ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អាវុធហេត្ថ​ខេត្តបន្ទាយ​មានជ័យ បើកកិច្ចប្រជុំត្រួតពិនិត្យ និងអនុវត្តន៍តួនាទី ភារកិច្ច
Fr,14 Februar 2020 (Time 08:56 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 342នាក់)


ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃសុក្រ ០៦រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង​ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាកា​រកងរាជ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំត្រួ​តពិនិត្យការអនុវត្ត តួនាទី-ភារកិច្ច និងការងារកង​រាជអាវុធ​ហត្ថ ខែកុម្ភៈ ទិសដៅការងារ ខែមីនា ឆ្នាំ២០២០ និងផ្សព្វផ្សាយ ការណែនាំ ស្ដីពីការងារសោធ​ននិវត្តន៍កងរាជ​អាវុធហត្ថ និងរំលឹកជូនឡើងវិញខ្លះៗ ស្ដីពីក្រមនីតិវិធីព្រហ្មទណ្ឌ ព្រមទាំងផ្ស​ព្វ​ផ្សាយ​ផែនការ ការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ជូនថ្នាក់ដឹកនាំ។

កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំធំទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដោយមាន​ការអ​ញ្ជើញ​ចូលរួម​ពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ នាយ ជំនួយការការិយាល័យ មេបញ្ជាការ​ក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយទាហាន នៃកងរាជ​អាវុធហត្ថ​ជាច្រើនរូ​បផងដែរ។

ក្នុងកិច្ចប្រជុំនោះដែរ លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការ បានដាក់ចេញនូវផែន​ការ ការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងត្រៀមកម្លាំង សម្ភារៈបរិក្ខារ បដិសណ្ឋារកិច្ច សម្ដេចអគ្គមហាសេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញ​ជាអធិប​តីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ ឱ្យបានម៉ឺងម៉ាត់បំផុតនាពេ​លខាងមុខ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7413 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
144551 នាក់
ខែនេះ :
518308 នាក់
3 ខែនេះ :
1114511 នាក់
សរុប :
17636565 នាក់