ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចតេជោ ហ៊ុន សែន ៖កម្ពុជាមិនចាំ​បាច់បិទជើងយន្តហោះ មកពីប្រទេសចិនទេ
Do,30 Januar 2020 (Time 01:17 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 394នាក់)


រាជធានីភ្នំពេញ​៖សម្តេចអគ្គមហាសេនា​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុ​ជា បាន​មានប្រសាសន៍ ក្នុងសន្និសីទ​សារព័ត៌មានអំពីជំងឺរលា​កផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) ​កា​លពីព្រឹក​ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅវិមានសន្តិភាព។

ដោយសម្តេចតេជោបញ្ចាក់​ជាផ្លូវការអំពី​ការ​សម្រេចមិន​ចាំបាច់បិទជើងហោះ​ហើរតាមអាកាស តាម​ក​ប៉ាល់ទឹក តាមផ្លូវគោក ពីចិនម​កកម្ពុជា​ដោយ​មូលហេតុថាៈ
១)ចិនជាដៃគូវិ​និយោគ ពាណិជ្ជកម្ម និងទេសចដែលបានធ្វើអោយកំណើនសេដ្ឋកិច្ចជាតិរីកចម្រើន។
២)​ពលរដ្ឋខ្មែរ និងពាណិជ្ជករខ្មែរទទួលបាននូវការងារ និងផលប្រយោជន៍​វិនិយោគច្រើនពី​ទំនាក់ទំ​នង​ល្អរវាងចិនកម្ពុជា។
៣)មានសិ​ស្ស និងនិស្សិតខ្មែរជា​ច្រើនដែលទទួលបាន​អាហារូបករណ៍កំពុង​សិក្សា និងរស់នៅក្នុ​ង​ប្រទេសចិន។
៤)មានការ​ដឹកជញ្ជូនផ្លាស់ប្តូរ​ទំនិញជាច្រើននាំចេញ និងនាំចូលមកកម្ពុជា​ដែលកំពុងប​ម្រើការ​ទី​ផ្សារ។
៥)ទំនាក់ទំនងល្អរ​វាងកម្ពុជា-ចិនកំពុងស្ថិតនៅ​ក្នុងភាពជាដៃគូយុទ្ធ​សាស្រ្តគ្រប់​ជ្រុងជ្រោយ។

សម្តេចបញ្ជាក់ទៀតថា​៖ប្រសិនបើកម្ពុជាសម្រេចបិទ​ជើងយន្តហោះ ឬតាមផ្លូវទឹក និងផ្លូវគោក នៅ​ពេលនេះ គឺស្មើនឹង​កម្ពុជារត់ចោលមិត្តក្នុងគ្រា​មានអាសន្ន រីឯ​កំពស់​នៃទំនាក់ទំនងរវាង​ប្រទេសទាំង​ពីរក៏នឹងធ្លាក់ចុះ ​វិស័យវិនិយោ​គពាណិជ្ជកម្ម ទេសចរណ៍ និងសេវាកម្មជាច្រើនទៀតនឹងត្រូវជាប់គាំង ហើយ​ចំនួន​និស្សិតអាហារូប​ករណ៍ទៅសិក្សានៅប្រទេសចិនក៏នឹងធ្លាក់ចុះផងដែរ។

តាមព័ត៌មាន​គឺបង្ហាញថា ​ជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា បានឆ្លង​ទៅប្រទេស​មួយចំនួន​នៅជុំវិញប្រទេស​យើង ហើយ​សូម្បីតែនៅ​សហរដ្ឋអា​មេរិកក៏មានឆ្លងដែរ។​បើយើងសម្រេចបិទជើងយន្តហោះពីចិន ក៏​យើង​ត្រូវតែបិ​ទជើងយន្តហោះមកពីប្រទេស​ផ្សេងៗទាំងអស់ ដើម្បីធានាកុំ​អោយមេរោ​គនេះចូលម​កកម្ពុជាបាន។​ការធ្វើបែបនេះ គឺនឹងស្មើ​នឹងកាត់ផ្តាច់កម្ពុ​ជាខ្លួនឯងអោយនៅឯកា ហើយនឹ​ងប៉ះពាល់​យ៉ាងធ្ងន់ធ្ងរដល់ម៉ាក្រូសេដ្ឋកិច្ច គឺធ្វើបែបនេះអត់ត្រូវទេ​៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3427 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
157766 នាក់
ខែនេះ :
553492 នាក់
3 ខែនេះ :
1170737 នាក់
សរុប :
17803623 នាក់