ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឆ្លងចរន្តអគ្គីសនី ឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង អស់ទាំងស្រុង នៅខណ្ឌឫស្សីកែវ
Sa,15 Februar 2020 (Time 12:24 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 394នាក់)


រាជធានីភ្នំពេញ​៖ផ្ទះប្រជាពលរដ្ឋ​០១ខ្នង ត្រូវអគ្គីសនីឆាបឆេះអស់ទាំងស្រុង​ កាលពីវេលាម៉ោង​០១​ និង​៥០នាទីរំលងអាធ្រាតុ ឈានចូលថ្ងៃទី១៥​ ខែកុម្ភៈ​ ឆ្នាំ​២០២០ នៅចំណុចផ្លូវលំ​ ក្រុមទី៤​ ភូមិ​សាមគ្គី​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ ដោយសាឆ្លង​ចរន្តអគ្គី​សនី។

បើតាមប្រភពព័ត៌មានបានឱ្យដឹងថា ម្ចាស់ផ្ទះដែលរងការឆាបឆេះអស់ទាំងស្រុងមានឈ្មោះហាក់​ គឹមនី​ ភេទស្រី​ អាយុ៦៦ឆ្នាំ​ មុខរបរនៅផ្ទះ​ មានទីលំនៅផ្ទះលេខ៥៣ច​ ផ្លូវលំ​ ក្រុមទី៤​ ភូមិសាមគ្គី​ សង្កាត់​ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ (ក្នុងនោះមានអ្នកជួលស្នាក់នៅចំនួន​០៨បន្ទប់​ ស្មើនឹង​០៨គ្រួសារ) និងឆេះរោល​ចំនួន​០៥ខ្នងផងដែរ។​

នៅក្នុងកិច្ច​ប្រតិបត្តិ​ការនេះកម្លាំងសមត្ថកិច្ចបានចុះជួយសង្គ្រោះមនុស្សសរុបចំនួន​០៥នាក់​ (ក្មេង​ ០២នាក់​១/ ឈ្មោះ​ សុខ​ ចាន់សម្បត្តិ​ ភេទប្រុស​ អាយុ០៦ឆ្នាំ​និង២/​ ឈ្មោះ​ សុខ​ ចាន់អារីយ៉ា​ ភេទស្រី​ អាយុ០៤ឆ្នាំ)។ដោយប្រើរបាស់រថយន្តពន្លត់អគ្គីភ័យ​ចំនួន​២០គ្រឿង​របស់ស្នងការដ្ឋាននគរបា​លរាជ​ធានីភ្នំពេញចំនួន​១៨គ្រឿង​,រថយន្តសាលា​ខណ្ឌឫស្សីកែវ​ចំនួន​០១គ្រឿង​ និងរថយន្តស្រាបៀរកម្ពុជា​ចំនួន​០១គ្រឿង ទើបគ្រប់គ្រងពន្លត់ជាស្ថាពរនៅវេលាម៉ោង​០២​ និង៣០នាទី​ថ្ងៃខែ​ឆ្នាំដដែល​។
ចំពោះករណីខាងលើនេះបានខូចខាតសម្ភារៈមួយចំនួនធំ​ តែពុំមានប៉ះពាល់ដល់​អាយុជិវិត​ប្រជា​ពល​រដ្ឋឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6681 នាក់
ម្សិលមិញ :
9312 នាក់
សប្តាហ៍នេះ :
143819 នាក់
ខែនេះ :
517576 នាក់
3 ខែនេះ :
1113779 នាក់
សរុប :
17635833 នាក់