ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ឯកឧត្តម អភិបាលខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំសេចក្តីណែនាំ ស្តីពីការធា​នានិរន្តរ​ភាពការងាររដ្ឋ​បាល និងការផ្តល់សេវាក្នុងដំណើរការរៀ​បចំរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក
Fr,03 Januar 2020 (Time 02:43 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 442នាក់)


ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែ​មករា ឆ្នាំ២០២០នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអ​ញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ​សេចក្តីណែនាំ ស្តីពីការធានានិរន្តរភាពការងាររដ្ឋបាល និងការផ្តល់សេ​វាក្នុងដំណើរការរៀបចំរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ក្នុងខេត្តស្វាយរៀង។
ក្នុងកិច្ចប្រជុំនោះក៏មាន​កា​អញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត លោកអភិបាល អភិបាលរង​ក្រុង ស្រុក លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកនាយក នាយករងទី​ចាត់​ការអង្គភាពចំណុះសាលាខេត្ត ប្រធានការិយាល័យ និងអង្គភាពជំនាញនៅថ្នាក់ក្រុង ស្រុក និងមន្រ្តីពា​ក់ព័ន្ធជាច្រើនរូបទៀត ។

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ​បានលើកឡើងអំពីគោលបំណង នៃកិច្ចប្រជុំនេះ ដើម្បីធានាឱ្យបាន​នូវនិរន្តរភាព តម្លាភាព និងប្រសិទ្ធភាពការងារ ជាពិសេសការផ្តល់សេវារដ្ឋបាល និងសេវាសាធារ​ណៈនានាជូនដល់ប្រជាពលរ​ដ្ឋនៅក្នុងដំណើរការធ្វើស​មាហរណកម្មរចនា​សម្ព័ន្ធរដ្ឋ​បាល​ក្រុង ស្រុក ស្របតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃលេខ ០៥៥ សណន ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ដែលបានដាក់ចេញតម្រូវឲ្យរដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរ ការិយាល័យ និងអង្គភាព​ជំនាញ​ទាំងអស់ សហការគ្នាធ្វើការកត់ត្រានូវការផ្ទេរ និងការទទួលយកនូវសិទ្ធិ កាតព្វកិច្ច និង​ការទទួលខុ​សត្រូវទាំងអស់លើកិច្ចការ និងឯកសារ រួមទាំង កម្មសិទ្ធិ ទ្រព្យសម្បត្ដិ ចំណូល ចំ​ណា​យ បំណុល និងថវិកាពីការិយាល័យ អង្គភាពជំនាញនានា។

បច្ចុប្បន្ន ឱ្យមកការិយាល័យអង្គភាពនៃរដ្ឋបាលក្រុង ស្រុក តាមរចនាសម្ព័ន្ធថ្មី ដើម្បីបន្តគ្រប់គ្រង ចា​ត់ចែង​ និងប្រើប្រាស់ ស្របតាមគោលការណ៍ដូចជាៈ
- ការរៀប​ចំបញ្ជីកិច្ចការនានា។
- ការរៀប​ចំរបាយការណ៍សារពើភ័ណ្ឌទ្រព្យសម្បត្ដិ។
- ការបន្តនិរន្តភាពការងាររដ្ឋបាល និងការផ្តល់សេវា។
- ការរៀបចំ​របាយការណ៍ស្ដីពីកិច្ចសន្យា កាតព្វកិច្ច និងស្ថានភាពហិរញ្ញវត្ថុ។
- ការរៀបចំរបាយការ​ណ៍ឯកសារពាក់ព័ន្ធ និងលិខិតបទដ្ឋាននានា ព្រមទាំងយន្តការអនុវត្ត៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3350 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
54317 នាក់
ខែនេះ :
516471 នាក់
3 ខែនេះ :
1116743 នាក់
សរុប :
17641008 នាក់