ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ដើម្បីចូល​រួមទប់​ស្កាត់នូវការ​រីករាលនៃជំងឺកូវីដ-១៩ នៅក្នុងស​ហគមន៍ រដ្ឋបាលស្រុក​ជីក្រែង បាន​នាំយក​ម៉ាស់ ដែលជាជំនួយ​ឧបត្ថម្ភដ៏ថ្លៃថ្លារបស់​សម្ដេចតេជោ ចែកជូនដល់​ប្រជា​ពលរដ្ឋ​
Fri,04 December 2020 (Time 06:48 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 390នាក់)


ខេត្តសៀមរាប៖ថ្នាក់ដឹកនាំរដ្ឋបាលស្រុក​ជីក្រែង ដឹកនាំដោយ​លោក យន់ ស៊ីភន ប្រធានក្រុម​ប្រឹក្សា​ស្រុក លោក ពៅ ប៊ុនធឿន អភិបាល នៃគណៈ​អភិបាលស្រុក និងដោយ​មានការចូលរួម លោក លោក​ស្រីថ្នាក់ដឹកនាំស្រុក ក្រុមយុវ​ជនសសយក ស្រុក និងអ្នកពាក់ព័ន្ធ កាលពីថ្ងៃព្រហ​ស្បតិ៍ ៣រោច ខែមិគសិរ ឆ្នាំជូត ​ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ បាននាំយក​ម៉ាស់ដែល​ជាជំនួយឧបត្ថម្ភ​ដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចែកជូនដល់​ប្រជាពលរដ្ឋ ដើម្បីចូល​រួមទប់ស្កាត់នូវការ​រីករាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

នៅក្នុងយុទ្ធនា​ការចែកម៉ាស់នេះ បងប្អូនប្រជាពលរដ្ឋ ទាំងភ្ញៀវជាតិ អន្តរជាតិ បានធ្វើការសាទរ ថ្លែងអំណរគុណ ដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ នាយករដ្ឋមន្ត្រី តែងតែ​គិតគូយកចិត្តទុកដាក់ខ្ពស់ពីសុខភាពប្រជាពលរដ្ឋ ក៏ដូចភ្ញៀវទេសចរណ៍ ដែលចូ​លមកកាន់​ខេត្ត​ប្រវត្តិសាស្ត្រមួយនេះ។

ជា​មួយគ្នា​នេះ រដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់ថ្នាក់ ​អំពាវនាវ​ឲ្យបង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ កុំភ្លេច​នូវ៣ចំណុច សាមញ្ញៗគឺ៖
១.កុំភ្លេចវិធានការពារពាក់ម៉ាស ឬក្រម៉ា
២.កុំភ្លេច ជែល អាកុល​ ឬលាងដៃនឹងសាប៊ូ
៣.កុំភ្លេច រក្សាគម្លាតសុវត្ថិ​ភាព​ និងចៀសវាងការជួបជុំលក្ខណៈទ្រង់ទ្រាយធំ។

រដ្ឋបាលខេត្ត ក៏ដូចជាអាជ្ញាធរស្រុក​សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រ​ជាពលរដ្ឋទាំង​អស់ នឹងចូលរួម​សហការទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ និងអនុវត្តតា​មវិធានការណែ​នាំរបស់រាជរដ្ឋាភិបាល និងក្រសួង​សុខាភិបាល៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9823 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
102191 នាក់
ខែនេះ :
517895 នាក់
3 ខែនេះ :
1126579 នាក់
សរុប :
17731343 នាក់