ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ពន្ធ័​ករណីចែកចាយ​គ្រឿង​ញៀន
Sa,01 Februar 2020 (Time 09:16 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 421នាក់)


ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យចំនួន០២នាក់ ដែលជាប់ពាក់ពន្ធ័ទៅនឹង​ករណីចែកចាយ​គ្រឿង​ញៀន ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋា​នកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការ​បង្រ្កាប និងដកហូតបាននូវវត្ថុតាងមួ​យចំនួន​ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ។

ការចុះប្រតិបត្តិការបង្រ្កាបនេះបានធ្វើឡើងកាលពី​វេលាម៉ោង១១និង៣០នាទី ថ្ងៃទី៣១ ខែមករា ឆ្នាំ​២០២០ នៅចំណុចកា​ស៊ីណូនាគទិព្វ ស្ថិតនៅ​ក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននោះ
១/ឈ្មោះ សុខ ម៉េង ភេទប្រុស អាយុ២៨ឆ្នាំ។
២/ឈ្មោះ ទូច សីហា ភេទប្រុស អាយុ២៣ឆ្នាំ នាក់ទាំងពីររស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/​ក្រុងប៉ោយ​ប៉ែត ខេត្តបន្ទាយមានជ័យ ។
វត្ថុតាងដកហូតបានរួមមាន៖គ្រឿងញៀនម្សៅក្រាមពណ៍សថ្លាចំនួន២១កញ្ចប់ ស្មើ៦,៥៣ក្រាម ,ជ​ញ្ជីង​ថ្លឹងគ្រឿងញៀនចំនួន០១និងសម្ភារ:មួយចំនួន។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០២នាក់ បានឆ្លើយ​សារភាពថា ខ្លួនពិតជា​បានធ្វើ​សកម្ម​ភាព​ចែក​ចា​យគ្រឿងញៀនពិត​ប្រាកដមែន។បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមនឹង​វត្ថុតាង​ត្រូវ​បាន​កម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
10654 នាក់
ម្សិលមិញ :
8890 នាក់
សប្តាហ៍នេះ :
101523 នាក់
ខែនេះ :
518520 នាក់
3 ខែនេះ :
1119158 នាក់
សរុប :
17721363 នាក់