ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកអ៊ុំ រាត្រី ចូលរួមសន្និបាតបូកសរុប និងធ្វើការវាយតំលៃការងារ របស់មន្ទីរអប់រំ រយៈពេ​ល១​ឆ្នាំ២​០១៩ និងលើកទិសដៅបន្តឆ្នាំ២០២០
Fr,31 Januar 2020 (Time 03:09 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 470នាក់)


ខេត្តបន្ទាយមាជ័យ៖ក្នុងសន្និបាតបូកសរុប និងធ្វើការវាយតំលៃការងារ របស់មន្ទីរអប់រំរយៈ​ពេល១​ឆ្នាំ២០១៩ និងលើកទិ​សដៅបន្តឆ្នាំ២០២០នោះ លោកអ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល​ខេត្ត​បន្ទាយ​មានជ័យ បានធ្វើការវាយតំលៃអំពីស​មិទ្ធិផលលើវិស័យអប់រំ និងប្រសិទ្ធភាព នៃការបណ្តុះ​បណ្តាល​លើធនធានមនុស្ស ដោយបានចូលរួម​យ៉ាងសំខាន់ ពីលោកសាស្ត្រាចារ្យ លោកគ្រូ និងមា​តាបិតាសិស្សពេញ១ថ្ងៃនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នៅសាលប្រជុំ ក្នុងបរិវេនមន្ទីរអប់រំ ខេត្ត​បន្ទា​យមានជ័យដោយមានការចូលរួមលោក គ្រូ អ្នកគ្រូសរុប៣៣៧នាក់ស្រី៥៧នាក់។

លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ​ខេត្តបន្ទាយមានជ័យ​បានមានប្រសាសន៍ថា ក្នុងមួយឆ្នាំពេញ​នេះ​សាស្ត្រាចារ្យ លោកគ្រូ និង​អ្នកគ្រូបាន​ខិតខំប្រឹង​ប្រែងយ​កចិត្តទុក​ដាក់ខ្ពស់​ក្នុងការបង្រៀន និង​បាន​បង្ហាញក្នុងស្មារតីសហការណ៍គ្នា​ទៅវិញទៅមក និងបានចែករំលែកបទពិសោធន៍ល្អៗ រៀន​សូត្រ​ពីគ្នាទៅវិញទៅមក និងបានទទួលចំណុចល្អៗជាច្រើន ដើម្បីបន្តយកទៅអនុវត្តនៅតាម​មូល​ដ្ឋានរៀងខ្លួន ឲ្យមានប្រសិទ្ធភាពសម្រាប់ឆ្នាំនេះនិងឆ្នាំបន្តៗទៀត។

លោកឈូ ប៊ុនរឿង បានធ្វើការកោតសរសើរចំពោះសាស្ត្រាចារ្យ លោកគ្រូ និងអ្នកគ្រូ ដែលខិតខំ​ប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកំពស់គុណភាពអប់រំនិងប្រសិទ្ធភាពនៃការបណ្តុះបណ្តាលធនធាន​មនុស្ស ជាមួយសមិទ្ធិផលជាច្រើនទៀត ក្នុងការអភិវឌ្ឍលើវិស័យអប់រំ ក្នុងខេត្តបន្ទាយមា​នជ័យរយះពេល១ឆ្នាំនេះ។

លោកឈូ ប៊ុនរឿង បានបញ្ជាក់ទៀតថា ជាការពិតណាស់សមិទ្ធិផលទាំងអស់នេះ បានកើតឡើង​ដោយមានការចូលរួមយ៉ាងសកម្មពីលោក​សាស្ត្រាចារ្យ លោកគ្រូនិងអ្នកគ្រូ និងមាតាបិតាសិស្ស ដែលបានខិតខំ​បង្រៀន និងបញ្ជូនកូនឲ្យមករៀនបានគ្រប់ៗគ្នា។

ក្នុងនោះដែ​រលោកអ៊ុំ រាត្រី ក៏មានប្រសាសន៍ដែរថា ក្នុងសន្និបាតបូកសរុប និងធ្វើការវាយតំលៃការ​ងារ​របស់​មន្ទី​រអប់រំរយៈពេល១ឆ្នាំ បានធ្វើការកោតសរសើរដល់លោកសាស្ត្រាចារ្យ លោកគ្រូ និង​អ្នកគ្រូ បានចូលរួមក្នុងសន្និបាតមកពីស្រុក ក្រុង ទាំង៩ជាមួយដៃគូអភវឌ្ឍន៍ និងបានចូលរួមយ៉ាង​ផុលផុស ដើម្បីធ្វើការចែករំលែកបទពិសោធម៌ល្អៗ និងពិភាគ្សាផ្លាស់ប្តូរ​យោបល់ពីគ្នាទៅ​វិញទៅមក​សំដៅរកឲ្យ ឃើញនូវចំណុចខ្លាំងនិងចំណុចខ្សោយ ព្រមទាំងបញ្ហាប្រឈមនានាក្នុងវិស័យអប់រំ ជាពិសេសពាក់ព័ន្ធនិង​ប្រធានបទទាំង១០។

លោកបានបញ្ជាក់ទៀតថា កិច្ចពិភាក្សានេះ និងអាចជាដំណោះស្រាយប្រកបដោយប្រសិទ្ធភាព មានលក្ខណៈស៊ី​ជំរៅដើម្បីពង្រឹងគុណភាពអប់រំ នៅគ្រប់កំរិត ដើម្បីឆ្លើយតបទៅផែនការយុទ្ធសាស្ត្រ លើវិស័យអប់រំឆ្នាំ២០១៩ឆ្នាំ២០២០ និងគោលនយោបាយចំនួន២ របស់ក្រសួងអប់រំទៀតផង។

លោកបានឲ្យលោកសាស្ត្រាចារ្យ លោកគ្រូ និងអ្នកគ្រូ និងមាតាបិតាសិស្សទាំងអស់ ត្រូវចូលរួមពួត​ដៃគ្នា​កំចាត់​នៃបញ្ហាគ្រឿងញៀនឲ្យ​នៅក្នុងបរិវេនសាលា កន្លងមកបញ្ហាគ្រឿងញៀននេះ ហើយ​ជាកក្កតាធ្វើឲ្យការប្រើប្រាស់គ្រឿងញៀន មានការកើនឡើង និងមានការរីករាលដាលគួរឲ្យបារម្ភ ពីទីក្រុងរហូតដល់ជ​នបទនិងនៅតំបន់ដាច់ស្រយាលមួយចំនួនទៀត បញ្ហាគ្រឿងញៀនបានជះឥទ្ធិ​ពលដល់សកម្មភាព ប្រព្រឹត្តបទល្មើស ដែលកាន់តែមានចររិតសាហាវ ព្រៃផ្សៃ កិតទាំងករណី​គ្រោះថ្នាក់ចរាចរណ៍ ដែលបញ្តាលមកពីអ្នកប្រើប្រាស់គ្រឿងញៀនទៀតផង៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2162 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
156501 នាក់
ខែនេះ :
552227 នាក់
3 ខែនេះ :
1169472 នាក់
សរុប :
17802358 នាក់