ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ពិធីប្រកាសដាក់ឲ្យដំណើរការ ​រចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង
Sa,15 Februar 2020 (Time 01:01 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 434នាក់)


ខេត្តស្ទឹងត្រែង៖ក្នុងនាមក្រុមប្រឹក្សា ​គណៈអភិបាលខេត្ត សូមកោត​សរសើរ និងវាយតម្លៃខ្ពស់​ ចំ​ពោះកិច្ចខិតខំប្រឹង​ប្រែងរបស់គ​ណៈអភិបាលស្រុក ដែល​បានខិតខំវាយតម្លៃ ផ្គូរផ្គង និងរៀបចំសំ​ណុំឯក​សារពាក់ព័ន្ធនឹងដំណើរការធ្វើសមាហរណកម្មមន្រ្តីរាជការទាំងនៅតាមរដ្ឋបាលស្រុក និងនៅតាមកា​រិយាល័យជំនាញនានាមកក្នុងរចនាសម្ព័ន្ធនៃរដ្ឋបាលស្រុកថ្មី។

ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង មាន​ប្រសាសន៍កោត​សរសើរ​បែប​នេះ​ក្នុងឱកាសដែលឯកឧត្តម​ អញ្ជើញជាអធិបតីក្នុងពិធី ប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋ​បាលស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កាលពីព្រឹកថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.​ស២​៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២​០២០ នៅសាលប្រជុំសា​លាស្រុកសៀមប៉ាង ដោយមាន​ការ​អញ្ជើញចូលរួមពីអភិបាលរងស្រុក១រូប នាយក នាយករងរដ្ឋបាលសាលាស្រុក២រូប ប្រធាន​ការិយា​ល័យប្រជាព​លរដ្ឋ១ និង​មន្រ្តីរា​ជការក្នុងរចនាសម្ព័ន្ធថ្មី ៣៧រូប ឯកឧត្តម សមាជិក​ក្រុមប្រឹក្សា​ខេត្ត ថ្នាក់ដឹកនាំ​តាមបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរស្រុក ឃុំ និងប្រជា​ពលរដ្ឋសរុប​១៤០នាក់។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត បានអបអរសាទរចំពោះលោកស្រី អស់លោក ដែលបាន​ទទួលមុខ​តំណែងនានាក្នុងរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលស្រុកសៀមប៉ាង ដូចមាននៅក្នុង​សេចក្តីស​ម្រេច​លេខ ០១៨ សសរ/គ.ជ.អ.ប ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ របស់គណៈ​កម្មាធិការជាតិស​ម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប)ស្តីពីការធ្វើសមាហរណកម្មបុគ្គលិក និងការរៀបចំមុខតំណែ​ងគ្រប់គ្រងនៅក្នុងរចនាសម្ព័ន្ធ នៃរដ្ឋបាលស្រុកសៀមប៉ាង នៃ​ខេត្តស្ទឹងត្រែង ដែលបា​នអានដោយលោក ញ៉ែម វណ្ណយុត្តិ នាយករ​ងរដ្ឋបាលសាលាខេត្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7762 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
144900 នាក់
ខែនេះ :
518657 នាក់
3 ខែនេះ :
1114860 នាក់
សរុប :
17636914 នាក់