ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តមអភិបាលខេត្ត ​ជម្រុញឲ្យមន្ទីរអប់រំ យុវជន ​និងកីឡាខេត្ត ខិតខំបន្ត​ប្រឹងប្រែង​វិស័យ​កីឡាក្នុងខេត្តឲ្យកាន់តែខ្លាំងក្លា និងរីកសុះសាយគ្រប់ទីកន្លែងទូទាំងខេត្ត
Mi,08 Januar 2020 (Time 01:57 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 442នាក់)


ខេត្តស្ទឹងត្រែង៖ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានផ្តាំផ្ញើ​ដល់​កីឡាករ កីឡាការិនីទាំងអ​ស់ឲ្យខិតខំប្រឹងប្រែងហ្វឹកហាត់ ថែរក្សាសុខភាព និងត្រៀមខ្លួន​ឲ្យបាន​ល្អក្នុង​ការចូលរួមប្រកួត​កីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខនេះ។ក្នុងនោះ ឯកឧត្តមអភិបាលខេត្ត ក៏​បាន​ជម្រុញឲ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ខិតខំបន្តប្រឹងប្រែង​វិស័យកីឡាក្នុងខេត្ត​ឲ្យកាន់តែ​ខ្លាំងក្លា និងរីកសុះសាយគ្រប់ទីកន្លែងទូទាំងខេត្ត ដើម្បីសម្រាំងកីឡាករ កីឡាការិនី។

ឯកឧត្តមមានប្រសាសន៍ ផ្តាំផ្ញើបែបនេះក្នុងឱកាសដែលឯក​ឧត្តម បានអញ្ជើញជា​អធិបតីក្នុង​ពិធីជួប​សំណេះសំណាលជាមួយកីឡាករ កីឡាការិនី​ក្នុងឱកាស​បិទការប្រកួតកីឡា​បាល់ទាត់ពាន់រង្វាង់​បុគ្គលិក​សិក្សា និងប្រកាសបើកការប្រកួតកីឡាមហាជន ពានរង្វាន់ឯកឧត្តមអភិបាលខេត្ត ឆ្នាំ២០២​០ ដើម្បីអបអរសាទរជ័យជម្នះ ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០២០)។

ពិធីនេះ ប្រព្រឹត្តទៅនារសៀលថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦ ត្រូវនឹង​ថ្ងៃ​ទី០៧ ខែមករា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពី លោក អភិបាល អភិបាលរងក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីគ្រប់ប្រភេទ លោក​ លោកស្រីមន្ទីរអង្គភាពជុំវិញខេត្ត និងកីឡាករ កីឡា​ការិនី សរុបចំនួន១៨០នាក់។
តំណាងខេត្តដែល​មានសមត្ថភាពខ្ពស់ចូលរួមជាមួយជម្រើសជាតិកម្ពុជាក្នុងការប្រកួតកីឡាស៊ីហ្គេម (SEA GAMES) ឆ្នាំ២០២៣​ ដែលប្រទេសកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។
ជាមួយ​គ្នានេះ ឯកឧត្តមអភិបាលខេត្ត បាននាំ​យកអំណោ​យដ៏ថ្លៃថ្លារបស់សម្តេចអគ្គម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកីឡា​ករ កីឡាការិនី ដែលទទួលបានជ័យលាភីនូវថវិកា១.៥០០.០០០រៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1088 នាក់
ម្សិលមិញ :
4995 នាក់
សប្តាហ៍នេះ :
104460 នាក់
ខែនេះ :
553342 នាក់
3 ខែនេះ :
1163883 នាក់
សរុប :
17806279 នាក់