ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្ដេចតេជោ​ ហ៊ុន​ សែន​ អញ្ជើញ​ជាអធិបតី​ ក្នុងពិធីសន្និ​បាត គណៈកម្មាធិការកណ្ដាល លើ​កទី៤២ របស់​គណបក្សប្រជា​ជនកម្ពុជា
Sa,01 Februar 2020 (Time 05:59 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 402នាក់)


រាជធានីភ្នំពេញ​៖នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណ​បក្សប្រជាជនកម្ពុជា បានអញ្ជើញបើ​កសន្និ​បាតគណៈ​កម្មាធិការកណ្តាល​លើកទី៤២ របស់គណ​បក្សប្រជាជ​នកម្ពុជា​ ដែល​ពិធីនេះធ្វើ​ឡើងនៅមជ្ឈមណ្ឌ​លពិព័រណ៍ និងសន្និបាតកោះ​ពេជ្រ រាជធានីភ្នំពេញ។

នៅក្នុងពិធីបើ​កសន្និបាតគណៈកម្មាធិការកណ្ដាល​នេះគឺមានការយាង និងអញ្ជើញចូលរួមពី សម្ដេច​ពញាចក្រី​ ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា សម្ដេច ឯកឧត្តម លោកជំទាវ ជាអនុប្រធា​ន សមាជិកគណៈអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការកណ្តាលទាំងអស់របស់ គណ​បក្សប្រជាជនកម្ពុជា និងសមាជិកបង្គោល​សំខាន់ៗមួយចំនួនទៀត។

គណ​បក្សប្រ​ជាជនកម្ពុជា ដែល​ជាគណបក្សដឹក​នាំប្រទេសកម្ពុជា បច្ចុប្បន្នគឺ​មានស​មាជិកគណៈ​កម្មាធិការ​កណ្តាលចំនួន៨៦៥នាក់ ដែលនឹង​បើកសន្និបាតគណៈកម្មាធិការ​កណ្តាលចាប់ពីថ្ងៃទី០១ ដល់០២ ខែកុម្ភៈ ឆ្នាំ២០២០​។

ក្នុង​ឱកាសនោះ​ដែរសម្តេច ហេង សំរិន បានមានប្រសាសន៍ថា៖«ការកាន់​អំណាចនយោ​បាយម្នាក់​ឯង បាន​ចាប់បង្ខំឱ្យគណបក្សប្រជា​ជនកម្ពុជា ត្រូវបង្កើននូវ​ការទទួលខុសត្រូវខ្ពស់បំផុតចំពោះជាតិ និង​ប្រជាជនកម្ពុជា ហើយក្នុងនោះ​ក៏ត្រូវតែ​ធានាឱ្យបាននូវ​ធាតុផ្សំសំខាន់ៗ នៃលទ្ធិប្រជាធិបតេយ្យ ដែលមានជាអាទិ៍គឺ សន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច ការគោរពសិទ្ធិជាមូល​ដ្ឋានរបស់ប្រជាពលរដ្ឋ ដែលរួ​មមានសិទ្ធិចូលរួមជីវ​ភាពនយោបាយ សេដ្ឋកិច្ចសង្គមកិច្ច ​វប្បធម៌ សាសនា។ល។ និងការ​បោះ​ឆ្នោត​ទៀងទាត់តាមលក្ខណៈសេរី ពហុបក្សជាដើម»៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2878 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
95246 នាក់
ខែនេះ :
510950 នាក់
3 ខែនេះ :
1119634 នាក់
សរុប :
17724398 នាក់