ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
កិច្ចប្រជុំប្រចាំឆ្នាំ២០១៩ ទាក់ទងនឹងការអនុវត្ត ការផ្តល់សេវារដ្ឋបាល នៅអង្គភាពច្រកចេញចូលតែមួយ
Fr,03 Januar 2020 (Time 11:03 )
ដោយ ៖ ឆន្ទ:កូនខ្មែរ (ចំនួនអ្នកអាន: 475នាក់)


ខេត្តកំពត៖នៅព្រឹកថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ លោក ប៉ឹល កុសល អភិបាលរងខេត្ត ទទួលបន្ទុកអង្គភាពច្រកចេញចូលតែមួយ បានដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំ២០១៩ ស្តីពីការអនុវត្តការផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ នៅសាលប្រជុំប្រាសាទព្រះវិហារ សាលាខេត្តកំពត។

កិច្ចប្រជុំនាព្រឹកនេះ មានការអញ្ចើញចូលរួមពីលោកស្រី នាយករងរដ្ឋបាលសាលាខេត្ត ទទួលបន្ទុកអង្គភាពច្រកចេញចូលតែមួយ លោកប្រធាន អនុប្រធានអង្គភាពច្រកចេញចូលតែមួយ មន្ត្រីជួរមុខ ជួរក្រោយ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

លោក បុឹល កុសល អភិបាលរងខេត្តកំពត បានលើកឡើង ដោយបានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីក្នុងអង្គភាពច្រកចេញចូលតែមួយ ដែលកន្លងមកបានបំពេញកាតព្វកិច្ចល្អប្រសើរ ដើម្បីបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋ។ ទោះជាបែបនេះក្តី លោកអភិបាលរងខេត្ត ក៏បានជំរុញដល់មន្ត្រីពាក់ព័ន្ធបន្តកិច្ចសហការដល់មន្ទីរ អង្គភាពជំនាញផ្សេងៗទៀត ដើម្បីបម្រើសេវារដ្ឋបាល ជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។

សូមជម្រាបថាអង្គភាព ច្រកចេញចូលតែមួយខេត្តកំពត បានដាក់ឲ្យដំណើរការទទួលសេវាពីប្រជាពលរដ្ឋនៅថ្ងៃទី០៣ ខែកញ្ញាឆ្នាំ២០១៨។អង្គភាពបានអនុវត្តការងារ បានល្អប្រសើរក្នុងការបម្រើសេវារដ្ឋបាលជូនប្រជាពលរដ្ឋ ដោយអនុវត្តស្របទៅតាមច្បាប់ អនុក្រឹត្យ ប្រកាស និងលិខិតបទដ្ឋានគតិយុត្តិដែលនៅជាធរមាន។ ក្នុងឆ្នាំ២០១៩ អង្គភាពច្រកចេញចូលតែមួយបានអនុវត្តសេវាបានចំនួន ១០,៦១៩ សេវា៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2120 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
53087 នាក់
ខែនេះ :
515241 នាក់
3 ខែនេះ :
1115513 នាក់
សរុប :
17639778 នាក់