ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
នគរបាល​ខេត្តសៀមរាប បន្តនាំខ្លួន​អ្នកលែងFacebook ម្នាក់​ទៀតមកសួរនាំ ករណី​បង្ហោះ​រឿងមិ​ន​ពិត
Do,30 Januar 2020 (Time 05:36 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 383នាក់)


ខេត្តសៀមរា​ប៖ស្ត្រីម្នាក់​ឈ្មោះ កាន់ សុភ័ក្រ ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ អាស​យ​ដ្ឋាន​ផ្ទះលេខ០៥ ភូមិតាព្រហ្ម ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប មុខរបរជាងអ៊ុតសក់ ដែល​បា​ន​ប្រើប្រាស់​គណនីហ្វេសបុកឈ្មោះ Sopheak Love ចែកចាយ និងផ្សព្វផ្សាយ ព័ត៌មានមិនពិត ដែល​បាន ធ្វើឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋ ពាក់ពន្ឋ័ករណីឆ្លងជំងឺរលាកសួត ដោយវីរុស​កូរ៉ូណា នៅក្នុងខេត្តសៀមរាប ត្រូវបានកម្លាំង​ផែនការងារស​ន្តិសុខ​ នៃស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរា​ប ដឹកនាំ​ដោយលោកឧត្តមសេនី​យ៍ត្រី ហួត សុធី ស្នងការរងទទួល​ការងារសន្តិសុខ នាំខ្លួន​មកសួរ​នាំនៅ​ព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ។

ក្រោយពីនាំខ្លួនមកសាកសួរនារីខាងលើបានសារភាពកំហុស​របស់គេ នៅចំពោះមុខសមត្ថកិច្ច និង​បានសន្យាថា ឈប់ចែ​កចាយព័ត៌មាន​ប្រឌិតបែបនេះទៀតហើយ។

បើតាម​លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលការងារសន្តិសុខ នៃស្នងការដ្ឋាន​នគរបា​ល​ខេត្តសៀម​រាបបានបញ្ជាក់ថា ក្រៅពីស្ត្រីម្នាក់ខាងលើនេះ កម្លាំ​ងផែនការងារសន្តិសុខ បាន​ឃាត់​ខ្លួន​អ្នកផ្សេង​ចំនួន២​នាក់ផងដែរ ដែលបានចែក​ចាយព័ត៌មានប្រឌិត ពាក់ព័ន្ធនឹង​ការរកឃើញមាន​ជំងឺរ​លាកសួត កូរ៉ូណា ក្នុងខេត្តសៀមរាបនេះ
មាន​ឈ្មោះ ម៉ែន ចាន់នឿន ភេទប្រុស​ អាយុ៣៤ឆ្នាំ និងឈ្មោះ អ៊ឹង ជិងសេរីរតនៈ ភេទស្រី អាយុ​២០ឆ្នាំ ដែលពួកគេជា​បុគ្គលិកក្រុមហ៊ុនទេសចរណ៍ ពួកគេក៏​បានមកសារភាពកំហុស ចំពោះ​មុខសមត្ថ​កិច្ច កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០កន្លងទៅដែរ។

លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ទៀតថា ពួកគេទាំង៣នាក់បានសន្យា នៅចំពោះ​មុខសមត្ថកិច្ច​ថា នឹងមិនបន្តផ្សព្វផ្សាយព័ត៌​មានមិនពិត ដែលបណ្តា​លឲ្យមានការចលាចល ដល់ប្រជាជនក្នុង​ខេត្តសៀមរាប និងប្រជាពលរដ្ឋទូទាំ​ងប្រទេសទៀតឡើយ ក្រោយធ្វើកិច្ចសន្យារួចអ្នកទាំង៣​នាក់ ត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។

សូមជម្រាបថា នៅល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ អាជ្ញាធរខេត្តសៀមរាប បានចេញមកបំភ្លឺថា ពុំទា​ន់រ​កឃើញាមានករណីជំងឺរលាកសួត ដោយវីរុសកូរ៉ូណាថ្មី (2019-CoV) ណាមួយនៅ​ក្នុងទឹកដី​របស់ខ្លួនឡើយ។
លោកឧត្តមសេ​នីយ៍ត្រី ហួត សុធី ស្នងការរងទទួលការងារសន្តិសុខ ក៏​បានសំនូមពរ និងអំពាវនាវ ដល់ប​ងប្អូនប្រជាពលរដ្ឋទាំង ត្រូវប្រើប្រាស់ប​ណ្ដាញសង្គមអោយបានត្រឹមត្រូវ មិនត្រូវបង្ហោះរឺ ចែកចា​យ(share)ពត៌មានមិនពិត រឺប្រឌឹតដែល មិនមាន​ប្រភពច្បាស់លាស់ ធ្វើអោយប៉ះពាល់ សន្តិ​សុខ​សណ្តាប់ធ្នាប់សង្គម ដែលនាំអោយជាអំពើខុសច្បាប់មានទោស ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3367 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
157706 នាក់
ខែនេះ :
553432 នាក់
3 ខែនេះ :
1170677 នាក់
សរុប :
17803563 នាក់