ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ចា​ប់ឃាត់ខ្លួនជនសង្ស័យ​ចំនួន៣នាក់ ពាក់ពន្ធ័ករណីជួញដូគ្រឿងញៀន
Mi,08 Januar 2020 (Time 08:33 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 475នាក់)


រាជធានីភ្នំពេញ៖ដោយអនុវត្តតាម​បញ្ជារបស់នាយឧត្តមសេនីយ៍ ​សន្តិបណ្ឌិត នេត សាវឿន អគ្គស្នង​កា​រនគរបាលជាតិ ​នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរ​ង ទទួលផែនប្រឆាំងគ្រឿងញៀន និង​លោកឧត្តមសេ​នីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទ​ល្មើសគ្រឿងញៀន កាលពី​ថ្ងៃទី០៧ ខែមករា ​ឆ្នាំ២០២០កម្លាំងនគរបាល​នៃមន្ទីរប្រឆាំងគ្រឿងញៀន របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និងមានការសម្របស​ម្រួលពី លោក គុជ គឹមឡុង ព្រះរាជអាជ្ញារងរាជ​ធានីភ្នំពេញ បាន​បើក​ប្រតិបត្តិការ​បង្ក្រាបករណីជួញដូរគ្រឿងញៀន​មួយករណី ដោយ​ឃាត់ខ្លួនជន​សង្ស័យ​បាន​ចំនួន​៣នាក់ និងដកហូត​បានវត្ថុតាង​ថ្នាំញៀនជាង១៤គីឡូក្រាម នៅចំណុចខារ៉ាអូខេ ផ្ទះ​លេខ​៥​៦ ផ្លូវលេខ២៣០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចាប់ឃាត់ខ្លួនបាននោះរួមមាន​៖
ទី១៖ឈ្មោះ ម៉េង ឌី អាយុ២២ឆ្នាំ។
ទី២៖ឈ្មោះ ប៊ុនធឿន ធានី អាយុ២៣ឆ្នាំ និង។
ទី៣៖ឈ្មោះ ជា ភារុណ អាយុ២១ឆ្នាំ។វត្ថុតាងចាប់យកបានរួមមាន​៖មេតំហ្វេតាមីន (ICE) ទម្ងន់​សុទ្ធ៥,២២២.៨៣ក្រាម,នីមេតាហ្សេប៉ាមទម្ងន់៨,៨២៩.៧២ក្រាម ស្មើនឹង៤៩,០៥៤គ្រាប់។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ កម្លាំងនគរបាលជំនាញកំពុងសាកសួរនិងកសាងសំណុំរឿង ដើម្បី​បញ្ជូនទៅតុលាការ ចាត់ការបន្ដតាមនីតិវិធី​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
668 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
104040 នាក់
ខែនេះ :
552922 នាក់
3 ខែនេះ :
1163463 នាក់
សរុប :
17805859 នាក់