ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រកំពុងសាកល្បង
ប្រជា​កសិករ​នៅស្រុកម​ង្គលបុរី​ ស្នើ​ឲ្យអាជ្ញាធរ​និងមន្ត្រី​ជំនាញ​ពាក់ព័ន្ធ ជួយដោះ​ស្រាយបញ្ហាការ​ខ្វះ​ទឹក​ធ្វើស្រូវបង្កើ​នរដូវ ខ​ណៈដែល​នៅ​តាមអូរ ប្រឡាយមេត្រូវបានរី​ង ឯស្រូវឡើង​ក្រហម​បណ្តើៗ
Thu,31 December 2020 (Time 03:57 AM)
ដោយ ៖ ឆន្ទៈកូនខ្មែរ (ចំនួនអ្នកអាន: 336នាក់)


ខេត្តបន្ទាយមានជ័យ៖ក្រោយពីទឹកបានស្រក ប្រជាកសិកទទួលបានពូជស្រូវ ប្រភេទសែ​នក្រអូប និងអ៊ីអ៊ែរ ជាស្រូវ​ដែលមិ​នប្រ​កាន់រដូវ ពីប្រមុខ​រាជរ​ដ្ឋាភិបាលកម្ពុជា ​តាមរ​យះ​អាជ្ញា​ធរខេត្ត ស្រុ​ក ក្រុង​ បាន​នាំគ្នាផុស​ផុល​ចុះ​សាបព្រោះ​ រហូត​មកដ​ល់ពេល​នេះបាន​លូតលាស់​ល្អ ខ្លះដាំ​បាន២​០ថ្ងៃ ខ្លះ​ទៀត៣​០ថ្ងៃ ដោយស្រូវសែ​នក្រអូប​ប្រើរ​យៈពេល​៣ខែ និងស្រូវអ៊ី​អ៊ែ​រប្រើរ​យៈពេល​២ខែកន្លះទើប​ប្រ​មូល​ផល តែអ្វីដែ​លជាការ​ព្រួយ​បា​រម្មណ៍​នៅពេ​លនេះ ​គឺ​ការខ្វះ​ទឹកខ​ណៈ​ដែល​នៅ​តា​មអូរ ប្រ​ឡាយ​មេមួ​យចំនួន​កំពុងខះ រីង​ជា​ប​ណ្តើៗ ​នៅសល់​បន្តិចបន្តួចមិន​អាចផ្គត់ផ្គង់​តាមតម្រូវកា​របាន​នោះទេ​។

ប្រជា​ក​សិកររ​ស់នៅឃុំរហា​ត់ទឹក ស្រុងមង្គល​បុរី ខេត្តបន្ទា​យមា​ន​ជ័យ​ បាន​​ឲ្យដឹង​ថា ដោយសារ​ស្ថា​ន​ភាព​ទឹកនៅ​តាមប្រ​ឡាយ​មេមួ​យចំនួន​រីង​ ខះ បានធ្វើ​ឲ្យស្រូវ​មិន​ទទួល​យកឬស៊ីជី ជាហេតុនាំ​ឲ្យ​ស្រូវមួយ​ចំនួនកំពុងឡើងក្រហម​បណ្តើៗ អាចប្រឈម​នឹង​ការងាប់​នៅពេ​លខាង​មុខដ៏ខ្លី បើ​មិនមា​នវិធាន​ការ​ជួយសង្គ្រោះ​​ឲ្យបាន​ទាន់ពេលទេនោះ​។ទាំង​នេះបានធ្វើ​ឲ្យពួក​គាត់ដែលជា​ប្រជា​កសិក​រមា​នការ​ព្រួយ​បារម្មណ៍​ជា​ខ្លាំង​​​ ដោយពួ​កគាត់​ពឹងផ្អែក​ទៅលើ​ការធ្វើស្រែ​មួយមុខ សម្រាប់​ជីវភាព​ក្នុងគ្រួសារ តែបើស្រូវរងកាខូច​ខាត នោះពួក​គាត់ប្រឈម​នឹងការខាតបង់ច្រើន​ដោយចំណាយ​ថវិ​ការ​ទិញ​និងជួលសម្ភា​រៈសព្វបែប​យ៉ាងនោះ​។​ដូច្នេះពួកគាត់ស្នើ​ឲ្យ​អាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធ ជួយរកដំ​ណោះ​ស្រាយ។

ពាក់ព័ន្ធបញ្ហាខាលើនេះ​បើតាម​អភិបាលរងស្រុកបាន​ឲ្យដឹងថា ស្រូវរ​បស់ប្រជាក​សិករប្រឈម​នឹង​ការខ្វះទឹកដោយសារតែការបង្កបង្កើនផលរបស់ប្រជា​កសិករ សម្រុកធ្វើច្រើន ពេលទឹក​សំបូរពួក​គាត់នាំគ្នា​បូបទឹក​ចេញពីស្រែ ហាលដីព្រោះ​ស្រូវ ដល់​ពេលបូបទឹក​ចូលស្រែ​ក៏សម្រុក​បូបដូចគ្នា ហើយធ្វើ​លើសផែនការ ដែលក្នុង​ផែនការស្រុក​តម្រូវ១ម៉ឺនហិ​កតា ឬលើសតិចតួច តែប្រ​ជាក​សិក​រធ្វើ​ជាង​២ម៉ឺនហិកតា​។តែទោះ​យ៉ាងនេះក្តីលោក​នឹងខិតខំ​ជួយសម្រួលបង្ហូរទឹក ពីដងស្ទឹង​មង្គលបូរី និង​សំណង់​អូរដូនពៅ ស្រុកបរវេស ខេត្តបាត់ដំបង​ដែលអាចធ្វើទៅបាន​ឲ្យលទ្ធភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿង​ញៀន នៅក្រុងប៉ោយប៉ែត (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

បិទសន្និបា​តបូកសរុបលទ្ធផលការងា​រអប់រំ យុវជន និងកីឡា ខេត្តកណ្តាល ឆ្នាំ២០២២-២០២៣ និងលើកទិ​សដៅកា​រងារឆ្នាំ២០២៣-២០២៤ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧកញ៉ា ​ហង្ស សុីផា និ​ងលោ​កជំទាវ ឧបត្ថម្ភ​ដោយគូសគំ​នូសសញ្ញា​ចរាចរណ៍ និងជួសជុលផ្លូវសរុ​ប៥០​០ម៉ែត្រ នៅក្នុង​ក្រុងសិ​រីសោភ័ណ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

លោក នុត ពុធដារ៉ា ជំរុញ​ឲ្យអាជ្ញាធរក្រុងតា​ខ្មៅ ត្រូវចុះ​ពិនិត្យនៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ សាលាក្រុង មណ្ឌលសុខភាព សាលារៀន វត្តអារ៉ាម ការ៉ាសសាំង អាហារដ្ឋាន ប៉ុស្តិ៍ន​គរបាល​រដ្ឋបាល​សង្កាត់ និង​សាលា​សង្កាត់ ជាដើម ត្រូវមា​នបង្គ​ន់អ​នាម័​យ​ប្រើ​ប្រាស់​បា​ន​ត្រឹម​ត្រូវ (ឆន្ទៈកូនខ្មែរ)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធី​បិទម​ហាសន្និបា​ត មន្រ្ដី​សង្ឃប្រចាំឆ្នាំ​លើកទី៣​១ ក្រោមអ​ធិប​តីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អភិសិរី​សុគ​ន្ធាម​ហា​សង្ឃរា​ជាធិ​ប​តីកិត្តិ​ឧទ្ទេស​បណ្ឌិត បួរ គ្រី ​សម្តេច​ព្រះម​ហាសង្ឃរា​ជ នៃគ​ណៈធម្មយុត្តិ​កនិកាយ​ នៃព្រះរាជាណា​ចក្រកម្ពុជា ​និង​ជាព្រះប្រធា​នអគ្គនាយ​ក​នៃគ​ណៈធម្មយុត្តិកនិ​កាយ (ឆន្ទៈកូនខ្មែរ)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3241 នាក់
ម្សិលមិញ :
8506 នាក់
សប្តាហ៍នេះ :
54208 នាក់
ខែនេះ :
516362 នាក់
3 ខែនេះ :
1116634 នាក់
សរុប :
17640899 នាក់