ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMEC លើកទី៩ តាមប្រព័ន្ធវីដេអូ
Wed,09 December 2020 (Time 04:29 AM)
ដោយ ៖ ឆន្ទះកូនខ្មែរ (ចំនួនអ្នកអាន: 363នាក់)


រាជធានីភ្នំពេញ:សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២ បានបន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ CLMV តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីនៃប្រទេសឡាវ។

ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបួនបានផ្លាស់ប្ដូរយោបល់ និងពិនិត្យមើលពីវឌ្ឍនភាពទៅលើកិច្ចសហប្រតិបត្តិការក្នុងចំណោមទាំង៤ កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ ក្នុងមូលបទ «ការពង្រឹងការតភ្ជាប់ដោយប្រសិទ្ធភាពកម្មក្នុងតំបន់» ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងបួនបានអនុម័តទៅលើឯកសារ៣ សំខាន់រួមមាន៖​
ទី១-សេចក្ដីថ្លែងការណ៍រួមកិច្ចប្រជុំកំពូល CLMV
ទី២-ការអនុម័តទៅលើឯកសារក្របខ័ណ្ឌសម្រាប់ការអភិវឌ្ឍនៃប្រទេសទាំងបួន នៅបញ្ជីគម្រោងអាទិភាពសម្រាប់ប្រទេសទាំងបួនកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម និង
ទី៣-ផ្ដោតសំខាន់លើការជំរុញការតភ្ជាប់សមាហរណកម្មនៅក្នុងតំបន់ ហើយប្រមុខរដ្ឋាភិបាលបានអនុម័តទៅលើផែនការសកម្មភាព កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមដោយផ្អែកទៅលើកិច្ចសហប្រតិបត្តិការ៥វិស័យ ៖
១)កិច្ចសហប្រតិបត្តិការទៅលើពាណិជ្ជកម្ម និងវិនិយោគ
២) ការអនុវត្តនៃឆន្ទៈសម្រាប់តំបន់
៣)ផែនការសម្រាប់ធ្វើឱ្យប្រសើរឡើងវិញក្រោយជំងឺកូវីដ១៩
៤)ការអភិវឌ្ឍន៍កម្មវិធីនៅក្នុងប្រទេសទាំង៤
៥)ការអភិវឌ្ឍន៍ធនធានមនុស្ស។

នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំ CLMV ក៏បានជំរុញក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ ជំរុញការតភ្ជាប់គ្រប់ទាំងអស់ ទាំងប្រព័ន្ធដឹកជញ្ជូន ការសម្រួលពាណិជ្ជកម្មប្រព័ន្ធអ៊ីនធឺណិត និងប្រព័ន្ធឌីជីថល ការគាំទ្រការតភ្ជាប់តាមរយៈស្ថាប័នច្បាប់ និងកម្លាំងពលកម្មជាដើម ក្នុងការទាញយកអត្ថប្រយោជន៍ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ស្បៀងអាហារ និងទេសចរណ៍ផងដែរ។

លើសពីនេះទៅទៀតប្រមុខរដ្ឋាភិបាលទាំងបួនបានអនុម័តទៅលើការកៀងគរហិរញ្ញវត្ថុដៃគូអភិវឌ្ឍន៍នៃស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងវិស័យឯកជន ដើម្បីជំរុញ ការអនុវត្តគម្រោងទាំងឡាយក្នុងប្រទេសទាំង៤នេះផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12260 នាក់
ម្សិលមិញ :
13822 នាក់
សប្តាហ៍នេះ :
109944 នាក់
ខែនេះ :
519974 នាក់
3 ខែនេះ :
1140866 នាក់
សរុប :
17748076 នាក់