ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
សិស្សសាលា​ចំនួន​៥នាក់ លង់ទឹកនៅ​រមណីយដ្ឋាន​ កោះស្នា បណ្តាល​ឲ្យស្លាប់៣នាក់ សង្គ្រោះ​ជីវិត​បាន២​នាក់
Do,02 Januar 2020 (Time 05:42 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 523នាក់)


ខេត្ត​ត្បូងឃ្មុំ​៖សិស្សសាលា​បចំនួន​៥នាក់ លង់​​ទឹកនៅ​រមណីយដ្ឋាន​មួយ​កន្លែង​មានឈ្មោះថា រមណី​យ​ដ្ឋាន​កោះស្នា​ បណ្តាល​ឱ្យ​ស្លាប់៣នាក់​ ហើយ២នាក់ផ្សេងទៀត​​សង្គ្រោះ​ជីវិត​បានទាន់​ពេល​វេលា​ ។
ហេតុការណ៍​ភ្ញាក់​ផ្អើល​នេះ​ បាន​កើតឡើង​ កាលពី​វេលាម៉ោង១០ព្រឹក ថ្ងៃទី០១ ខែមករា ឆ្នាំ២០​២០ នៅ​រមណីយដ្ឋាន​ កោះ​ស្នា​ ត្រង់ចំណុចក្នុងទន្លេមេគង្គ ស្ថិតក្នុងភូមិព្រែកពាម ឃុំ​ពាមជីលាំង ស្រុក​ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ហើយ​រមណីយដ្ឋាន​នេះ​ដែរ​ ត្រូវ​បាន​គេ​ដឹង​ថា​ មិន​មាន​ច្បាប់​អនុញ្ញាត​នោះ​ទេ។
បើ​តាមប្រភព​ពីប្រជាពលរដ្ឋបាន​ឱ្យ​ដឹងថា រមណីយដ្ឋាន​នេះបានបើក​ឱ្យ​ ភ្ញៀវចូលលេង​ជាច្រើន​ថ្ងៃមកហើយ តែទើបតែនៅព្រឹកថ្ងៃកើតហេតុនេះទើប​មានហេតុករណ៍​ ក្មេង​ស្រី​សិស្ស​សាលា​លង់​ទឹក​ស្លាប់​ រហូត​ដល់​៣​នាក់​ ហើយ​សង្គ្រោះ​ទាន់​ពេល​វេលា​ចំនួន​២​នាក់​។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា​ ក្មេងស្រីទាំង៥នាក់នោះ
ទី១ ឈ្មោះ បួ​ក ​ស្រី​មួយ​ ភេទ​ស្រី​ អាយុ​១៣​ ឆ្នាំ​ ជន​ជាតិខ្មែរ ​រស់នៅ​ភូមិ​កំពង់​ចន្លុះ​លិច ឃុំ​ពាមជី​លាំង​ស្រុក​ត្បូងឃ្មុំ​ (​ រស់​ )។​
ទី​២.​​ឈ្មោះ ពេជ្រ ​ម៉ូ​លីកា​ ភេទ​ស្រី​ អាយុ​១៣​ ឆ្នាំ​ ជន​ជាតិខ្មែរ ​រស់នៅ​ភូមិ​ព្រែក​ផ្ដៅ​ ឃុំ​ពាមជីលាំង​ ស្រុក​/ខេត្ត​ត្បូងឃ្មុំ​ (​ រស់​ )។​
ទី​៣.​ឈ្មោះ ​គង់​ ថា​រី​ ភេទ​ស្រី ​អាយុ​១៣​ ឆ្នាំ ជន​​ជាតិខ្មែរ ​រស់នៅ​ភូមិ​កំពង់​ចន្លុះ​កើត ​ឃុំ​ពាមជីលាំង​ (​ រក​ឃើញ​ស្លាប់​ )​។​
ទី​៤.​ឈ្មោះ ​បូ​ណា​ ជី​ជី​ង​ ភេទ​ស្រី ​អាយុ​១៣​ ឆ្នាំ ជន​ជាតិខ្មែរ​ រស់នៅ​ភូមិ​បឹង​ព្រួល​ ឃុំ​បឹង​ព្រួល​ ស្រុក​ត្បូងឃ្មុំ​ ​បាត់​ខ្លួន​( ស្លាប់​)​ ។​
ទី​៥.​​ឈ្មោះ លាង ​តុ​ននា ​ភេទ​ស្រី​ អាយុ​១៣​ ឆ្នាំ​ ជន​ជាតិខ្មែរ ​រស់នៅ​ភូមិ​ព្រែក​ផ្ដៅ ​ឃុំ​ពាមជីលាំង​ស្រុក​ត្បូងឃ្មុំ​ (​ ស្លាប់​ )​។

លោក​វរសេនីយ៍ឯក សួស ស៊ា​ង​លី ​អធិការ​នគរបាល​ស្រុក​ត្បូងឃ្មុំ​ បានឱ្យ​ ដឹងនៅ​ល្ងាចថ្ងៃដដែល​ថា​ លោកបានសួរទៅលោកអភិបាល​ស្រុកត្បូងឃ្មុំ រួច​ហើយថា ម្ចាស់​រមណីយដ្ឋាន​ ខាងលើបា​នមក​សុំច្បាប់ដែ​រតែខាងអាជ្ញាធរស្រុក និងអាជ្ញាធរ​ខេត្តមិនទាន់ចេញអាជ្ញាប័ណ​ឱ្យ​នៅឡើយទេ​។

លោកអធិការបន្តទៀតថា ប៉ុន្តែម្ចាស់​រមណីយដ្ឋាន​ បានអះអាងថា​ រមណីយដ្ឋាន​ របស់ខ្លួនមិនទាន់​ដំណើ​រការនៅឡើយទេ គឺកំពង់តែសាងសង់​ ។
ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋបាន​ឱ្យ​ដឹង​ថា​ បើទីតាំង​ រមណីយដ្ឋាន​ របស់ខ្លួនមិន​ទាន់ដំណើរការ ហេតុ​អី​ក៏ម្ចាស់ទីតាំងបណ្ដោយ​ឱ្យ​ ភ្ញៀវចូលទៅកំសាន្ត ​បណ្ដាល​ឱ្យ​ គ្រោះថ្នាក់ដល់អាយុជីវិត​មនុស្ស​បែបនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
182 នាក់
ម្សិលមិញ :
3434 នាក់
សប្តាហ៍នេះ :
47889 នាក់
ខែនេះ :
506322 នាក់
3 ខែនេះ :
1046181 នាក់
សរុប :
17641274 នាក់