ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
នគរបាលណា ប្រឡងជាប់ក្របខ័ណ្ឌនគរបាលជាតិហើយ ត្រូវដាក់ខ្លួនបន្ទន់​កាយ​បំរើប្រជាពលរដ្ឋ​ដោយ​ឥត​គឹ​តថ្លៃ
Fr,14 Februar 2020 (Time 07:28 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 383នាក់)


ខេត្តបន្ទាយមានជ័យ៖នគរបាលដែល​ប្រឡងជាប់ ក្របខ័ណ្ឌនគរបាលជាតិហើយនោះ មិនត្រូវយ​កតួនាទី ភារកិ​ច្ច របស់ខ្លួន ​ទៅធ្វើ​អ្វីដែល​ខុស​ផ្ទុយ​ពី​កាតព្វកិច្ច​របស់ខ្លួន ពី​ច្បាប់​និង​ពីវិន័យ សេចក្តី​ថ្លៃថ្នូរ​របស់​ក​ង​កម្លាំង​នគរបាលជាតិ​នោះឡើយ ត្រូវ​ដាក់ខ្លួនបន្ទន់​កាយបំរើប្រជាពលរដ្ឋ​ដោយ​ឥត​គឹ​តថ្លៃ។

លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការដ្ឋាននគរបាលខេត្តបន្ទាយ​មានជ័យ​មានប្រសាសន៍បែប​នេះនៅព្រឹក ថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២០ នៅសាលប្រជុំស្នងការនគរបាលខេត្តដោយមាន ការចូលរួម កងកម្លាំងនគរបាលជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ទោបញ្ជាក់ថា ក្រោយពី​នគរបាល​ទាំងនេះ បានបញ្ចប់​វគ្គ​សិក្សា និង​មានឈ្មោះ​ក្នុង​ក្របខ័ណ្ឌ​ជា​កងកម្លាំង​នគរបាលជាតិ ចំនួន​៣​ជំនាន់​វគ្គ គឺជំនាន់​វគ្គឆ្នាំ​២០១៧ ឆ្នាំ២០១៨ និងឆ្នាំ២០១៩ សរុប​ចំនួន​ជាង​២៥០​នាក់ មកពី​តាម​បណ្តា​ការិយាល័យ​ជំនាញ អធិការដ្ឋាន​នគរបាល​គ្រប់​ស្រុក ក្រុង និង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​ទាំង​៤។

ជាងនេះទៅទៀតលោកឧត្តមសេនីយ៍ទោកូស​បញ្ជាក់ដែរថា​ ប្អូនៗ ក្មួយៗ គឺជា​ទំពាំង​ស្នង​ប្ញ​ស្សី ក្នុង​ជួរ​កងកម្លាំង​នគរបាលជាតិ ​នៃ​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដូច្នេះប្អូន​ត្រូវតែ​យកចិត្តទុក​ដាក់​ក្នុងការ​បំរើប្រជាជន ការពារ​បូរណភាព​ទឹកដី ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន។​

លោកបានបញ្ជាក់ឲ្យដឹងទៀតថា ធ្វើជានគរបាលហើយកុំបំរើឲ្យគ្រួសានិយម បក្សពួកនិយម​ត្រូវបំ​ពេញតួនាទីតាមវិជ្ជាជីវៈរបស់ខ្លួន ដើម្បី​បំរើ​ជាតិ​និង​ប្រជាពលរដ្ឋ បំរើ​ផលប្រយោជន៍​រួម ផលប្រ​យោជន៍​ជាតិ​និង​ប្រជាពលរដ្ឋ។​លោក​ស្នងការបានផ្តាំផ្ញើដល់ប្អូនៗទាំងអស់ ត្រូវខិតខំ​សិក្សា​រៀន​សូត្រ ស្វែងយល់​ពី​ច្បាប់​និង​ជំនាញ​ផ្សេងៗ ដើម្បី​ជា​គ្រឹៈ ក្នុងការ​អនុវត្តន៍​ការងារ​ស្នូល​របស់ខ្លួន​ឲ្យ​ទទួលបាន​ជោគជ័យ ពិសេស​គឺ​ត្រូវគោរព​នូវ​វិន័យ​របស់​កងកម្លាំង​នគរបាលជាតិ មាន​ក្រមសីលធម៌ វិជ្ជាជីវៈ​និង​សេចក្តីថ្លៃថ្នូរ ជា​កងកម្លាំង​នគរបាលជាតិ បំរើ​ប្រជាពលរដ្ឋ និង​ប្រជា​ទេស​ជាតិ គោរ​នូវ​រាល់​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​អង្គភាព ដែល​បាន​ប្រគល់ជូន​និង​រាយការណ៍​មកវិញ​នូវ​កិច្ចការ​ទាំង​ឡាយណា​ដែល​អនុវត្តបាន​ជូន​ថ្នាក់លើ​វិញ​នេះ​គឺជា​ក្រិ​ត្យ​ការងារ​របស់​កងកម្លាំង​ប្រដាប់អាវុធ​។​

មិនត្រូវ​នៅ​ពីក្រោយ​ខ្នង​ជនល្មើស និង​ប្រើប្រាស់​គ្រឿងញៀន​ជាដាច់ខាត ដែល​នាំ​ឲ្យ​ខូច​អ​នា​គត់​និង​សេចក្តី​ថ្ងៃ​ថ្នូរ​របស់ខ្លួន​ក៏ដូចជា​កងកម្លាំង​នគរបាលជាតិ​។​ត្រូវ​ត្រៀម​ខ្លួ​នជានិច្ច ដើម្បី​ជួយ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយ​ប្រការ​ផ្សេងៗ​ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5947 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
143085 នាក់
ខែនេះ :
516842 នាក់
3 ខែនេះ :
1113045 នាក់
សរុប :
17635099 នាក់