រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំស្ដីពីការដោះស្រាយ វាស់វែងដីដោះដូរ ទីតាំងវាយកូនហ្គោល របស់ក្រុមហ៊ុនសុខាអូតែល តាមខ្លឹមសារអនុក្រឹត្យលេខ១៦៧ អនក្រ.បក
ខេត្តកំពត៖នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយអភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម សូត យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្ដីពីការដោះស្រាយក្នុងការវាស់វែងដីដោះដូរទីតាំងវាយកូនហ្គោល របស់ក្រុមហ៊ុនសុខាអូតែលតាមខ្លឹមសារអនុក្រឹត្យលេខ១៦៧អនក្រ.បកចុះថ្លៃទី១០ខែតុលា ឆ្នាំ២០១៧។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅសាលាខេត្ត ដែមានសមាសភាពចូលរួមពីអភិបាលរងខេត្តទទួលបន្ទុក ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្ត មន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្ត អាជ្ញាធរឃុំនិងស្រុកទឹកឈូ រួមនឹងតំណាងក្រុមហ៊ុនសុខាអូតែល ដែលជាមន្ត្រី និងតំណាងពាក់ព័ន្ធចូលរួមដោះស្រាយ
សរុប១០នាក់។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានណែនាំដល់មន្ត្រី និងអាជ្ញាធររួម និងតំណាងក្រុមហ៊ុន ត្រូវធ្វើយ៉ាងណាត្រូវរួមសហការគ្នាជំរុញដោះស្រាយការងារនេះរួមគ្នាអោយបានបញ្ចប់ឆាប់រហ័ស ដោយឈរលើស្មារតីទទួលខុសត្រូវ ផ្នែកទៅតាមនីតិវិធីច្បាប់៕