ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កម្លាំងចម្រុះស្រុក​ក្រូចឆ្មារ ចុះបង្ក្រាបបទល្មើស​នេសាទខុសច្បាប់ ទាំងយប់៣លើក
Mo,17 Februar 2020 (Time 04:45 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 408នាក់)


ខេត្តត្បូងឃ្មុំ៖បន្ទាប់ពីទទួលបានបទបញ្ជារយ៉ាងម៉ឺ​ងម៉ាត់ពីឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិ​បាល នៃគណៈខេត្តត្បូងឃ្មុំ លោក សយ ទូច អភិបាលស្រុកក្រូចឆ្មារ និង​ជាប្រធានគណៈបញ្ជា​ការឯកភា​ពរដ្ឋបាលស្រុក បានដឹកនាំកម្លាំងចម្រុះទាំងយប់ ចុះបង្ក្រាបប​ទល្មើស​នេសាទខុសច្បាប់​លើផ្ទៃទឹក​ក្នុងភូមិ​សាស្ត្រស្រុកក្រូចឆ្មារ ដោយក្នុងខែកុម្ភៈបានចំនួន០៣លើក ចាប់ដកហូត​សម្ភារៈ​នេសា​ទបានមួយចំនួន។

លោក សយ ទូច ក្នុងនាមជាប្រធានគណៈបញ្ជា​ការឯកភា​ពរដ្ឋបាលស្រុក បានថ្លែងអំណរគុណ និង​កោតសរសើរ ចំពោះកម្លាំងចម្រុះ​ទាំងអស់​ដែលចុះប្រតិបត្តិការទាំងថ្ងៃយប់ ដែលបានលះបង់​សេចក្តីសុខ​ផ្ទាល់ខ្លួន ចូលរួមសកម្មភាពការ​ពារធនធានជលផល បម្រើសន្តិសុខ​ស្បៀងជូនប្រជា​ជនទូទៅ មិនមើលបំណាំ ចូលរួមធ្វើដោយស្ម័គ្រចិត្ត មិនថាយប់ ថ្ងៃ ភ្លៀង ខ្យល់ ប្រឈមនឹ​ងជន​ល្មើស តដៃ នឹងឧបករណ៍ឆក់ អាចពលីគ្រប់ពេល ប៉ះជាមួយក្រុមឆក់ត្រី គឺជាបេសកកម្ម យកជីវិត​ទៅប្រឈម មិនខុស​ពី​ពលីកម្មរបស់កងទ័ព យកដើមទ្រូង ពាំងគ្រាប់ ការពារទឹកដី ដូច្នោះ​ដែរ។
ក្នុងប្រតិបត្តិការចុះបង្ក្រាប ក្រោមការដឹកនាំដោយផ្ទាល់ពី លោក សយ ទូច គិតត្រឹមថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ បានធ្វើឡើងចំនួន០៣លើក

លើកទី១ កាលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង១២និង៣០នាទី យប់ បាន​ប្រមាញ់ចាប់​បាន​ទូកនេ​សាទខុសច្បាប់ ដោយប្រើឧបករណ៍ ឆក់ត្រី ឆក់ក្តៅ និងឆ​ក់ត្រជាក់ (អាចស្រូប​ត្រីពី​ចម្ងាយ) នៅភូមិខ្សាច់ប្រឆេះក្រោម ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ លើផ្ទៃទឹកទន្លេមេគង្គ ចាប់បាន​ឧបករ​ណ៍ទូក​(អេវ)១គ្រឿងទំហំ៨ម x ១ម,ម៉ាស៊ីនកំលាំង៣៨សេស១គ្រឿង, ដុំឆក់ក្តៅ១គ្រឿង, ដុំឆក់ធម្មតា​៥គ្រឿង និងអាគុយ៥គ្រឿង។

លើកទី២ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅម៉ោង៨យប់ នៅចំណុច ភូមិខ្សាច់ប្រឆេះកណ្តាល ឃុំ​ក្រូ​ចឆ្មារ ចាប់ឃាត់បានទូក​ឈើនេសាទឆក់ត្រីខុសច្បាប់១គ្រឿង ទំហំ១មx ៦,៥ម ,ដុំឆក់ត្រជាក់១​គ្រឿង​(ស្រូបត្រីពី​ចម្ងាយ និងពីជម្រៅ) ,ដុំឆក់ក្តៅ១គ្រឿង,អាគុយ២គ្រឿង,គ្រឿងញៀន១កញ្ចប់តូច ,សំភារតូចៗសំរាប់គ្រឿងញៀន១ចំនួន,ទូរស័ព្ទនិងថ្មសាក១គ្រឿង។បន្តដឹក​នាំលោកមេឃុំឈូក និងអង្គ​ការអភិរក្សជលផល និងព្រៃឈើ ពិនិត្យមើ​លទីតាំងកាប់​បំផ្លាញព្រៃ​ឬស្សីលិចទឹកនៅចំណុច​ស្ពានក្របី​ក្រៀក និងព្រៃលិចទឹក(ព្រៃភ្នំព្នែង) ចំណុចឃ្លីវ ភូមិបារាយណ៍ ឃុំឈូក ព្រមទាំងបាន​ណែនាំមេ​ឃុំឈូក រកជនល្មើសមកធ្វើកិច្ចសន្យា អប់រំពីច្បាប់។

លើកទី៣ នៅវេលាម៉ោង១២និង៤៧ នាទីយប់ ឈានចូលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០​បានចុះ​ល្បាត​នៅ​តាមដងទន្លេមេគង្គស្ថិតនៅភូមិសា​ស្រ្តឃុំកោះពី ដោយដកហូត ទូក១គ្រឿង ទំហំ ១ម x ៧ម, ម៉ាស៊ីន១​គ្រឿង កំលាំង២៧សេស,​អាគុយ៣គ្រឿង,ដុំឆក់ក្តៅ១និងឧបករណ៍ឆក់មួយចំនួន។​ចំណែកជ​នល្មើស​បានរត់គេចខ្លួន។ចំ​ពោះវត្ថុតាង និងសម្ភារៈត្រូវ​បានរក្សាទុក​នៅអាវុធហត្ថ​ស្រុកក្រូច​ឆ្មារ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7858 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
144996 នាក់
ខែនេះ :
518753 នាក់
3 ខែនេះ :
1114956 នាក់
សរុប :
17637010 នាក់