ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
អភិបាល​ខេត្តកំពត ចុះណែនាំ ​មន្ត្រីច្រកទ្វារព្រំដែន អ​ន្តរជាតិព្រែក​ចាក និងចែម៉ា​សជូនពលរដ្ឋ ដើ​ម្បី​បង្ការ និងទប់ស្កាត់​ការឆ្លង​ វីរូសកូរ៉ូណា
Do,30 Januar 2020 (Time 03:56 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 359នាក់)


ខេត្តកំពត៖​ដោយ​អនុវត្ត​នូវប្រសា​សន៍ដ៏ខ្ពង់ខ្ពស់ ​របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិ​បាលកម្ពុជា ក្នុងការ​ណែនាំដល់មន្ត្រី អាជ្ញាធរ និងប្រជាពលរដ្ឋ ឲ្យរួមគ្នា​ប្រុងប្រយ័ត្ន​អោយបាន​ខ្ពស់ក្នុង​ការបង្ការទប់ស្កាត់ នៃការឆ្លងនូវ មេរោគវីរុស កូរ៉ូណា ក្នុងប្រទេសកម្ពុជាយើង នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត អមដំណើរ ដោយ​មន្ត្រី​ជំនាញពាក់ព័ន្ធ និងមន្ទីរ អង្គភាពមួយចំនួនក្នុងខេត្ត បានអញ្ជើញ​ចុះស្វែងយល់ស្ថានភាព និង​ណែនាំ​មន្ត្រី ដើម្បីពង្រឹងវិធានការណ៍បង្ការ និងទប់ស្កាត់ការឆ្លង វីរូសកូរ៉ូណា នៅតំបន់​ច្រកទ្វារព្រំ​ដែនអន្តរជាតិព្រែកចាក​។

នៅក្នុង​ឱកាស​នោះ ឯកឧត្ត​ម ជាវ តាយ អភិបាលខេត្ត បានលើកបញ្ជាក់ថា បើទោះ​បីនៅ​បណ្ដា​ប្រទេស​មួយ​ចំនួនក៏ដូច​ជា ពិភពលោក ​មានការព្រួយ​បារម្ភ ចំពោះបញ្ហា​មេរោគ​វីរុសកូរ៉​ណានោះក្ដី ប៉ុន្តែសម្រាប់​នៅកម្ពុជាយើងតាម​ការកត់សម្គាល់ ដោយយ​កចិត្តទុកដាក់​របស់រាជរដ្ឋាភិ​បាល ក៏ដូចជាក្រសួងសុខាភិបាល បញ្ហាមេរោគវីរុសកូរ៉ណានេះ នៅមិនទាន់មានអ្វីគួរ​អោយបារម្មណ៍​ឡើយ។

តែទោះបីយ៉ាងនេះក្ដី រាជរដ្ឋាភិបាល កម្ពុជាយើងមិន​បានព្រងើយកន្តើយ​ ដោយគ្មានការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ ចំពោះបញ្ហានេះដែរ។ដូច្នេះឯកឧត្តម​អភិបាលខេត្ត ក៏បាន ណែនាំដ​ល់មន្ត្រីគ្រប់​ជំនាញដែ​លឈរជើងនៅតំបន់ច្រក​ទ្វារព្រំដែនអន្តរជាតិព្រែកចាក ទាំងអស់​ត្រូវរួម​សហការគ្នា​យកចិត្ត​ទុកដាក់ខ្ពស់ ពង្រឹងនូវវិធានការបង្ការ និងទ​ប់ស្កាត់ការឆ្លងនូវ វីរុស កូរ៉ូណានេះ ពិសេស​ការអនុវត្ត​នូវអ្វី​ដែលរាជរដ្ឋាភិបាល ក៏ដូចក្រសួងសុខាភិបាលបានណែនាំ ពោលតាម​រយៈការស្គេន​រក ដោយម៉ាស៊ី​នកំដៅ ការចែ​កម៉ាស់ការពារ មេរោគចំ​ពោះអ្នកដំណើរឆ្លងកាត់ទាំងជាតិនិងអន្តរជាតិ ក៏ដូ​ចច្រកទ្វារទ្វេភាគីនានាតាមព្រំដែនឲ្យបានជាប់ជាប្រចាំ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2344 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
156683 នាក់
ខែនេះ :
552409 នាក់
3 ខែនេះ :
1169654 នាក់
សរុប :
17802540 នាក់