ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចតេជោ ហ៊ុន សែន ព្រមានចាត់វិធានការ អ្នក​ដែលផ្សព្វផ្សាយលក់ផលិតផល តាមអនឡាញ​ដែលមានការស្លៀកពា​ក់ស៊ិចស៊ី ជ្រុលនិយម
Mo,17 Februar 2020 (Time 02:01 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 424នាក់)


រាជធានីភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នា​យករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ​ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានព្រមាន​ចាត់វិធាន​ការអ្នក​ដែល​ផ្សព្វផ្សាយល​ក់ផលិតផលតាមអនឡាញមួយចំនួន ដែលមានការស្លៀកពាក់​ស៊ិចស៊ី ជ្រុលនិ​យម ហើយធ្វើកា​រផ្សព្វផ្សាយ(Live)លក់ផលិត​ផលរបស់ខ្លួនលើបណ្តាញសង្គមផ្សេងៗ ដែលនេះ​ក៏ជាការប៉ះ​ពាល់ដល់តម្លៃ សីលធម៌ និងកិត្តិយសស្ត្រីខ្មែរយើ​ងផងដែរ។

សម្តេចព្រមានបែបនេះ ក្នុងឱកាសដែលសម្តេច​ អញ្ជើញជា​អធិបតីដ៏ខ្ពង់ខ្ពស់​ក្នុងកិច្ចប្រជុំបូកសរុប​លទ្ធផល​កា​រងា​រឆ្នាំ២០១៩ និងលើកទិសដៅកា​រងារសម្រាប់ឆ្នាំ២០២០ របស់ «ក្រុមប្រឹក្សាជាតិ​កម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិ​មានសន្តិភាព។ដោយ«ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» មាន​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ ​សីហនុ ជាព្រះប្រ​ធានកិត្តិយស និងមានសម្តេចតេ​ជោ ហ៊ុន សែន ជាអនុប្រ​ធា​នកិត្តិ​យស​។
នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សារជាថ្មីនូវអនុសាសន៍សំខាន់ចំនួន ១១ ចំណុចដូច​កាលពីឆ្នាំមុនដដែល ដើម្បីលើ​កម្ពស់ការចូលរួមរបស់ស្រ្តី ឱ្យ​ទទួលបាន​នូវការរីក​ចម្រើន និងផលប្រយោជន៍​កាន់តែច្រើនឡើងថែមទៀតនៅក្នុងសង្គម ក្នុងនោះ​សម្តេចតេជោ​ក៏បានបន្ថែមនូវ​ចំនុចសំខាន់ៗមួយចំនួ​នទៀត។
ក្នុងនោះ​សម្តេចតេជោ ក៏បានជំរុញឱ្យក្រុមប្រឹក្សាជាតិដើម្បីស្ត្រី និងក្រសួង​កិច្ចការនារី​ត្រូវបន្តនូវ​កិច្ចសហការណ៍​បន្ថែមទៀត​ជាមួយក្រសួងមហាផ្ទៃ ក្នុងការតាមដានរឿងស្ត្រីដែលជាទណ្ឌិត ឬជា​ពិរុទ្ធជន ដើម្បីធ្វើយ៉ាង​ណាពន្លឿនការងារកាត់ក្តីឱ្យឆាប់ រួមទាំងការស្វែង​រកមេធាវីសំរាប់​ការពារស្ត្រី ដែលជាពិរុទ្ធជននោះផងដែរ។

សម្តេចតេជោសុំអោយក្រសួងយុត្តិធម៌ត្រូវពន្លឿន​ការងារនេះ ដែលបច្ចប្បន្ននេះលឺថា​ មានជាង២ម៉ឺន​សំណុំរឿងដែល​មិនទាន់បានកាត់ក្តី ចូច្នេះត្រូវពន្លឿនសំណុំរឿងនេះឱ្យបានឆាប់ ហើយបើខ្វះសាល​សវនាការ​កាត់ក្តី សម្តេចតេជោបានមានប្រសាសន៍​បញ្ជាក់ថា អាចជួល​សណ្ឋាគារ​កាត់ក្តីតែម្តង​ទៅ។ ទន្ទឹមនោះសម្តេចតេជោ ហ៊ុន សែន សុំឱ្យ​ក្រសួងការងារ ត្រូវតាមដានព​លការិនីដែលទៅ​ធ្វើការ​ងារនៅ​ក្រៅប្រ​ទេស ដោយត្រូវ​យកចិត្តទុកដាក់​ទៅលើសុវត្តិ​ភាពរបស់ពួកគេ និងការពា​រការ​រំលោភបំពានផ្សេងៗ។
ជាមួយគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បា​នបញ្ជាអោយក្រសួងមហាផ្ទៃ ធ្វើការងា​រក្នុងប​ទល្មើសបច្ចេកវិទ្យា ដើម្បីពិនិត្យមើល និងចាត់វិធានការរល់វីដេអូអាស​អាភាស របស់ស្ត្រីខ្មែរ​មួយចំនួន ដែលបានថត និងបែកធ្លាយដោយខ្លួនឯង ដែលមានតាមវេប​សាយមួយចំនួន ព្រោះ​នេះ​ពិតជាមានការប៉ះពាល់យ៉ាងខ្លាំងដ​ល់កិត្តយស និងសីលធម៌របស់ស្ត្រីខ្មែរ ហើយណា​មួយកម្ពុជា​ក៏គ្មានច្បាប់ឱ្យ​ធ្វើបែបនោះឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6405 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
143543 នាក់
ខែនេះ :
517300 នាក់
3 ខែនេះ :
1113503 នាក់
សរុប :
17635557 នាក់