ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចពិជ័យសេនា ទៀ បាញ់ ៖នយោបាយឈ្នះ ឈ្នះ គឺជារូបមន្តនៃការបញ្ចប់សង្គ្រាម កសាង​សន្តិភាព នាំមកនូវការអភិវឌ្ឍនៅកម្ពុជា យើងទាំងអស់គ្នា ត្រូវអរគុណសន្តិភាព
Mi,08 Januar 2020 (Time 02:49 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 425នាក់)


ខេត្តសៀមរាប៖សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធាន​ក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋាន​ខេត្តសៀមរាប នៅតែបានចាត់ទុកនិវត្តន៍ជន ជាធន​ធានមនុស្សដ៏សំ​ខាន់នៃប្រទេសជាតិ ដែ​លជារៀបច្បង សម្រាប់មន្ត្រីរាជការយើ​ងជំនាន់ក្រោយ ដែ​ល​ជាអ្នកបន្តវេន ក្នុងកិច្ចអភិ​វឌ្ឍប្រទេស និងសង្គមជាតិ។

សម្តេចបានបន្តទៀតថា ការធ្វើដំណើរនៃនាវាកម្ពុជា​ ដោយការចាក​ចេញពីចំណុចសូន្យ ចាប់ពីថ្ងៃ៧ មករា​១៩៧៩ មកដល់ការ​អភិវឌ្ឍនាពេលបច្ចុប្បន្ននេះ ដោយឆ្លងកា​ត់ព្យុះភ្លៀង នយោបាយពី​ខាង​ក្រៅផង ទប់ស្កាត់ការវិលត្រឡប់ នៃរបបប្រល័យពូជសាសន៍ផង គឺជាប្រវត្តិដក់ជា​ប់នៅ​ក្នុងជីវិត​បងប្អូននិវត្ត​ជនគ្រប់រូប។

សម្តេចមានប្រសាសន៍ដ៏មានអត្ថន័យនេះ ​ក្នុងឱកាសដែលសម្តេច​ បានអញ្ជើញជាអធិបតីក្នុងពិធី​ជួប​សំណេះសំណាល សួសុខទុក្ខ បងប្អូន មន្រ្តីរាជការ ចូលនិវត្តន៍ប្រមាណ៩១៥នាក់ កាលពី​ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ក្នុងឱកាសនៃការប្រារព្ធខួប៤១ឆ្នាំ ទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២០ នៅខេត្តសៀមរាប។

ក្នុងឱកាសនោះដែរសម្តេចពិជ័យសេនា ក៏បានលើកផងដែរ អំពីគំនិត ក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី ដែលច​ងធ្វើរដ្ឋប្រហាផ្តួល​រលំព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែល​កើត​ចេញ​ឡើង​ពីការបោះឆ្នោតរបស់ប្រជាពរដ្ឋ កាលពីថ្ងៃទី៩ វិច្ឆិកា ២០១៩ ហើយត្រូវទទួលបរាជ័យ ក្រោ​មកណ្តាប់ដៃរបស់ប្រជាជន​ស្រឡាញ់សន្តិភាព អរគុណ!សន្តិភាព។

សម្តេចពិជ័យសេនាបានបញ្ជាក់ថា ដូច្នេះបងប្អូននិវត្តជន គឺជាបណ្ណាល័យរស់នៃប្រវត្តិសាស្រ្ត​កម្ពុជា ដែល​ត្រូវបានរក្សាទុក ស្មារតី ៧មករា ១៩៧៩ ក៏ដូចជាព្រឹត្តិការណ៍គ្រប់ ជំនាន់ ដើមី្បចែករំលែក​ការយល់ដឹងដល់​កូនចៅជំនាន់ក្រោយ ៗ និងរួមគ្នាបន្តថែរក្សានូវសន្តិភាព នៅកម្ពុជាឲ្យបានគង់​វង្សត​ទៅអនាគត។នេះជាប្រពៃណីនៃវប្បធម៌របស់​គណបក្សប្រជាជន ក្នុងការជួបជុំ មិត្តភ័ក្តរួម​ការងារ តែងបានឧបត្ថម្ភជា​ថវិកា ដល់បងប្អូននិវត្តជនទាំង៩១៥នាក់ ម្នាក់ៗ ទទួលបានថវិកា ១០ម៉ឺន​រៀល ។

នាថ្ងៃដដែលនោះដែរប្រតិភូខេត្ត បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នាយទាហាន ពលទាហាន ដែលមានជម្ងឺ កំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និង មន្ទីរពេទ្យយោធ​ភូមិភាគទី៤ ដោយបានធ្វើការផ្តាំផ្ញើដល់បងប្អូនអ្នកជម្ងឺទាំងអស់ ឲ្យយកចិត្តទុក​ដាក់ក្នុងការប្រតិបត្តិ​ទៅតាមវេជ្ជបញ្ជារបស់គ្រូ ពេទ្យ ដើមី្បឲ្យបានឆាប់ជាផ្សះស្បើយ និងវិល​ត្រឡប់ទៅកាន់អង្គភាព និងលំនៅដ្ឋានវិញ ដើមី្បបំពេញការងារ និង ប្រកប​របរចិញ្ចឹមជីវិត​ក្រុមគ្រួសារផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
848 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
104220 នាក់
ខែនេះ :
553102 នាក់
3 ខែនេះ :
1163643 នាក់
សរុប :
17806039 នាក់