ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតអាមេរិកថ្មី ​ប្រចាំកម្ពុជា ជួប​សម្តែង​ការគួរសម នៅទីស្ដីការគណៈ​រដ្ឋមន្ត្រី
Mi,08 Januar 2020 (Time 06:27 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 420នាក់)


រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី៨ ​ខែមករា ឆ្នាំ២០២០នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​អនុញ្ញាតឲ្យឯកឧត្តម ផាត់ទ្រីក មឺហ្វី (Patrick Murphy) ឯកអគ្គរដ្ឋទូតអា​មេរិកថ្មី ប្រចាំកម្ពុជាជួប​សម្តែង​ការគួរសម និងពិភាក្សាការ​ងារ នៅទីស្ដីការគណៈរដ្ឋមន្ត្រី។

ឯកឧត្តម​បានបញ្ជាក់ប្រាប់ទៅទូតអាមេរិកថា យើងគប្បីធ្វើយ៉ាងណា ឲ្យទំ​នាក់ទំ​នង និងកិច្ចស​ហ​ប្រតិបត្តិការ រវាងប្រទេ​សទាំងពីរ​ឲ្យ​កាន់តែមានភាពខ្លាំងក្លា និងជិតស្និទថែមទៀត លើអ្វី​ដែលយើងមានស្រាប់ ដោយយើងសម្លឹងមើលមេរៀន ដែលបណ្តា​ប្រទេសមួយ​ចំនួន នៅតំបន់មជ្ឈឹមបូព៌ា ដែលប្រជាជនខ្លួន ស្រែកឃ្លាននូវលទ្ធិប្រជា​ធិបតេយ្យខ្លាំងពេក បាន​ធ្វើឱ្យបណ្តាប្រ​ទេសនោះ​រងគ្រោះ វិនាសព្រាត​ប្រាស់ដោ​យសារតែភ្លើងសង្គ្រាម ដូច្នេះ ដោយសារតែ​មេរៀនរប​ស់បណ្តាប្រទេសទាំងនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយឈ្នះ-ឈ្នះ នៅខែធ្នូ ឆ្នាំ១៩៩៨ ដែលនាំយកសន្តិភា​ពយ៉ាងលំបាកបំផុតជូនមាតុភូមិកម្ពុជា។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបន្ថែមទៀតថា តាមរយៈសុខសន្តិ​ភាពនេះ បានធ្វើឱ្យប្រ​ទេសក​ម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័​យ ធ្វើឱ្យប្រ​ជាពលរដ្ឋសប្បាយរីករាយ បានជួប​ជុំក្រុម​គ្រួសារ ដូចអ្វីដែលឯក​ឧត្តមឯកអគ្គរដ្ឋទូត បានមើលឃើញដូច​សព្វថ្ងៃនេះ។

ពាក់ព័ន្ធនឹងការលើកឡើង របស់ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ឯកឧត្តម ផាត់ទ្រីក មឺហ្វី នៅ​ក្នុងជំនួបនេះ បានលើកឡើងថា ឯកឧត្តមក៏ចង់ឃើ​ញទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ​កាន់​តែល្អផងដែរ។ឯកឧត្តម ចាត់ទុកប្រទេសកម្ពុជា មានមូលដ្ឋានល្អ សម្រាប់អនុវត្ត លទ្ធិប្រជា​ធិបតេយ្យ ដោយមានប្រជា​ពលរដ្ឋយ៉ាងច្រើន បានចេញទៅ​បោះឆ្នោត ទោះបីល​ទ្ធិប្រជាធិ​បតេយ្យកម្ពុជា មានភាពក្មេងខ្ចី​ក៏ដោយ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4970 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
159309 នាក់
ខែនេះ :
555035 នាក់
3 ខែនេះ :
1172280 នាក់
សរុប :
17805166 នាក់