ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិប​តីភាព ពិធីអបអរសារទរខួប១០ឆ្នាំ ថ្ងៃបង្កើតក​ងពលធំ ​អន្តរាគមន៍​លេខ៣
Mo,06 Januar 2020 (Time 05:25 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 448នាក់)


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០នេះ​ សម្តេចពិជ័យសេ​នា ទៀ បាញ់ ឧបនាយ​ករដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ​ជាតិ បានអញ្ជើញជាអ​ធិបតីភាព ពិធីអបអរសារទរខួប១០ឆ្នាំ ថ្ងៃប​ង្កើតក​ងព​លធំ អន្តរាគមន៍ ដោ​យមានការអញ្ជើញចូល​រួមពីនាយទាហានជាន់ខ្ពស់ មេបញ្ជាការ មេបញ្ជាកា​ររង នាយទាហា​ន នាយទាហានរង មកពីបណ្តាកងឯកភាព​ជាច្រើនរូប​។

ថ្លែងនៅចំពោះមុខក​ងទ័ព ដែលកំពុងឈរ​ជើងការពារព្រំដែន សម្តេចពិជ័យសេនា ទៀ បាញ់ ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយ​ករដ្ឋ​មន្ត្រី​នៃកម្ពុជា គឺជាអ្នកដឹកនាំមួយរូប ដែលតម្កល់សុខទុក្ខព្រម​ទាំងផលប្រយោជន៍របស់​ប្រជាពលរដ្ឋ និងកងទ័ពដែ​លឈរជើង នៅតាមបណ្តា​គោលដៅផ្សេងៗ ទោះស្ថិត​នៅក្នុងកាលៈ​ទេសៈយ៉ាង​ណាក៏ដោយ។
ក្នុងនោះសម្តេចពិជ័យសេនា ទៀ បាញ់ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយ​ក្តីនឹករលឹកស្រឡាញ់រាប់អាន យ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយ​ករដ្ឋ​មន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះនាយទាហាន នាយទា​ហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារទាំងអស់។

សម្តេច​ពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ពិធីអបអរសារទរខួប១០ឆ្នាំ ថ្ងៃបង្កើតកង​ពលធំ​អន្តរា​គមន៍លេខ៣ នៅពេលនេះ ស្របពេលដែលមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ​ទូទាំងប្រទេស ត្រៀមរៀបចំពិធីអប​អរសាទរ ខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជម្នះ ៧មករា (១៩​៧៩-២០២០) នៅថ្ងៃស្អែកនេះ។
ក្នុងនា​មក្រសួងការពារជាតិ អគ្គបញ្ជា​ការដ្ឋាននៃកងយោធពលខេមរភូមិន្ទ សម្តេចពិជ័យសេនា សូមសំ​ដែងនូវភក្តីភាពដ៏ជ្រាលជ្រៅ និងថ្លែងអំណ​រគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាល តែងតែយកចិត្តទុកដាក់គ្រប់កាលៈទេសៈ រាល់កា​រលំបាករបស់កងទ័ព ជាពិសេសកងពលអន្តរាគមន៍លេខ៣ ក្នុងនាមជាអ្នកដឹ​កនាំជាន់ខ្ព​ស់។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងនូវមនោសញ្ចេតនា រីករាយអបអរសាទរជាមួយមេបញ្ជាការ មេបញ្ជាការរង និងពល​ទាហានទាំងអស់ នៃកងព​លធំងន្តរាគមន៍លេខ៣ និងសូមសម្តែងនូវការកោ​តសរសើរ ដោយ​ស្មោះចំពោះសកម្មភាពដ៏រ​ស់រវើក និងស្មោះត្រង់រួមចំណែកអភិវឌ្ឍន៍កម្ពុជា នាពេ​ល​កន្លងមកនេះ ប្រកបដោ​យស្មារតីទទួលខុសត្រូវខ្ពស់ អ​ង់អាចក្លាហាន មោះមុត មានវិន័យ សេចក្តី​ថ្លៃថ្នូរ ហើយនូវគ្រប់កាលៈ​ទេសៈ តែងតែទ្រទ្រង់ការពារបានយ៉ាងរឹងមាំ នូវបូរណភាពទឹកដី និងចូល​រួមចំណែកថែរក្សាសុ​ខសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សង្គម សាកសមជា​ទីពឹងរបស់​ប្រជាជន និងសង្គមជាតិទាំងមូល៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3314 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
54281 នាក់
ខែនេះ :
516435 នាក់
3 ខែនេះ :
1116707 នាក់
សរុប :
17640972 នាក់