ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជំ​រាបទូត​អាមេរិក​ប្រចាំនៅកម្ពុជាថា រាជរដ្ឋាភិបាល​ប្រកាន់​ខ្ជាប់​នូវបាវចនា កែទំរង់​ខាងក្នុង បង្កើនមិត្តខាងក្រៅ ឈ​រលើស្មារតីឯករាជ្យ
Do,23 Januar 2020 (Time 05:13 )
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 474នាក់)


រាជធានីភ្នំពេញ៖លោកជំទាវកិត្តិសង្គហបណ្ឌិ​ត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់​ទំនងជាមួយរ​ដ្ឋសភា-ព្រឹទ្ធសភា និងអ​ធិការកិច្ច បានប្រាប់ ​ឯកឧត្តម ប្រាទ្រិក ម៉ឺហ្វ៊ី ( W.Patrick Murphy ) ថាៈ រាជរដ្ឋាភិ​បាលកម្ពុជា មិន​ដែលភ្លេចពីកិច្ច​សហប្រតិបត្តិការដ៏ល្អ និងជាយូរអង្វែងមក​ហើ​យជាមួយសហរ​ដ្ឋអាមេរិកនោះឡើយ។លោកជំទាវកិត្តិសង្គហបណ្ឌិ​ត ម៉ែន សំអន មានប្រ​សាស​ន៍​ប្រាប់ទូត​អាមេរិក​ប្រចាំនៅកម្ពុជាបែបនេះក្នុងខណៈដែល​លោកជំទាវ​ជួបពិភាក្សាការងារ​ជាមួយ​ឯកអគ្គរដ្ឋទូ​តអាមេរិកប្រចាំនៅ​កម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួង​ រយៈពេលជាង៣០នាទី ដោយ​ភាគី​ទាំងពី​របានបង្ហាញពីទស្ស​នវិស័យដូចគ្នាទៅនឹងការ​ចង់បាននូវសន្តិភាព ស្ថិរភាពនយោបាយ ការរីកច​ម្រើនលើវិស័យសេដ្ឋកិច្ច ការអភិវឌ្ឍ និងការពង្រឹង​កិច្ចសហប្រតិបត្តិ​ការឲ្យកាន់តែរឹង​មាំថែមទៀតរ​វាងកម្ពុជា និង​សហរដ្ឋអាមេរិក ដោយប្រកា​ន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស។

លោកជំទាវកិត្តិសង្គហបណ្ឌិ​ត ម៉ែន សំអន បានមានប្រ​សាស​ន៍បញ្ជាក់ថា រាជរាដ្ឋាភិបាលកម្ពុជា ដែល​ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន តែងតែ​ណែនាំដល់គ្រប់ស្ថាប័ន ទាំងនៅថ្នាក់ជាតិ និង​នៅក្រោមជាតិ ត្រូវពង្រឹងពង្រីកកិច្ចសហ​ប្រតិបត្តិការនេះ ឲ្យកាន់តែល្អប្រសើរទ្វេរឡើង ដោយ​ឈរលើ​បាវចនា កែទំរង់ខាងក្នុង បង្កើនមិត្តខាងក្រៅ ឈរលើស្មារតីឯករាជ្យ។
ឯកឧត្តម ប្រាទ្រិក ម៉ឺហ្វ៊ី ( W.Patrick Murphy )បានជំរាបជូនលោកជំទាវ ឧបនាយករដ្ឋមន្ត្រីថា ស្ថាន​ទូត និងក្រសួងកា​របរទេសកម្ពុជា បានត្រៀមរៀបចំទិវារំលឹកខួប៧០ឆ្នាំ នៃថ្ងៃទំនាក់ទំ​នងការទូតក​ម្ពុជា-អាមេរិក ដោយនឹងធ្វើតាមខែនីមួយៗរហូតដល់ខែធ្នូឆ្នាំ២០២០ ក្នុងនោះមានវិស័យ​ជាច្រើន​ដែល​ត្រូវធ្វើទៅតាមប្រធានបទ នៃរដូវកាលរប​ស់កម្ពុជា រួមមានដូចជា វិស័យអប់រំ កសិកម្ម បរិស្ថាន សុខាភិបាល និងការលើកកំពស់សិទ្ធិនិងតួនាទីរបស់នារី ។ល។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានឯកភាព និងគាំទ្រចំពោះផែនការនៃ​ទិវារំលឹក​ខួប​លើក​ទី៧០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-អាមេរិក ក្នុងនោះលោកជំទាវ ឧបនាយករដ្ឋមន្ត្រី បានរំលឹ​កពី​គុណតំលៃ នៃទំនាក់ទំនងនេះ ដែលបានបំរើឲ្យគ្នាទៅវិញទៅមកលើគ្រប់វិស័យ តែទោះជាយ៉ាង​ណាកម្ពុជាមិន​ភ្លេចទេចំពោះកា​រជួយជ្រោមជ្រែង​របស់សហរដ្ឋអាមេរិក ដល់កម្ពុជាតាំងពីដើម​រៀងមក ពិសេស​ការជួយរក្សាស្ថិរភាព សន្តិភាព និងសន្តិសុខ សណ្តាប់ធ្នាប់ដែ​លជាស្នូលនាំម​កនូវការអភិវឌ្ឍ និង​រីកចម្រើនជាបន្តបន្ទាប់ ដែលផ្ទុយពីការបំផ្លើសពីមជ្ឈដ្ឋានខាងក្រៅ ដើម្បីកេង​យកចំណេញ​ផលប្រយោជន៍នយោបាយ។

លោកជំទាវ ឧបនាយករដ្ឋមន្ត្រី បាន​រំលឹកពីទំនាក់ទំនងរវាងសម្តេចតេជោ ហ៊ុន សែន និងលោក​ប្រធានាធិ​បតី ដូណាល់ត្រាំ កន្លងមក ហើយនៅខែមីនា ខាងមុខ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃ​កម្ពុជា នឹងអញ្ជើញទៅសហរដ្ឋអា​មេរិកដើម្បីចូលរួមក្នុងសន្និសីទកំពូលអាស៊ាន អាមេរិក ។ទាក់​ទងនឹង​រឿងនេះ ឯកអគ្គរដ្ឋទូត បានស្វាគមន៍ នឹងរងចាំចូលរួមកិច្ចសហការ​ល្អ​ជាមួយ​វត្តមានរ​បស់ស​ម្តេចតេជោ នាយ​ករដ្ឋមន្ត្រីនៃកម្ពុជាទៅកាន់សហរដ្ឋអាមេ​រិកផងដែរ ។
នៅចុងបញ្ចប់ នៃកិច្ចសន្ទនា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជំរាបជូន​ពីតួនាទីរបស់​ក្រសួង ដែលកំពុង​ធ្វើជាសេនាធិការឲ្យរាជរដ្ឋាភិបាលលើវិស័យទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធស​ភា ការផ្សព្វផ្សាយច្បាប់ តាមដានការ អនុវត្តច្បាប់ ការធ្វើអធិការកិច្ចលើគ្រប់វិស័យ ទទួលពាក្យ​បណ្តឹង និងដោះស្រាយបណ្តឹងបរិហារកេរ៍ និងបណ្តឹងតវា ទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ និងការរំ​លោភដោយអ្នកមានអំណាចមកលើប្រចាពលរដ្ឋ ​ដែលជាគោដៅ​ចំបងរបស់រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការអនុវត្តអភិបាលកិច្ចល្អ ដែលជាស្នូល​នៃយុទ្ធសាស្ត្រចតុកោណ៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4995 នាក់
ម្សិលមិញ :
52594 នាក់
សប្តាហ៍នេះ :
159334 នាក់
ខែនេះ :
555060 នាក់
3 ខែនេះ :
1172305 នាក់
សរុប :
17805402 នាក់