ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
រដ្ឋបាលខេត្តកែប រៀបចំពិ​ធីបួងសួងបើ​កព្រះនេ​ត្របារមីរូប​សំណាកសេះស ដើម្បីសុំសេ​ចក្តីសុខច​ម្រើន
Do,09 Januar 2020 (Time 10:07 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 717នាក់)


ខេត្តកែប៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមក​រា ឆ្នាំ ២០២០​ នេះ​ រដ្ឋបាល​ខេត្ត​កែប​ បាននិមន្តព្រះ​សង្ឃ​ រៀបចំពិធីបួងសួង​បើ​កព្រះនេ​ត្រ​បារមី​រូបសំណាកសេះស ដើម្បីសុំសេចក្ដីសុខចម្រើន​ ជូនដល់ថ្នាក់ដឹកនាំ​ មន្ត្រី​រាជការ​ កង​កម្លាំង​ប្រដាប់អាវុធ បងប្អូនប្រជាពលរដ្ឋ​ ព្រមទាំង​ភ្ញៀវទេសចរ​ជាតិ​-អន្តរជាតិ​ ដែលអញ្ចើ​ញមក​សម្រាក​លំហែកម្សាន្តក្នុងខេត្តកែប។

ពិធីនេះប្រព្រឹត្ត​ទៅក្រោមអធិបតីភាព​ លោក កែន​ សត្ថា​ អភិបាល​ នៃគណអភិបាលខេត្ត​ លោក សំ​ សារីន​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងលោក ស៊ឹ​ម​ ស៊ី​ថា​ ប្រតិភូ​រាជរដ្ឋាភិបាល​ ទទួលបន្ទុក​ អគ្គនាយក​ រដ្ឋាករទឹក​ ស្វយ័​ត​ រាជធានីភ្នំពេញ​ ព្រមទាំង​មានការអញ្ចើ​ញចូលរួមពី​សំណាក់ លោក​ លោកស្រី សមាជិក​ សមាជិកា​ ក្រុមប្រឹក្សាខេត្ត​ លោក​ លោកស្រី​ អភិបាលរង​ខេត្ត​ កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ មន្ត្រី​រាជការ​គ្រប់លំដាប់ថ្នាក់​ លោកគ្រូ​ អ្នក​គ្រូ​ សិស្សានុសិស្ស​ និងបងប្អូនប្រជាព​លរដ្ឋជា​ច្រើន​រូបផងដែរ។

ក្នុងឱកាសនេះ លោក កែន សត្ថា អភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងមន្ទីរ អង្គភាព​ក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធ ព្រមទាំងមន្ត្រីរាជការទាំងអស់ បានអុជធូប​បួងសួងនៅ​មុខរូប​សំណាកសេះស ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ពិសេសបែរបន់​សូមឱ្យប្រជា​ពលរដ្ឋនិង​ភ្ញៀវទេ​សចរណ៍ដែលមកសម្រាក លម្ហែ នៅក្នុងរមណីយដ្ឋានឆ្នេរកែប ជួបតែក្តីសុខ និងមានសុវត្ថិ​ភាពគ្រប់​ពេ​លវេលា ហើយក៏សូមឧទ្ទិសកុសល ជូនដល់ដួងព្រលឹងជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ក្នុងឧប្បត្តិហេតុបាក់រលំអគារកម្ពស់៦ ជាន់កាលពីពេលថ្មីៗនេះផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
464 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
103836 នាក់
ខែនេះ :
552718 នាក់
3 ខែនេះ :
1163259 នាក់
សរុប :
17805655 នាក់