ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកជំទាវកិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន ផ្តល់នូវអានុសាសន៍ ៧ចំណុច សម្រាប់ដាក់ឲ្យស​មាគមនារី ​និងគណៈចលនាស្រ្តី អនុវត្តបន្ត
Mo,17 Februar 2020 (Time 11:11 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 376នាក់)


រាជធានីភ្នំពេញ៖នារសៀលថ្ងៃអាទិត្យ ៨រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ​​ឧបនាយករដ្ឋមន្រ្តី រដ្ឋម​ន្រ្តីក្រសួង​ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន​អញ្ជើញជាអធិបតីក្នុងពិ​ធីបិទសន្និបា​តបូក​សរុប លទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ របស់គណៈចលនាស្ត្រី និង​សមាគ​មនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដោយមានការចូលរួ​មពីសំណាក់ពី​គណៈកម្មាធិ​ការកណ្តាលសមាគមនារី គណៈចលនាស្ត្រី សមាជិការដ្ឋសភា ព្រឹទ្ធសភា សមាជិការាជរដ្ឋាភិបាល ប្រធានកិត្តិយសសមាគម ថ្នាក់ដឹកនាំនារីក្រសួង ស្ថាប័ន រាជធានី ខេត្ត សប្បុរសជន និងមន្ត្រីរ​បស់សមា​គមនារី ចូលរួមសរុបចំនួន៣៥០នាក់ នៅរាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរលោកជំទាវក៏បានផ្តល់នូវអានុសាសន៍ ៧ចំណុច សម្រាប់ដាក់ឲ្យសមាគម និងគ​ណៈច​លនាស្រ្តី អនុវត្តបន្តរួមមាន​៖
១-​អនុវត្តឱ្យបានខ្ជាប់ខ្ជួន និងផ្សព្វផ្សាយឱ្យបានទូលំទូ​លាយ នូវគោលនយោបាយរបស់គណបក្ស និង​ខ្លឹមសារឯកសារសន្និបា​តគណៈកម្មាធិការកណ្តាល លើកទី ៤២ អាណត្តិ ទី៥។
២-អនុវត្ត​ឱ្យបានជោគជ័យនូវទិសដៅ​ការងារ របស់សមាគមនារី និងក្រុមចលនាស្ត្រី ដោយយកចិត្ត​ទុកដាក់ លើការពង្រឹងសតិអារម្មណ៍នយោបាយ បង្កើនស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង​ឱ្យកាន់​តែរឹងមាំ។
៣-ពង្រឹង និងបង្កើនប្រសិទ្ធភាពដឹកនាំ និងកិច្ចសហការជាមួយគណបក្សគ្រប់លំដាប់ថ្នាក់ ក្រុមការ​ងារនយោបាយ គណៈចលនាមហាជន គណៈចលនាយុវជន សប្បុរសជន អង្គការ សមាគម ដែល​ធ្វើសកម្មភាពនៅទូទាំងប្រទេស និងផ្នែកដែលពាក់ព័ន្ធ ។
៤-រក្សាទំ​នាក់ទំនងជិតស្និតជាមួយប្រជាពលរដ្ឋ ពង្រីកទំនាក់ទំនងល្អជាមួយ​កម្លាំងគាំទ្រគណ​បក្ស​ចុះមូលដ្ឋានជាប់ជាប្រចាំ ជួបប្រជុំជាមួយបងប្អូននារី ដើម្បីពង្រឹងសតិអារម្មណ៍ និងរក្សា​ប្រៀប​ខ្លាំងរបស់គណបក្ស។​ចិញ្ចឹមចលនា និងធ្វើបច្ចប្បន្នភាពកម្លាំងស្រ្តីក្នុងគណបក្ស បន្តជម្រុញពង្រីក​សមាគមនារី ។
៥-ចូលរួមអបអរសាទរទិវា​អន្តរជាតិនារី ៨មិនាលើកទី១០៩ ក្រោមប្រធានបទ «មានសន្តិភាព មាន​កា​រលើកកម្ពស់សមភាពយេនឌ័រ» និង ចូលរួមនិងគាំទ្រសកម្មភាព «អរគុណសន្តិភាព»។
៦-ពង្រឹងសីលធម៌រស់នៅស្អាតស្អំ រក្សាប្រពែណីល្អ និងសេចក្តីថ្លៃថ្នូរបស់ជាតិយើង ជាពិសេស​ការផ្តល់តម្លៃស្រ្តី និងការថែរក្សាការពារកិត្តិយស និងជួយទប់ស្កាត់អំពើពាលាអាវ៉ាសែ ការសេព​គ្រឿងញៀន និងគ្រឿងស្រវឹង ។
៧-ដោយ​មើលឃើញថា ចំនួនស្រ្តីដែលកំពុងបំពេញភារកិច្ចជាអ្នកដឹកនាំនៅគ្រប់លំដាប់ថ្នាក់ និងគ្រប់វិស័យ​នៅមានចំនួនតិច មិនទាន់ឆ្លើយតបទៅនឹងតម្រូវការរបស់ស្រ្តីនៅឡើយ ដូចនេះ ខ្ញុំស្នើសុំឱ្យ​បងប្អូននារីយើង ខិតខំពង្រឹងសមត្ថភាពខ្លួនជាប្រចាំ ទាំងផ្នែកជំនាញ និងបច្ចេក​ទេសឱ្យ​ឆ្លើយតបទៅនឹងសំណូមព​រការងារនាពេលបច្ចុប្បន្ន ដើម្បីបង្កើនចំនួនស្រ្តី ក្នុងជួរថ្នាក់ដឹ​កនាំឱ្យ​បានច្រើន។​ជាពិសេស ស្នើសុំឱ្យថ្នាក់ដឹកនាំ​គ្រប់ថ្នាក់បន្តយកចិត្តទុក​ដាក់លើការផ្តល់តួនា​ទីឱ្យស្រ្តី​មានមុខតំណែង ជាអ្នកធ្វើសេចក្តីសម្រេចឱ្យបានច្រើនថែមទៀតទាំងក្នុងវិស័យនយោបាយ និងវិស័យ​មុខងារសាធារណៈ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6236 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
143374 នាក់
ខែនេះ :
517131 នាក់
3 ខែនេះ :
1113334 នាក់
សរុប :
17635388 នាក់