ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រជាពលរដ្ឋចំនួន១​០៤គ្រូសារ ស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ កំពុង​ដាក់ពាក្យបណ្តឹង ​ទៅស្នង​ការ​នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ​ដើម្បីជួយស្រាវជ្រាវវែក​មុខបន្តរ​បស់ក្រុម​អាណាធិប​តេយ្យ​របស់ក្រុមលោក សុខ សាន្ត ដែលគ្រប់គ្រងជួល​ដោយ លោកវរសេនី​យ៍ទោ សុខ រ៉ាថន ជានាយរ​ងលេខាធិការដ្ឋាន​សេនាធិការចម្រុះ​ អគ្គបញ្ជាការ​ នៅតែបន្តសកម្មភាព​អុកឡុករំខាន ​ដល់ប្រជាពលរដ្ឋ​ដ៏ដែលៗ ដោយមិនញញើតនិងច្បាប់នោះឡើយ
Wed,09 December 2020 (Time 12:51 PM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 646នាក់)


ខេត្ត ព្រះសីហនុ៖ក្រោយពីអង្គភាពសារព័ត៌មានជាច្រើនបានចុះផ្សាយរឿងលោក សុខ រ៉ាថន មាន​តួរនាទីជានាយរងលេខាធិការដ្ឋានសេនាធិការចម្រុះអគ្គបញ្ជាការ ដឹកនាំដោយឈ្មោះ សុខ សាន្តនិ​ងបក្សពួកមួយចំនួនទៀតតែងតែដើរធ្វើសកម្មភាព ដើរយកដីយ៉ាងអនាធិបតេយ្យ ខណ:ពេល​ខ្លួនដឹង​ថា ហាងឆេងដីធ្លីនៅតំបន់នោះ ហក់ឡើង មានតម្លៃខ្ពស់ និងមានកា​រអភិវឌ្ឍន៍​ជាបន្តបន្ទាប់​នោះ។

ជាក់ស្ដែងនៅ​យប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ អង្គភាពសារព័ត៌មាន​យើងបានទទួលពាក្យ​បណ្តឹង ពីប្រជាពលរដ្ឋឲ្យ​ជួយផ្សព្វផ្សាយពីររឿង ​លោក សុខ រ៉ា ថន ដើម្បីឲ្យថ្នាក់ដឹកនាំខាងលើៗ​ឲ្យបាន​ដឹងពីសកម្មភាពដ៏គឃ្លើនប​ក្សពួកសង្គមងងឹត​មួយក្រុមនេះ​តែងតែឆ្លៀតឱកាស អុកឡុក និងវាទទី​ប៉ះពាល់​ដល់ប្រជាពលរដ្ឋកក្តាទាំងនេះបានធ្វើឱ្យប៉ះពាល់ ដល់ការរស់នៅ ដោយសុខសាន្ត របស់ប្រ​ជាពល​រដ្ឋរស់នៅ តំបន់នោះ ជាពិសេសបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នូវអនុសាសន៍ សម្ដេចតេជោ ហ៊ុនសែននា​យករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថា៖«អគុណសន្តិភាព»ដែលថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាយើង មួយចំនួនធំ បានគោរពប្រតិបត្តិ​តាមគ្រប់ៗគ្នា របស់អនុសាសន៍ខ្ពង់ខ្ពស់ ដ៏ថ្លៃថ្លាមួយនេះ កំពង់នាំឱ្យមានការអភិវឌ្ឍន៍ ជឿនលឿន សំបូររុង​រឿង ភ្លឺត្រចះត្រចង់តទៅអនាគត។

យោងតាមបានរាយការណ៍ពាក្យបណ្តឹ​ង បានរាបរាប់រឿងរ៉ាវមូលបង្កាច់ ​និងបង្ករបញ្ហាជាច្រើន ដែល​ធ្វើ​ឲ្យប្រជាពលរដ្ឋមានការភយ័ព្រួយ ក្តៅក្រហាយទាំងយប់ទាំងថ្ងៃ នាពេលបច្ចុប្បន្ននេះ។

សកម្មភា​ពរបស់ជនទាំងនោះ គឺធ្វើឡើងដោយមានក្បាល​ម៉ាស៊ីនច្បាស់​លាស់ ដែលបានរៀប​ចំឡើងដោយ​បែងចែកគ្នាជាក្រុមៗ មានដូចជាក្រុមវាស់ដីដោយប្រើឧបករណ៍ជីភីអេស ក្រុមប្រើ​ប្រាស់​គ្រឿងចក្រ ក្រុមជនអនាធិប្បតេយ្យ និងក្រុមពួកកាង​ដីធ្លីដែល​មា​នមន្ត្រីអាង​អំណាចមួយ​ចំនួនតូចចូលរួម។
ទង្វើរបស់ពួកគេបានប្រើ​ប្រាស់ក្រុមជនអនាធិបតេយ្យមកអុកឡុកជាមុន ដើម្បីឲ្យប្រជាពលរដ្ឋ​មានការភិតភយ័រ​ត់ចោលផ្ទះសម្បែងទៅ​កាន់កន្លែងមានសុវត្ថិភាព ហើយពួកគេទាំងនោះ ឆ្លៀតឱ​កាសយកដីប្រជាពលរដ្ឋតែម្តង។

ពួកគេបានប្រើប្រាស់គ្រឿងចក្រចូលឈូស​ឆាយផ្ទះសម្បែងប្រជាពលរដ្ឋទាំ​ងយប់ហក់ចូលរបង​ផ្ទះរបស់ប្រជាពលរដ្ឋដើម្បីលួចមាន់ ទា ឆ្កែ កសិផល និងទ្រព្យសម្បត្តិផ្សេងៗដែលមាន ហើយយក
មកផ្តុំគ្នាស៊ីផឹកទាំ​ងយប់យ៉ាងគគ្រឹកគគ្រេង ដោយគ្មានការខ្លា​ចញញើត​ដល់អាជ្ញាធរ មានសមត្ថកិច្ច​ក្នុង​តំបន់នេះឡើយ។ភាគច្រើននៃ​ក្រុមជ​នអនាធិប្បតេយ្យទាំងនោះ គឺមិនមានអគ្គសញ្ញា​ណ​ច្បាស់លា​ស់នោះទេ ហើយភាគច្រើននៃពួកជនទាំងនោះ ជាពួកញៀនថ្នាំ ប្រើចំពាមកៅស៊ូ កាំបិត ពូថៅ ដំបង ដុំថ្ម បំពង់​ទីប ដាវសាម៉ូរៃ និងអាវុធខ្លីជាដើម។ល។ដើម្បីលួចឈូស​ឆាយ និងចូល​កាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋយ៉ាងអនាធិប្បតេយ្យ។

បន្ទាប់មកពួកគេបាន​ធ្វើការសហការជាមួយក្រុមមន្ត្រីមានអំណាចមួយចំនួនតូចទាំងនោះ​មករៀប​ចំកា​របោសសម្អាតរួម​ទាំងរៀប​ចំផែន​ការទម្លាក់កំហុស​ទៅខាងភាគីប្រជា​ពលរដ្ឋណា​ដែល​ហ៊ានតបត និងតវ៉ាប្រឆាំងទាស់ជាមួយក្រុមពួកគេ រួមទាំងបោះពាក្យគម្រាមសម្លាប់ ចាប់ដាក់​គុក និងយកការរស់នៅរបស់ប្រជា​ពលរដ្ឋមកធ្វើជាល្បែងចាក់ភ្នាល់ថា នឹងវាយផ្ទះអ្នកនេះ អ្នកនោះ និងបញ្ចេញរូប​ភាពដែលមិនបានបញ្ជាក់ប្រភពច្បាស់លាស់ យកមកគម្រាមសម្លាប់ថែមទៀត។

មតិជាច្រើនរបស់ប្រជាព​លរដ្ឋសុទ្ធតែមានការងឿងឆ្ងល់យ៉ាង​ខ្លាំងថា៖ចុះមូលហេតុអ្វី​បានជាស​កម្មភា​ពយ៉ាងគគ្រឹកគគ្រេង​នៅចំកណ្តាល​ខេត្តព្រះសីហនុយ៉ាងនេះហើយ ហើយនៅតែមិន
បាន​ដឹងឮដល់អាជ្ញាធរមានសមត្ថកិច្ច ពិសេសអាជ្ញាធរមានសមត្ថកិច្ចនៅឃុំបិតត្រាំង ស្រុកព្រៃនប់​ខេត្តព្រះសីហនុនេះតែម្តង។

ពួកគាត់នៅតែមានទំនុកចិត្តយ៉ាងមុតមាំថា អាជ្ញាធរមានសមត្ថកិច្ចរបស់ខេត្តព្រះសីហនុ ក្រោមការ​ដឹកនាំរបស់​ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិ​បាលខេត្តព្រះសីហនុ​ដែលលោក ត្រូវបាន​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែទំនុកចិត្ត​យ៉ាងខ្លាំងក្នុង​នាម​ជាអភិបាលនៃគណៈអភិបាលខេត្ត ដែលមានអភិបាលកិច្ចដ៏ល្អជាងគេ និងជួយរកដំណោះស្រា​យយ៉ាងរលូនរាល់គ្រប់កិច្ចការក្នុងការគ្រប់គ្រងនិងការពារដំបូលសន្តិភាពរបស់សម្តេចជូនប្រជាពលរដ្ឋ។

នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២០ តំណាងក្រុមហ៊ុន ដីសម្បទានសេដ្ឋកិច្ច ហ៊្វូហៃ បានអះអាងថា៖ កុំថាឡើយប​ញ្ជាឱ្យគេទៅ កាប់បំផ្លាញផលដំណាំ ឬដុត ឈូសឆាយ ផ្ទះសម្បែង ប្រជាពលរដ្ឋ សូម្បី​តែបង្គោល របង១ដើម ក៏ក្រុមហ៊ុនមិនឱ្យប៉ះពាល់​របស់ប្រជាពលរដ្ឋជាដាច់ខាត ហើយការអភិវឌ្ឍន៍​នេះផងដែរ ក្រុមហ៊ុនឈរលើគោលនយោបាយឈ្នះៗ មិនឱ្យប្រជាពលរដ្ឋណារងគ្រោះ ឬ មានកា​រឈឺចាប់ ក្ដៅ ក្រហាយ ស្រក់ទឹកភ្នែក ដោយសារការអភិវឌ្ឍន៍ របស់ក្រុមហ៊ុនឡើយ តែសូម​ឱ្យប្រជាព​លរដ្ឋប្រកាន់នូវភាព​សុច្ចរឹត ត្រឹមត្រូវ យុត្តិធម៌ ក្នុងការសម្របសម្រួល ក្នុងការដោះ​ស្រាយបញ្ច​ប់បញ្ហាទំនាស់រវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ ដែលកំពង់សេសល់៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3936 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
51643 នាក់
ខែនេះ :
510076 នាក់
3 ខែនេះ :
1049935 នាក់
សរុប :
17645028 នាក់