ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
បាត់ខ្លួនមួយយប់​ ប្រ​ទះឃើង​ដេកស្លាប់អណ្ដែតទឹក នៅចំនុច​ផ្លូវថ្មី ភូមិអ្នកតា​តាំង
Fri,04 December 2020 (Time 05:26 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 481នាក់)


ខេត្តកំពង់ឆ្នាំង៖សាក​សពមនុស្សស្រីវ័យប្រមាណជាង២០ម្នាក់ ដែលបានបាត់ខ្លួន​កាលពីថ្ងៃទី​០៣ ខែធ្នូឆ្នាំ២០២០ ត្រូវបាន​ប្រទះឃើញនៅ​ព្រឹកថ្ងៃទី០៤ ខែឆ្នាំដ៏ដែល នៅចំនុចផ្លូវថ្មី ភូមិអ្នកតាតាំង ឃុំឆ្នុក​ទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

បើតាម​សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះឡាំ រ​ដ្ឋា ភេទស្រី អាយុប្រហែល
ជាង២០ឆ្នាំ រស់នៅក្នុងភូមិ​កើតហេតុខាងលើ។

សមត្ថកិច្ចបញ្ជាក់ថា យោងតាមប្រភពពីមិត្តភក្តិជនរង​គ្រោះបានប្រាប់ឲ្យដឹងថា កាលពី​ល្ងាចថ្ងៃ​ទី០៣ ខែឆ្នាំដ៏ដែល ពេលដែ​លត្រឡប់ពីរៀនវិញ ជនរងគ្រោះបានជិះ​បាឡាស្មាច់មួយគ្រឿង ចំឡង​មិត្តភ័​ក្រដាក់​តាមផ្ទះដូចស​ព្វមួយដង រួចហើ​យក៏បើកបាឡា​សំដៅ​មកផ្ទះនៅម៉ោង៧.០០នាទីល្ងាច លុះក្រុមគ្រួសារ​ចាំបាត់ៗ ដោយពុំ​ឃើញត្រឡប់មកផ្ទះយូពេក ក៏នាំគ្នា​ដើររកអស់រយៈ​ពេលមួយយប់ លុះដល់​ព្រឹកឡើងក៏ប្រទះឃើញ​សាកសព អណ្ដែតទឹក​នៅចំនុចកន្លែងកើតហេតុខា​ងលើ។

បច្ចុប្បន្នសា​កសព ត្រូវបានអាជ្ញា​ធរភូមិឃុំ និងប៉ូលីសប៉ុស្តិ៍រដ្ឋបា​លឃុំឆ្នុកទ្រូ បានប្រគ​ល់សពទៅ​ឲ្យក្រុមគ្រួសារ រង់ចាំមន្ត្រីជំ​នាញធ្វើកោស​លវិច្ច័យ ដើម្បីពិ​និត្យសាកសព ករណីខាង​លើនេះ នៅមិនទាន់ដឹង​ពីមូលហេតុ នៃការស្លាប់រ​បស់ជនរងគ្រោះនៅឡើយទេ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
12718 នាក់
ម្សិលមិញ :
10811 នាក់
សប្តាហ៍នេះ :
105086 នាក់
ខែនេះ :
520790 នាក់
3 ខែនេះ :
1129474 នាក់
សរុប :
17734238 នាក់