ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បណ្តេញចេញជនជាតិចិនចំនួន០៧នាក់ ទៅប្រទេសខ្លួនវិញ​ ពាក់ព័ន្ធនឹងបទល្មើស ឆបោក​តាមប្រព័ន្ធ​ទូរគមនាគមន៍
Fr,03 Januar 2020 (Time 03:13 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 469នាក់)


រាជធានីភ្នំពេញ៖ដោយមានកា​រចង្អុល​ពីនាយឧត្តមសេ​នីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក​អន្តោប្រ​វេសន៍ បានអនុញ្ញាតឲ្យ ​លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានស៊ើបអង្កេត និង​អនុវត្តនីតិវិធី សហការជាមួយប៉ុស្តិ៍នគ​របាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើការ​បណ្តេញ​ចេញជនជាតិចិនចំនួន០៧​នាក់ ទៅប្រទេសរបស់ខ្លួនវិញ​នៅព្រឹកថ្ងៃសុក្រ ០៩កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ តាមជើងហោះហើរលេខ ZH9028, MU250, 9CY242 ដោយមានសមត្ថកិច្ចមកពីប្រទេសចិនចំនួន ២២នាក់ មកទទួល និងអមដំណើរទៅជាមួយ។
លោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានបានឲ្យដឹងថា ជនជាតិចិន​ទាំង០៧​នាក់នេះរួម​មាន៖ទី១- ឈ្មោះ NI MINGDONG ភេទប្រុស។
ទី២- ឈ្មោះ WANG JINLON ភេទប្រុស។
ទី៣- ឈ្មោះ NI JIANWEN ភេទប្រុស។
ទី​៤- ឈ្មោះ ZHANG MENG ភេទប្រុស។
ទី៥- ឈ្មោះ NI JIANHE ភេទប្រុស។
ទី៦- ឈ្មោះ SHAN LIANG ភេទស្រីនិង។
ទី៧- ឈ្មោះ XU ZHONG GUI ភេទប្រុស។

លោកប្រធាននាយកដ្ឋាន បានបន្តថា ជនសង្ស័យខាងលើ​ទទួលមកពី​នាយកដ្ឋានប្រឆាំងបទ​ល្មើសល្បែងពាណិជ្ជកម្ម នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ ពាក់ព័ន្ធនឹងបទល្មើស ឆបោ​កតាមប្រព័ន្ធទូរគ​មនាគមន៍ ត្រូវបានបណ្តេញចេញតាមប្រកាសក្រសួងមហាផ្ទៃ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1554 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
52521 នាក់
ខែនេះ :
514675 នាក់
3 ខែនេះ :
1114947 នាក់
សរុប :
17639212 នាក់