ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាលខេត្តកំពត ជម្រុញ​ឲ្យមន្ទីរ អង្គភាពជំនាញពាក់​ព័ន្ធនិងអាជ្ញាធរមូលដ្ឋាន​ សហការគ្នា​ល្អរវាង​ក្រុមហ៊ុន(IGB) ដើម្បីធ្វើ​ឲ្យគម្រោងការអភិវឌ្ឍឆ្នេរ ​តំបន់កែបថ្មីនេះ លេចរូបរាងឡើង
Mi,08 Januar 2020 (Time 04:19 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 366នាក់)


ខេត្ត​កំពត៖ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានណែនាំនិងជម្រុញ​ឲ្យ​មន្ទីរ អង្គភាពជំនាញ​ពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋាន សហការគ្នាល្អរវាង​ក្រុមហ៊ុន(IGB) ដើម្បីធ្វើយ៉ាង​ណាអោយ​គម្រោងការអភិវឌ្ឍឆ្នេរតំបន់កែបថ្មីនេះ បានលេ​ចរូបរាងឡើង។ សំដៅធ្វើ​ឲ្យបានសម្រេច​តាមគោលបំណង ដែ​លរដ្ឋបាលខេត្តចង់​បាន ក្នុងការពង្រឹងពង្រីកសក្ដានុព​លវិស័យទេសចរណ៍​នៅក្នុងខេត្ត ប្រកបដោយ​និរន្តរភាពនិងចីរភាព។ពិសេស ការបម្រើកំសាន្ត​សប្បាយជូន​ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសច​រជាតិ និងអន្តរជាតិ ឱ្យបា​នលេចរូបរាងឡើង ជាបណ្ដើរៗ មុនឱកាសបុណ្យ​ចូលឆ្នាំថ្មីប្រពៃណី​ជាតិខ្មែរ មកដល់នាពេលខាងមុខនេះ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បែបនេះ ​ក្នុងឱកាសដែលឯកឧត្តម​បានដឹកនាំកិច្ចប្រជុំជាមួយ នឹង​ប្រធានក្រុមហ៊ុន( IGB) ពាក់​ព័ន្ធនឹង ការជំរុញអនុវត្តគម្រោង​វិនិយោគអភិវឌ្ឍឆ្នេរនៅតំបន់កែបថ្មី ឃុំបឹង​ទូក ស្រុកទឹកឈូ នា​ព្រឹកថ្ងៃ​ពុធ​ន១៤កើត​ ខែបុស្ស ឆ្នាំ​កុរ ឯកស័ក ព.ស​២៥៦៣​ ត្រូវនឹង​ថ្ងៃទី០៨​ ខែមក​រា ឆ្នាំ​២០២០ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ និងអាជ្ញាធរ​មូលដ្ឋាន​ព្រមទាំងម្ចាស់ក្រុមហ៊ុន(IGB) អភិវឌ្ឍ​ន៍ឆ្នេរតំ​បន់កែបថ្មី។

ក្នុងនោះពាក់ព័ន្ធនឹង​គម្រោងអភិវឌ្ឍន៍នេះ ជាជំហានដំបូងនេះ ឯកឧត្តមអភិ​បាលខេត្តក៏បាន​ណែនាំជំរុញ​ឲ្យមាន កិច្ចសហសការយកចិត្តទុក​ដាក់ លើហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ អគ្គិសនី ប្រព័ន្ធទឹក​ប្រើប្រាស់ រួមនិង​សេវាកម្មបម្រើដល់ភ្ញៀវចូលមកកំសាន្តផងដែរ។
គួររំលឹកបញ្ជាក់ថា ឆ្នេរតំបន់កែបថ្មីនេះជាតំបន់មួយមាន​ការវិនិយោគ ហើយមានច្បាប់ អនុញ្ញាត​សម្រេច​របស់ក្រុមប្រឹក្សាជាតិ​អភិវឌ្ឍកម្ពុជា(CDC) នៅក្នុងនោះគឺមាន​ទំហំដី២០០ហិកតា​គឺរដ្ឋបាល​ខេត្តទទួលបាន​៤០ភាគរយអ្នកវិនិយោគទទួលបាន៦០ភាគរយ​​​ មានន័យថារដ្ឋបាល​ខេត្តទទួលបាន​ដី៨០​ហិកតាអ្នកវិនិយោគទទួលបាន១២០ហិកតា៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4390 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
158729 នាក់
ខែនេះ :
554455 នាក់
3 ខែនេះ :
1171700 នាក់
សរុប :
17804586 នាក់