ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
យុវជន៣នាក់បានស្លាប់ភ្លាមៗ ដោយសារតៃកុង​រថយន្តដឹកត្រី របស់ក្រុមហ៊ុនដឹកជញ្ជូនK ២០២០ បើកបរ​ងោក បណ្តាលឱ្យបុកពេញម៉ូតូទំហឹង
Fr,14 Februar 2020 (Time 09:55 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 389នាក់)


ខេត្តបន្ទាយមានជ័យ៖យ៉ាងហោចណាស់មានមនុស្សចំនួន​៣នាក់បានស្លាប់ភ្លាមៗនៅនឹងក​ន្លែង​កើតហេតុ ដោយសារតែតៃកុងរថយន្តដឹ​កត្រីរបស់ក្រុមហ៊ុនដឹកជញ្ជូនK ២០២០ បើកបរក្នុងស្ថាន​ភាព​ងោក បណ្តាលឱ្យបុកម៉ូតូជនរងគ្រោះ​ពេញទំហឹងលាន់ដូចរន្ទះ កាលពីវេលាម៉ោង២យប់ នៅ​ថ្ងៃទី​១៤ ខែកុម្ភះ ឆ្នាំ២០២០​ នៅលើផ្លូវជាតិ​លេខ​៥ ត្រង់ចំណុចមុខស្នងការដ្ឋាននគរបាលខេត្ត ស្ថិត​នៅក្នុង​ភូមិក្បាលស្ពាន​ សង្កាត់​ព្រះពន្លា ក្រុងសិរីសោភ័ណ​ ខេខេត្តន្ទាយមានជ័យ​។

បើតាមលោកវរសេនីយ៍ឯក សន​ គឹ​មគឹមសួគ៍ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ នៃស្នងកា​រដ្ឋាន​នគរបាលខេត្តបន្ទាយមានជ័យបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់​ដែលបានស្លាប់មានឈ្មោះ សុភី ,ឈ្មោះ វិន ថាដា ,ឈ្មោះ នុន រស់នៅក្នុងភូមិព្រៃទទឹង ឃុំភ្នំតូច ស្រុក មង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក សន ​គឹមគឹមសួគ៍ បញ្ជាក់ថា នៅមុនពេលកើតហេតុមានម៉ូតូម៉ាកហុងដាទ្រីម ពណ័ ខ្មៅពាក់ស្លាកលេខ បន្ទាយមានជ័យ ១T ៧៤១៤ មានអ្នកជិះចំនួន​៣នាក់ ចេញពីផ្សារហ៊ុយ​ឡេង​សំដៅទៅផ្ទះ នៅព្រៃទទឹង ក្នុងទិសខាងជើង ទៅត្បូង លុះជិះមកដល់ចំណុចកើតហេតុ ស្រាប់​តែ​មានរថយន្ត ព័ណ ស របស់ក្រុមហ៊ុនដឹកជញ្ជូនK ២០២០ ពាក់ស្លាលេខបន្ទាយមានជ័យ៣A ១៥៤២ ដឹកត្រីពីភ្នំពេញយកមកលក់នៅផ្សារចិនខ្មៅ បើកពីត្បូងមកជើង ច្រាសទិស និងម៉ូតូ លុះ បើកមក​ដល់ចំណុចកើតហេតុ អ្នកបើករថយន្តដឹ​កត្រីប្រហែលបើកយប់ពេកអត់ងងុយងោក១ភាំង បណ្តាលឲ្យរថយន្តបើករេចូលគន្លងផ្លូវគេបណ្តាលឲ្យបើក ទៅបុកម៉ូតូពេញទំហឹង ធ្វើឲ្យអ្នកបើក និងអ្នកជិះពី២នាក់ក្រោយ ចូលក្រោមរថយន្តស្លាប់ពេញថ្នល់ជាតិ។
ចំណែកអ្នកបើ​ករថយន្តត្រូវស​មត្ថកិច្ចឃាត់ខ្លួនកសាងសំនុំរឿងទៅតុលាការ រីឯស​ពយុវជន​ទាំង​៣នាក់ ត្រូវក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅផ្ទះរៀងខ្លួន។ដោយឡែក​រថយន្តបង្ក និងម៉ូតូស​មត្ថកិច្ច​យកទៅរក្សាទុកនៅស្នងការ ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6717 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
143855 នាក់
ខែនេះ :
517612 នាក់
3 ខែនេះ :
1113815 នាក់
សរុប :
17635869 នាក់