយុវជ​នកាកបាទក្រហមកម្ពុជា វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ជា ស៊ីម ត្បែង​មានជ័យ វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ហ្មសែត និងវិទ្យាល័យ ហ៊ុន សែន ត្បែង​មានជ័​យសរុបចំនួន១៥០នាក់នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០។

សូមបញ្ជាក់ផងដែរថា​៖ពិធីនេះដែរក៏បានផ្តល់ជូនយុវជនកាកបាទក្រហមកម្ពុជាចំនួន១៥០នាក់ ក្នុងម្នាក់​ៗ​សៀវភៅ២ក្បាល ប៊ិច១ដើម អាវ៥ និងថវិកាមួយចំនួន។
ប្រធានកិត្តិយសក្លឹប លោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជនចំនួន៨នាក់ ក្នុងម្នាក់ៗសៀវភៅ៥ក្បាល ប៊ិច ២ដើម អាវ៥ និងថវិកាមួយចំនួន ព្រមទាំងបានផ្តល់ប័ណ្ណស​សើរជូនលោក ពៅ លីហៀង ប្រធាន​កិត្តិយសក្លឹបផ​ងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7557 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
144695 នាក់
ខែនេះ :
518452 នាក់
3 ខែនេះ :
1114655 នាក់
សរុប :
17636709 នាក់