ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សាខាកាកបាទ​ក្រហមកម្ពុជា​ខេត្តកំពត រៀបចំពិធីសំណេះសំណាល និងសួរសុខទុក្ខ អ្នកស្ម័គ្រចិត្ត កាកបាទក្រហមកម្ពុជា មកពីស្រុកចំនួនពីរក្នុង​ខេត្តកំពត
Fr,31 Januar 2020 (Time 05:06 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 433នាក់)


ខេត្តកំពត៖នា​ថ្ងៃសុក្រ ៧កើតខែមាឃឆ្នាំកុរ ឯកស័ក ពស២៥៦៣ត្រូវនឹងថ្ងៃទី៣១ ខែមករា​ ឆ្នាំ​២០​២០ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត​ បានរៀបចំកម្មវិធីសំណេះសំណាល​ និងសួរ​សុខទុក្ខ​អ្នកស្ម័គ្រចិត្តកាក​បាទក្រហមកម្ពុជា ដែលពិធីនេះ មានសមាជិក អ្នកស្ម័គ្រចិត្ត​មកពី​ស្រុកចំនួន​ពីរគឺ​ស្រុកបន្ទាយមាស និងស្រុកដងទង់ក្នុងខេត្តកំពត​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ជាវ តាយ​ ប្រធានគ​ណៈកម្មាធិការ​សាខាកាកបាទក្រហមកម្ពុជាខេត្ត លោកជំទាវ លាង ហៃ ជាវ​ តាយ​ អនុប្រធាន​អចិ​ន្ត្រៃយ៍​គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមានការចូល​រួមពីសំណាក់​សមាជិ​ក សមាជិកាគណៈកម្មាធិការសាខា​ និងក្រុមប្រតិបត្តិសាខាសរុបប្រមាណ២៨៦នាក់។

ឯ​កឧត្តម ជាវ តាយ ប្រធាន​គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ទុកពិធី​សំ​ណេះសំណា​ល សួរសុខទុក្ខ អ្នកស្ម័គ្រចិត្ត ក្រោមប្រធានបទ "ស្ម័គ្រចិត្តដើម្បី​អនាគតប្រកប​ដោយ​បរិយាប័ន្ន"​នាពេលនេះគឺជាសក្ខីភាពបង្ហាញពីការគាំទ្រ និងលើកទឹកចិត្តមួយ​កម្រិតថែមទៀត​ដល់​អ្នក​ស្ម័គ្រចិត្ត ដែលជាកម្លាំងមនុស្សធម៌ដ៏មុត​ស្រួចហើយមានសារៈ​សំខាន់ក្នុងកា​របន្តបេស​កកម្ម​ជួយ​សហ​គមន៍ និងជនដែលងាយរងគ្រោះនៅក្នុងការឆ្លើយតបគ្រោះមហន្តរាយផ្សេងៗ ហើយក៏ស្រ​បទៅ​នឹងបរិប​ទជាតិ និងកាកបាទក្រហមកម្ពុជាដើម្បីសម្ដែងនូវការអរគុណ និងកិច្ចខិតខំ​ប្រឹងប្រែង​ទាំងកម្លាំង​កាយចិត្ត ប្រាជ្ញា ស្មារតី និងពេលវេលារ​បស់អ្នកស្ម័គ្រចិត្ត ដើម្បីសកម្មភាព​មនុស្សធម៌​ដែលជាផ្នែកមួយ ​នៃការសម្រាលទុក្ខលំបាកនៅតាមមូលដ្ឋាន។

ឯកឧត្តម ជាវ តាយ ក៏បានពាំនាំអំណរសាទរ និងការកោតស​រសើរព្រមទាំង​ការផ្ដាំផ្ញើសួរសុខទុក្ខ​ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ​គណៈ​កម្មាធិការសាខា អនុសាខាក្រុមប្រតិបត្តិថ្នាក់សាខា អនុសាខា អ្នកស្ម័គ្រចិត្តយុ​វជនកាក​បាទក្រហម ដែលបានផ្ដល់កិត្ដិយស លះបង់ពេលវេលា ក្នុងពិធីដ៏មានអត្ថន័យនា​ថ្ងៃនេះដែល​ជាសក្ខីភាព នៃការចូល​រួមគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ​ ឯកឧត្តម បានឧបត្ថម្ភថវិកា​សរុបចំនួន ៤,៥៨០,០០០រៀល ជូនដល់ សមាជិកអ្នកស្ម័​គ្រចិ​ត្តកាកបាទក្រហមដែល​មកពីស្រុកចំនួនពីរ គឺស្រុកដងទង់ និងស្រុកបន្ទាយ​មាស សរុបចំនួន ២២៩ នាក់​ ក្នុងម្នាក់ទទួលបានថវិកា២ម៉ឺនរៀល​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3728 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
158067 នាក់
ខែនេះ :
553793 នាក់
3 ខែនេះ :
1171038 នាក់
សរុប :
17803924 នាក់