ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ម៉ែន វិបុល អញ្ជើញជាអធិបតី ក្នុងពិធីប្រកាស​ដាក់ឲ្យដំណើរការ រចនាសម្ព័ន្ធថ្មី នៃរដ្ឋបាល ក្រុងស្វាយរៀង
Mo,10 Februar 2020 (Time 01:20 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 408នាក់)


ខេត្តស្វា​យរៀង៖ប្រទេ​សកម្ពុជា​បានចាប់ផ្តើម​អនុវត្តកម្មវិ​ធីកំណែទម្រង់វិមជ្ឈការ និងវិស​ហមជ្ឈការ​ដោយចាប់​ផ្តើមអនុវត្តនៅថ្នាក់ ឃុំ សង្កាត់ តាមរយះការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២​០០២ ផ្អែកលើ​បទពិសោធ និងលទ្ធផលវិជ្ជមានដែលស​ម្រេចបាននៅថ្នាក់ឃុំ សង្កាត់ រាជរ​ដ្ឋា​ភិបាល​បានប្តេជ្ញាចិត្តយ៉ាងមុត​មាំដើម្បីពង្រីកដំណើ​រការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈ​ការនៅ​ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទូទាំងប្រទេស តាមរ​យះការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បី​ឈានទៅរៀបចំក្របខណ្ឌច្បាប់ស្តីពីការគ្រប់​គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹ​ក្សាស្រុក ក្រុមប្រឹក្សា​ខណ្ឌ និងបានរៀបចំបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សានៅថ្នាក់រដ្ឋបាលទាំងនេះ តាម​អាណត្តិដែល​បានកំណត់រៀងរាល់៥ឆ្នាំម្តងចាប់​តាំងពីឆ្នាំ២០០៩មក។


ឯកឧត្តម ម៉ែន វិបុល​ អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង មានប្រសាសន៍បែបនេះ​ក្នុង​ឱ​កាសដែលឯកឧត្តម​ បានអញ្ជើញ​ជាអធិបតីក្នុងពិធីប្រកា​សដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋ​បាលក្រុងស្វាយរៀង នៅព្រឹក​ថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែ​កុម្ភះ ឆ្នាំ២០២០នេះ ដោយមានការ​អញ្ជើញចូលរួមពី​ឯកឧត្ដមអភិបាលរងខេត្ត លោក លោកស្រី ក្រុមប្រឹក្សាក្រុង លោក​ លោកស្រី អភិបាលរងក្រុង លោកប្រធានមន្ទីរនានាជុំវិញខេត្ត លោកនាយក​ទីចាត់ការធន​ធានមនុស្សសាលាខេត្ត លោកអធិការនគរបាលក្រុង លោកមេបញ្ចាការកងរា​ជអាវុ​ហត្ថក្រុង លោ​កមេ​បញ្ជាការផ្នែកសឹករងក្រុង លោកនាយក-នាយករងរដ្ឋបាលសាលាក្រុង លោក លោកស្រី ប្រធាន​-អនុប្រធាន-អង្គភាពចំណុះសាលាក្រុង ទាំង១៣​ លោក​ លោកស្រី ចៅសង្កាត់ និងស្មៀន​សង្កាត់ទាំង​៧ក្នុងក្រុង លោកនាយប៉ុស្ដិ៍រដ្ឋបាលសង្កាត់ទាំ​ង៧ក្នុងក្រុង និងមន្ត្រីរាជការសា​លាក្រុងសរុបចំនួន១១២នាក់។

មានប្រសាសន៍នៅក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ក្នុងបរិប​ទប្រទេសកម្ពុជា ការ​អនុវត្ត​គោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ មានគោ​លបំណងសំខាន់ៗចំនួន​៣រួមមាន​៖
១-ដើម្បីព​ង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស អោយចាក់គ្រឹះរហូតដល់មូលដ្ឋានតាមរ​យះការបោះឆ្នោត និងគោលការអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យ នៅក្នុងដែនសមត្ថកិច្ចរបស់​ខ្លួន។
២- លើកកម្ពស់​គុណភាព និងប្រសិទ្ធ​ភាពការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ស្រប​តាមគោល​នយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងដោះស្រាយ​បញ្ហាប្រឈម​នានារបស់​ប្រជាព​លរដ្ឋតាមមូលដ្ឋាននីមួយៗ ដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយា​ប័ន្ន និងសមធម៌សង្គម។
៣- លើកកម្ពស់ការចូលរួម និង​ភាពជាម្ចាស់របស់ប្រជាពលរដ្ឋ នៅមូលដ្ឋានក្នុង​ការធ្វើសេចក្តី​សម្រេ​ច ពាក់ព័ន្ធ និង​ការគ្រប់គ្រង ដឹកនាំនិងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយ​ភាព​ក្រីក្រ និងលើកកម្ពស់គុណ​ភាពជីវិតរស់នៅរបស់ប្រជាពលរដ្ឋ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7193 នាក់
ម្សិលមិញ :
6119 នាក់
សប្តាហ៍នេះ :
42920 នាក់
ខែនេះ :
422255 នាក់
3 ខែនេះ :
1110364 នាក់
សរុប :
17880096 នាក់